Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 145:15 - ព្រះគម្ពីរខ្មែរសាកល

15 ភ្នែក​ទាំងអស់​រំពឹងមើលទៅ​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រទាន​អាហារ​ដល់​ពួកគេ​តាម​ពេលកំណត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ភ្នែក​របស់​មនុស្ស​ទាំង​អស់ទន្ទឹង​រង់​ចាំ​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះ‌អម្ចាស់​អើយ សត្វ​លោក​ទាំង​អស់ ទន្ទឹង​រង់‌ចាំ​ព្រះអង្គ ដោយ​ចិត្ត​សង្ឃឹម ដ្បិត​ព្រះអង្គ​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ភ្នែក​របស់​មនុស្ស​ទាំង​អស់​រង់‌ចាំ​តែ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រទាន​អាហារ​ដល់​គេ​តាម​ត្រូវ​ពេល

សូមមើលជំពូក ចម្លង

អាល់គីតាប

15 អុលឡោះ‌តាអាឡា​អើយ សត្វ​លោក​ទាំង​អស់ ទន្ទឹង​រង់‌ចាំ​ទ្រង់ ដោយ​ចិត្ត​សង្ឃឹម​ ដ្បិត​ទ្រង់​ប្រទាន​អាហារ​ឲ្យ​គេ តាម​ពេល​កំណត់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 145:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ចំពោះ​អស់ទាំង​សត្វព្រៃនៅលើផែនដី អស់ទាំង​បក្សាបក្សីនៅលើអាកាស និង​អ្វីៗ​ទាំងអស់​ដែល​រវើក​នៅលើ​ផែនដី ដែល​មាន​ខ្យល់ដង្ហើម​ជីវិត យើងបានប្រគល់​រុក្ខជាតិ​ខៀវខ្ចី​គ្រប់ប្រភេទ​ទុកជា​អាហារ”។ នោះក៏​កើតមាន​ដូច្នោះ​។


សិង្ហស្ទាវ​គ្រហឹម​រក​រំពា ព្រមទាំង​ស្វែងរក​ចំណី​របស់វា​ពី​ព្រះ​។


សត្វ​ទាំងអស់​នោះ​រំពឹងមើលទៅ​ព្រះអង្គ ដើម្បីឲ្យ​ព្រះអង្គ​ប្រទាន​ចំណី​ដល់​វា​តាម​ពេល​។


ព្រះអង្គ​ប្រទាន​អាហារ​ដល់​គ្រប់ទាំង​សាច់ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


ព្រះយេហូវ៉ា​ទ្រង់​ល្អ​ដល់​មនុស្ស​ទាំងអស់ ហើយ​សេចក្ដីមេត្តា​របស់ព្រះអង្គ​នៅលើ​អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​។


ចូរ​សម្លឹងមើល​ទៅ​បក្សាបក្សីនៅលើអាកាស វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏មិន​ប្រមូលដាក់​ក្នុង​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​បិតា​សួគ៌​របស់អ្នករាល់គ្នា ទ្រង់​ចិញ្ចឹម​ពួកវា​។ តើ​អ្នករាល់គ្នា​មិន​មានតម្លៃ​លើសជាង​ពួកវា​ទេ​ឬ​?


ចូរ​ពិចារណា​អំពី​ក្អែក វា​មិន​សាបព្រោះ មិន​ច្រូតកាត់ ហើយក៏​គ្មាន​ឃ្លាំង ឬ​ជង្រុក​ដែរ ប៉ុន្តែ​ព្រះ​ទ្រង់​ចិញ្ចឹម​ពួកវា​។ ចុះ​អ្នករាល់គ្នា​វិញ តើ​មានតម្លៃ​លើសជាង​បក្សាបក្សី​អម្បាលម៉ាន​ទៅទៀត​!


ហើយក៏មិន​ត្រូវ​បីបាច់ថែរក្សា​ដោយ​ដៃ​របស់​មនុស្ស ហាក់ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​នោះ​ដែរ ដ្បិត​គឺ​ព្រះអង្គ​ទេតើ ដែល​ប្រទាន​ជីវិត ដង្ហើម និង​អ្វីៗ​ទាំងអស់​ដល់​មនុស្ស​គ្រប់គ្នា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម