តាមពិត មិនមែនជាខ្មាំងសត្រូវទេ ដែលត្មះតិះដៀលខ្ញុំ—— បើដូច្នោះ ខ្ញុំអាចទ្រាំបាន; មិនមែនជាអ្នកដែលស្អប់ខ្ញុំទេ ដែលលើកខ្លួនឡើងទាស់នឹងខ្ញុំ—— បើដូច្នោះ ខ្ញុំអាចលាក់ខ្លួនពីអ្នកនោះបាន។
សុភាសិត 11:9 - ព្រះគម្ពីរខ្មែរសាកល មនុស្សមិនគោរពព្រះបំផ្លាញអ្នកជិតខាងរបស់ខ្លួនដោយមាត់ ប៉ុន្តែមនុស្សសុចរិតត្រូវបានរំដោះឲ្យរួចដោយចំណេះដឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាង ដោយសារមាត់ខ្លួន តែតម្រិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទមិឡតែងតែបំផ្លាញអ្នកដទៃ ដោយសារពាក្យសម្ដីរបស់ខ្លួន រីឯមនុស្សសុចរិតវិញ តែងតែរួចខ្លួនដោយសារការចេះដឹង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សទមិលល្មើសតែងបំផ្លាញអ្នកជិតខាងដោយសារមាត់ខ្លួន តែដំរិះរបស់មនុស្សសុចរិត នឹងដោះឲ្យខ្លួនរួចវិញ។ អាល់គីតាប មនុស្សទមិឡតែងតែបំផ្លាញអ្នកដទៃ ដោយសារពាក្យសំដីរបស់ខ្លួន រីឯមនុស្សសុចរិតវិញ តែងតែរួចខ្លួនដោយសារការចេះដឹង។ |
តាមពិត មិនមែនជាខ្មាំងសត្រូវទេ ដែលត្មះតិះដៀលខ្ញុំ—— បើដូច្នោះ ខ្ញុំអាចទ្រាំបាន; មិនមែនជាអ្នកដែលស្អប់ខ្ញុំទេ ដែលលើកខ្លួនឡើងទាស់នឹងខ្ញុំ—— បើដូច្នោះ ខ្ញុំអាចលាក់ខ្លួនពីអ្នកនោះបាន។
សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់ រំដោះខ្លួនគេ ប៉ុន្តែមនុស្សក្បត់នឹងត្រូវបានចាប់ដោយចំណង់លោភលន់របស់ខ្លួន។
មនុស្សសុចរិតត្រូវបានរំដោះឲ្យរួចពីទុក្ខវេទនា ហើយមនុស្សអាក្រក់ចូលទៅក្នុងទុក្ខវេទនាជំនួសគាត់វិញ។
“ចូរប្រយ័ត្នប្រយែងនឹងពួកព្យាការីក្លែងក្លាយ។ ពួកគេមករកអ្នករាល់គ្នាដោយពាក់រោមចៀម ប៉ុន្តែខាងក្នុងពួកគេជាចចកដ៏កាចសាហាវ។
“កាលណាអ្នករាល់គ្នាឃើញ‘តួគួរឲ្យស្អប់ខ្ពើម នៃភាពហិនវិនាស ’ ឈរនៅកន្លែងដែលមិនគួរឈរ——ចូរឲ្យអ្នកអានយល់ចុះ——ពេលនោះ ចូរឲ្យអ្នកដែលនៅយូឌារត់គេចទៅភ្នំទៅ។
ព្រមទាំងនឹងមានមនុស្សដែលអធិប្បាយបង្វែរ កើតមានពីចំណោមអ្នករាល់គ្នាផ្ទាល់ ដើម្បីអូសទាញពួកសិស្សឲ្យតាមខ្លួន។
ខ្ញុំបានសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់សេចក្ដីពិត និងដោយព្រោះគ្មានសេចក្ដីកុហកណាចេញពីសេចក្ដីពិតឡើយ។
រីឯអ្នករាល់គ្នាវិញ ការចាក់ប្រេងអភិសេកដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទេ។ ផ្ទុយទៅវិញ ដូចដែលការចាក់ប្រេងអភិសេកពីព្រះអង្គ បង្រៀនអ្នករាល់គ្នាអំពីអ្វីៗទាំងអស់យ៉ាងណា——ហើយជាសេចក្ដីពិត គឺមិនមែនជាសេចក្ដីកុហកទេ——ចូរស្ថិតនៅក្នុងព្រះអង្គ តាមដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាយ៉ាងនោះដែរ។