Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 6:4 - ព្រះគម្ពីរខ្មែរសាកល

4 ចូរឲ្យ​ម្នាក់ៗ​ពិនិត្យពិច័យ​ការប្រព្រឹត្ត​របស់​ខ្លួន នោះ​គ្រប់គ្នា​នឹង​មាន​ទីអួត​ចំពោះ​តែ​ខ្លួនឯង​ប៉ុណ្ណោះ គឺ​មិន​អាច​អួត​ចំពោះ​អ្នកដទៃ​បាន​ទេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យ​ម្នាក់ៗ​ពិសោធ​ការ​ប្រព្រឹត្តិ​របស់​ខ្លួន​ចុះ​ ពេល​នោះ​គេ​នឹង​មាន​អំនួត​ចំពោះ​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ មិន​មែន​ចំពោះ​អ្នក​ដទៃ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចូរ​ឲ្យ​ម្នាក់ៗ​ពិសោធ​មើល​កិច្ច‌ការ​ដែល​ខ្លួន​ប្រព្រឹត្ត ហើយ​បើ​ឃើញ​ថា​ល្អ នោះ​នឹង​មាន​ហេតុ​អួត​ខ្លួន​ចំពោះ​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ប្រៀប​ធៀប​ជាមួយ​អ្នក​ដទៃ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ម្នាក់ៗ​ត្រូវ​ពិនិត្យ‌ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀងៗ​ខ្លួន នោះ​នឹង​មាន​សេចក្ដី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ម្នាក់ៗ​ត្រូវ​ពិនិត្យ​ពិច័យ​មើល​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ដ ប្រសិន​បើ​រក​ឃើញ​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឯង​ខ្ពស់​មុខ​នោះ គឺ​រក​ឃើញ​តែ​នៅ​ក្នុង​ខ្លួន​ឯង​ផ្ទាល់ មិន​មែន​ដោយ​ប្រៀប​ផ្ទឹម​ទៅ​នឹង​អ្នក​ដទៃ​ទេ

សូមមើលជំពូក ចម្លង




កាឡាទី 6:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​ពិសោធ​ទូលបង្គំ សូម​សាកល្បង​ទូលបង្គំ សូម​បន្សុទ្ធ​ចិត្ត និង​គំនិត​របស់ទូលបង្គំ​ផង​!


អ្នកដែល​បកក្រោយ​ក្នុង​ចិត្ត​នឹង​ត្រូវបាន​ចម្អែត​ដោយ​ផលនៃ​ផ្លូវ​របស់ខ្លួន រីឯ​មនុស្ស​ល្អ​ក៏​នឹង​ត្រូវបាន​ចម្អែត​ដោយ​ផលនៃ​ផ្លូវ​របស់ខ្លួន​ដែរ​។


ពួកផារិស៊ី​នោះ​បាន​ឈរ​អធិស្ឋាន​សេចក្ដីទាំងនេះ​នឹង​ខ្លួនឯងថា​: ‘ព្រះ​អើយ ទូលបង្គំ​អរព្រះគុណ​ព្រះអង្គ ដែល​ទូលបង្គំ​មិន​ដូច​មនុស្ស​ឯទៀត​ដែល​ជា​មនុស្ស​ជំរិតគេ មនុស្ស​ទុច្ចរិត មនុស្សផិតក្បត់ ហើយក៏​មិន​ដូច​អ្នកទារពន្ធ​នេះដែរ​។


ដូច្នេះ ចូរឲ្យ​ម្នាក់ៗ​ពិនិត្យពិច័យ​ខ្លួនឯង​សិន រួច​សឹម​ហូប​នំប៉័ង និង​ផឹក​ពី​ពែង​នេះ​ចុះ​។


ប្រសិនបើ​កិច្ចការ​របស់​អ្នកណា​ដែល​សាងសង់ពីលើ​នោះ​នៅស្ថិតស្ថេរ អ្នកនោះ​នឹង​ទទួលបាន​រង្វាន់​;


រីឯ​អ្នកដាំ និង​អ្នកស្រោចទឹក​គឺ​ដូចគ្នា ហើយ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ពលកម្ម​របស់ខ្លួន​។


នេះ​ជា​មោទនភាព​របស់យើង គឺ​ទីបន្ទាល់​នៃ​សតិសម្បជញ្ញៈ​របស់យើង​ដែល​ថា ក្នុង​ពិភពលោកនេះ យើង​បាន​ប្រព្រឹត្ត​ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីបរិសុទ្ធ​របស់​ព្រះ មិនមែន​តាម​ប្រាជ្ញា​ខាងសាច់ឈាម​ទេ គឺ​តាម​ព្រះគុណ​របស់​ព្រះ​វិញ​; យើង​បាន​ប្រព្រឹត្ត​ដូច្នេះ ជាពិសេស​ចំពោះ​អ្នករាល់គ្នា​។


ចូរ​ពិចារណា​ខ្លួនឯង​មើល៍ ថា​តើ​អ្នករាល់គ្នា​ស្ថិត​ក្នុង​ជំនឿ​ឬយ៉ាងណា​។ ចូរ​ពិសោធ​ខ្លួនឯង​មើល៍​ចុះ​។ ឬមួយក៏​ខ្លួនអ្នករាល់គ្នាផ្ទាល់​មិន​យល់ឃើញ​ទេ​ឬ ថា​ព្រះយេស៊ូវ​គ្រីស្ទ​គង់នៅ​ក្នុង​អ្នករាល់គ្នា​? លើកលែងតែ​អ្នករាល់គ្នា​ជា​មនុស្សធ្លាក់ចេញពីការពិសោធ​ប៉ុណ្ណោះ​។


ជាការពិត សូម្បីតែ​អ្នក​ដែល​ទទួលពិធីកាត់ស្បែក ខ្លួនគេផ្ទាល់​ក៏មិន​កាន់តាម​ក្រឹត្យវិន័យ​ផង ប៉ុន្តែ​ពួកគេ​ចង់ឲ្យ​អ្នករាល់គ្នា​ទទួលពិធីកាត់ស្បែក ដើម្បីឲ្យ​ពួកគេ​បាន​អួត​អំពី​សាច់ឈាម​របស់អ្នករាល់គ្នា​។


ដើម្បីឲ្យ​មោទនភាព​របស់អ្នករាល់គ្នា​ចំពោះ​ខ្ញុំ បាន​កើនឡើង​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដោយសារ​ខ្ញុំ​មក​រក​អ្នករាល់គ្នា​ម្ដងទៀត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម