អ័ប្រាហាំក៏យកអុសសម្រាប់តង្វាយដុត ដាក់លើអ៊ីសាកកូនប្រុសរបស់គាត់ រីឯគាត់វិញ គាត់យកភ្លើង និងកាំបិតកាន់នៅដៃ ហើយពួកគេទាំងពីរទៅជាមួយគ្នា។
យ៉ូហាន 19:17 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គយាងចេញទៅទាំងលីឈើឆ្កាងដោយអង្គទ្រង់ ឆ្ពោះទៅកន្លែងមួយដែលគេហៅថា “ទីលលាដ៍ក្បាល” ដែលភាសាហេព្រើរហៅថា “គាល់កូថា”។ Khmer Christian Bible ព្រះអង្គបានយាងចេញទៅ ទាំងលីឈើឆ្កាងដោយខ្លួនឯង ឆ្ពោះទៅកន្លែងមួយហៅថាតំបន់លលាដ៌ក្បាលដែលភាសាហេព្រើរហៅថា គាល់កូថា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវយាងចេញទៅទាំងលីឈើឆ្កាង ទៅដល់កន្លែងមួយហៅថា «ភ្នំលលាដ៍ក្បាល» ដែលភាសាហេព្រើរឈ្មោះថា «គាល់កូថា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូលីឈើឆ្កាងដោយផ្ទាល់ព្រះអង្គ ចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំរលាក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា អាល់គីតាប អ៊ីសាលីឈើឆ្កាងចេញពីទីក្រុងឆ្ពោះទៅកន្លែងមួយឈ្មោះ “ទួលលលាដ៍ក្បាល”ដែលគេហៅជាភាសាហេប្រឺថា “គាល់កូថា” |
អ័ប្រាហាំក៏យកអុសសម្រាប់តង្វាយដុត ដាក់លើអ៊ីសាកកូនប្រុសរបស់គាត់ រីឯគាត់វិញ គាត់យកភ្លើង និងកាំបិតកាន់នៅដៃ ហើយពួកគេទាំងពីរទៅជាមួយគ្នា។
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
នៅខាងលើព្រះសិររបស់ព្រះអង្គ ពួកគេបិទផ្លាកសញ្ញាអំពីទោសរបស់ព្រះអង្គ ដែលមានសរសេរថា “នេះជាយេស៊ូវ ស្ដេចនៃជនជាតិយូដា”។
ព្រះយេស៊ូវទ្រង់សម្លឹងមើលគាត់ ក៏ស្រឡាញ់គាត់ ហើយមានបន្ទូលថា៖“អ្នកនៅខ្វះការមួយ។ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយចែកឲ្យអ្នកក្រចុះ នោះអ្នកនឹងមានទ្រព្យសម្បត្តិនៅស្ថានសួគ៌ រួចមកតាមខ្ញុំចុះ”។
ចូរឲ្យព្រះគ្រីស្ទ ជាស្ដេចអ៊ីស្រាអែលចុះពីឈើឆ្កាងឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!”។ ពួកអ្នកដែលត្រូវបានឆ្កាងជាមួយព្រះយេស៊ូវក៏ត្មះតិះដៀលព្រះអង្គដែរ។
បន្ទាប់មក ព្រះយេស៊ូវទ្រង់ហៅហ្វូងមនុស្ស ព្រមទាំងពួកសិស្សរបស់ព្រះអង្គមក មានបន្ទូលនឹងពួកគេថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួន មកតាមខ្ញុំចុះ។
អ្នកណាក៏ដោយដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។
នៅពេលនាំព្រះយេស៊ូវទៅ ពួកគេចាប់បុរសម្នាក់ឈ្មោះស៊ីម៉ូនអ្នកគីរេនដែលមកពីជនបទ ហើយដាក់ឈើឆ្កាងលើគាត់ ឲ្យលីតាមក្រោយព្រះយេស៊ូវ។
នៅពេលមកដល់កន្លែងមួយដែលគេហៅថា “លលាដ៍ក្បាល” ពួកគេក៏ឆ្កាងព្រះយេស៊ូវនៅទីនោះ ព្រមទាំងឧក្រិដ្ឋជនទាំងនោះផង ម្នាក់នៅខាងស្ដាំ ម្នាក់នៅខាងឆ្វេង។
ព្រះយេស៊ូវមានបន្ទូលនឹងគេទាំងអស់គ្នាថា៖“ប្រសិនបើអ្នកណាចង់មកតាមខ្ញុំ ចូរឲ្យអ្នកនោះបដិសេធខ្លួនឯង ហើយលីឈើឆ្កាងរបស់ខ្លួនជារៀងរាល់ថ្ងៃមកតាមខ្ញុំចុះ។
ពីឡាត់ឮពាក្យទាំងនេះ ក៏នាំព្រះយេស៊ូវចេញមក ហើយអង្គុយលើកៅអីកាត់ក្ដី នៅកន្លែងដែលគេហៅថា “ទីក្រាលថ្ម” ភាសាហេព្រើរហៅថា “កាបាថា”។
នៅយេរូសាឡិមត្រង់ទ្វារចៀម មានស្រះមួយ គេហៅជាភាសាហេព្រើរថា “បេថែសដា” ដែលមានរបៀងប្រាំ។
រួចអូសគាត់ចេញទៅខាងក្រៅទីក្រុង គប់ដុំថ្មសម្លាប់គាត់។ ពួកសាក្សីទាំងនោះដាក់អាវវែងរបស់ខ្លួននៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសូល។