ពេលនោះមានកើតឡើងដូច្នេះ: នៅពេលគាត់រៀបនឹងចូលទៅអេហ្ស៊ីប គាត់និយាយនឹងសារ៉ាយប្រពន្ធរបស់គាត់ថា៖ “មើល៍! បងដឹងថាអូនជាស្ត្រីមានរូបឆោមស្រស់ស្អាត។
លោកុប្បត្តិ 6:2 - ព្រះគម្ពីរខ្មែរសាកល ពួកកូនប្រុសរបស់ព្រះឃើញពួកកូនស្រីរបស់មនុស្ស ថាពួកនាងស្រស់ស្អាត ក៏យកជាប្រពន្ធរបស់ខ្លួន ពីអ្នកណាក៏ដោយដែលពួកគេបានជ្រើសរើស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះកូនប្រុសៗរបស់ព្រះ ឃើញថា កូនស្រីៗរបស់មនុស្សស្រស់ល្អ គេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសៗរបស់ព្រះជាម្ចាស់ ឃើញថាកូនស្រីៗរបស់មនុស្សមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកកូនប្រុសរបស់ព្រះ គេឃើញកូនស្រីរបស់មនុស្សថាជាស្រស់ល្អ ក៏យកធ្វើជាប្រពន្ធតាមតែចិត្តគេទៅ អាល់គីតាប ពួកម៉ាឡាអ៊ីកាត់បានឃើញកូនស្រីៗរបស់ប្រជារាស្រ្តមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។ |
ពេលនោះមានកើតឡើងដូច្នេះ: នៅពេលគាត់រៀបនឹងចូលទៅអេហ្ស៊ីប គាត់និយាយនឹងសារ៉ាយប្រពន្ធរបស់គាត់ថា៖ “មើល៍! បងដឹងថាអូនជាស្ត្រីមានរូបឆោមស្រស់ស្អាត។
ហើយខ្ញុំនឹងឲ្យអ្នកស្បថដោយអាងព្រះយេហូវ៉ាដ៏ជាព្រះនៃមេឃ និងជាព្រះនៃផែនដីថា អ្នកនឹងមិនយកប្រពន្ធឲ្យកូនប្រុសរបស់ខ្ញុំ ពីកូនស្រីជនជាតិកាណាន ដែលខ្ញុំរស់នៅក្នុងចំណោមគេនេះឡើយ
រេបិកានិយាយនឹងអ៊ីសាកថា៖ “ខ្ញុំជិនឆ្អន់នឹងជីវិតខ្ញុំ ព្រោះតែពួកកូនស្រីជនជាតិហេត។ បើសិនយ៉ាកុបយកប្រពន្ធពីពួកកូនស្រីជនជាតិហេតដូចពួកនាង គឺពីពួកកូនស្រីនៃទឹកដីនេះ តើជីវិតខ្ញុំមានប្រយោជន៍អ្វីដល់ខ្ញុំ?”៕
ស្ត្រីឃើញថាផ្លែរបស់ដើមឈើនោះល្អសម្រាប់ជាអាហារ ក៏ជាទីគាប់ដល់ភ្នែក ហើយឃើញថាដើមឈើនោះទាក់ទាញឲ្យចង់ទទួលប្រាជ្ញា នោះនាងក៏បេះផ្លែវា ហើយហូប ព្រមទាំងឲ្យទៅប្ដីរបស់នាងដែលនៅជាមួយនាង នោះគាត់ក៏ហូបដែរ។
សេថក៏បង្កើតកូនប្រុសម្នាក់ដែរ គាត់ដាក់ឈ្មោះវាថាអេណុស។ នៅគ្រានោះ គេចាប់ផ្ដើមស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ា៕
ព្រះយេហូវ៉ាមានបន្ទូលថា៖ “វិញ្ញាណរបស់យើងនឹងមិនស្ថិតនៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ។ ដូច្នេះអាយុរបស់គេនឹងបានត្រឹមមួយរយម្ភៃឆ្នាំ”។
ដ្បិតព្រះអង្គជាព្រះបិតានៃយើងខ្ញុំ ទោះបីជាអ័ប្រាហាំមិនស្គាល់យើងខ្ញុំ ហើយអ៊ីស្រាអែលមិនទទួលស្គាល់យើងខ្ញុំក៏ដោយ។ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! ព្រះនាមរបស់ព្រះអង្គគឺ “ព្រះប្រោសលោះរបស់យើង” តាំងពីបុរាណមកម្ល៉េះ។
យូដាបានក្បត់ ព្រមទាំងប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម នៅក្នុងអ៊ីស្រាអែល និងយេរូសាឡិម។ ដ្បិតយូដាបានបន្ទាបបន្ថោកទីវិសុទ្ធរបស់ព្រះយេហូវ៉ាដែលខ្លួនបានស្រឡាញ់ ហើយបានរៀបការជាមួយកូនស្រីរបស់ព្រះដទៃ។
តើព្រះអង្គមិនបានធ្វើឲ្យពួកគេទៅជាតែមួយ ទាំងឲ្យមានចំណែកនៃព្រះវិញ្ញាណរបស់ព្រះអង្គទេឬ? ចុះព្រះតែមួយទ្រង់ស្វែងរកអ្វី? គឺពូជពង្សរបស់ព្រះនោះឯង! ដូច្នេះ ចូររក្សាវិញ្ញាណរបស់អ្នករាល់គ្នា កុំក្បត់ប្រពន្ធកាលពីនៅយុវវ័យរបស់អ្នកឡើយ។
ប្រពន្ធជាប់ចំណងនឹងប្ដី ដរាបណាប្ដីរបស់នាងនៅរស់ ប៉ុន្តែប្រសិនបើប្ដីស្លាប់ហើយ នាងមានសេរីភាពនឹងរៀបការជាមួយអ្នកណាក៏ដោយដែលនាងចង់រៀបការ ឲ្យតែរៀបការក្នុងព្រះអម្ចាស់។
“យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង។ ព្រះអម្ចាស់ដ៏មានព្រះចេស្ដាបានមានបន្ទូលដូច្នេះ” ៕
ពួកគេមានភ្នែកដែលពេញដោយការផិតក្បត់ និងមិនចេះស្កប់នឹងបាប; ពួកគេលួងលោមមនុស្សដែលមិនមាំមួន; ចិត្តពួកគេត្រូវបានបង្វឹកឲ្យមានការលោភលន់; ពួកគេជាកូនចៅដែលត្រូវបណ្ដាសា;
ដ្បិតអ្វីៗទាំងអស់ដែលនៅក្នុងពិភពលោក ដូចជាតណ្ហារបស់សាច់ឈាម តណ្ហារបស់ភ្នែក និងអំនួតនៃការរស់នៅ មិនមែនមកពីព្រះបិតាទេ គឺមកពីពិភពលោកវិញ។