គាត់ និងពួកបាវបម្រើរបស់គាត់បានបែងចែកគ្នា ទាស់នឹងពួកគេទាំងយប់ ហើយវាយពួកគេ ក៏ដេញតាមពួកគេរហូតដល់ហូបាដែលនៅខាងជើងដាម៉ាស់។
សាការី 9:1 - ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងដែនដីហាត្រាក ហើយដាម៉ាស់ជាទីសម្រាកនៃព្រះបន្ទូលនោះ ——ដ្បិតភ្នែករបស់មនុស្សលោក និងអស់ទាំងកុលសម្ព័ន្ធនៃអ៊ីស្រាអែល ឆ្ពោះទៅព្រះយេហូវ៉ា—— ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងស្រុកហាត្រាក និងស្រុកដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលមនុស្សទាំងអស់ ដូចជាទតមើលកុលសម្ព័ន្ធអ៊ីស្រាអែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងអំពីស្រុកហាដ្រាក់។ ព្រះអង្គមានព្រះបន្ទូលទៅកាន់អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ ព្រះអម្ចាស់ដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រាអែលដែរ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរស្រុកហាត្រាក ព្រះបន្ទូលនោះនឹងស្ថិតលើក្រុងដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលអស់ទាំងមនុស្សជាតិ ដូចជាទតមើលពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានដែរ អាល់គីតាប សេចក្ដីប្រកាស។ នេះជាបន្ទូលដែលអុលឡោះតាអាឡាថ្លែងអំពីស្រុកហាដ្រាក់។ ទ្រង់មានបន្ទូលទៅកាន់ អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំងឡាយក៏ជាកម្មសិទ្ធិរបស់ អុលឡោះតាអាឡាដូចកុលសម្ព័ន្ធទាំងប៉ុន្មាន នៃជនជាតិអ៊ីស្រអែលដែរ។ |
គាត់ និងពួកបាវបម្រើរបស់គាត់បានបែងចែកគ្នា ទាស់នឹងពួកគេទាំងយប់ ហើយវាយពួកគេ ក៏ដេញតាមពួកគេរហូតដល់ហូបាដែលនៅខាងជើងដាម៉ាស់។
ភ្នែករបស់ទូលបង្គំរំពឹងមើលទៅព្រះយេហូវ៉ាជានិច្ច ដ្បិតព្រះអង្គនឹងដោះជើងទូលបង្គំចេញពីសំណាញ់។
ព្រះយេហូវ៉ាបានលាត់ព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គនៅចំពោះភ្នែករបស់ប្រជាជាតិទាំងអស់; អស់ទាំងចុងបំផុតនៃផែនដីនឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះនៃពួកយើង។
ដ្បិតតើនរណាបានមើលងាយថ្ងៃនៃការតូចតាច? ភ្នែកទាំងប្រាំពីរនឹងឃើញខ្សែប្រយោលនៅក្នុងដៃរបស់សូរ៉ូបាបិល ក៏នឹងអរសប្បាយឡើង។ ភ្នែកទាំងប្រាំពីរនោះ គឺព្រះនេត្ររបស់ព្រះយេហូវ៉ាដែលទតចុះឡើងលើផែនដីទាំងមូល។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ: ‘យើងនឹងឲ្យបណ្ដាសានោះចេញទៅ ហើយវានឹងចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកដែលស្បថដោយកុហកដោយអាងនាមរបស់យើង ហើយវានឹងស្ថិតនៅក្នុងផ្ទះគេ ព្រមទាំងបំផ្លាញផ្ទះនោះ ទាំងឈើ និងថ្មរបស់ផ្ទះនោះផង’”។