Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:33 - ព្រះគម្ពីរខ្មែរសាកល

33 នៅពេល​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅថា “លលាដ៍ក្បាល” ពួកគេ​ក៏​ឆ្កាង​ព្រះយេស៊ូវ​នៅ​ទីនោះ ព្រមទាំង​ឧក្រិដ្ឋជន​ទាំងនោះ​ផង ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 កាល​មក​ដល់​កន្លែង​មួយ​ឈ្មោះ​លលាដ៌​ក្បាល​ ពួក​គេ​ក៏​ឆ្កាង​ព្រះអង្គ​ និង​មនុស្ស​មាន​ទោស​ធ្ងន់​ពីរ​នាក់​ទៀត​នៅ​ទីនោះ​ដែរ​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ពេល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​លលាដ៍​ក្បាល គេ​ឆ្កាង​ព្រះ‌យេស៊ូវ​នៅ​ទី​នោះ ព្រម​ទាំង​អ្នក​ទោស​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ទៀត​ខាង​ឆ្វេង​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល” គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ទី​នោះ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះអង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 កាល​មក​ដល់​កន្លែង​ដែល​ហៅ​ថា ភ្នំ​រលា​ក្បាល​ហើយ គេ​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​ចោរ​កំណាច​ផង ម្នាក់​ខាង​ស្តាំ ម្នាក់​ខាង​ឆ្វេង​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

33 លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល” គេ​ឆ្កាង​អ៊ីសា​នៅ​ទី​នោះ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​អ៊ីសា ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​អ៊ីសា។

សូមមើលជំពូក ចម្លង




លូកា 23:33
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ហ្វូង​ឆ្កែ​បាន​ព័ទ្ធជុំវិញ​ទូលបង្គំ ហ្វូង​មនុស្សដែល​ធ្វើអាក្រក់​បាន​ឡោមព័ទ្ធ​ទូលបង្គំ ហើយ​ចាក់ទម្លុះ​ដៃ និង​ជើង​របស់ទូលបង្គំ​។


“យើង​នឹង​ចាក់បង្ហូរ​វិញ្ញាណ​នៃ​សេចក្ដីសន្ដោស និង​ពាក្យអង្វរករ​លើ​វង្សត្រកូល​ដាវីឌ និង​ពួក​អ្នកដែល​រស់នៅ​យេរូសាឡិម ហើយ​ពួកគេ​នឹង​សម្លឹងមើល​យើង​ដែល​ពួកគេ​បាន​ចាក់ទម្លុះ​។ ពួកគេ​នឹង​កាន់ទុក្ខ​ចំពោះ​អ្នកនោះ ហាក់ដូចជា​ទួញសោក​ចំពោះ​កូនតែមួយ ក៏​នឹង​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​អ្នកនោះ ហាក់ដូចជា​យំសោកយ៉ាងល្វីងជូរចត់​ចំពោះ​កូនច្បង​។


ព្រមទាំង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍ដទៃ​ចំអកឡកឡឺយ វាយនឹងខ្សែតី ហើយ​ឆ្កាង​លោក​។ បន្ទាប់មក នៅ​ថ្ងៃ​ទីបី​លោក​នឹង​ត្រូវបាន​លើកឲ្យរស់ឡើងវិញ”។


“អ្នករាល់គ្នា​ដឹង​ហើយ​ថា ពីរ​ថ្ងៃ​ទៀត​ដល់​បុណ្យរំលង ហើយ​កូនមនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​គេ​ឆ្កាង”។


ថា​:‘កូនមនុស្ស​ត្រូវតែ​ត្រូវគេ​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់​មនុស្សបាប ហើយ​ត្រូវគេ​ឆ្កាង បន្ទាប់មក​នៅ​ថ្ងៃ​ទីបី លោក​នឹង​រស់ឡើងវិញ’”។


គេ​និយាយ​ដូច្នេះ ដើម្បីឲ្យ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ ដែល​ព្រះអង្គ​មានបន្ទូល​ឲ្យដឹង​ថា​ព្រះអង្គ​រៀបនឹង​សុគត​ដោយ​ការសុគត​បែបណា ត្រូវបាន​បំពេញឲ្យសម្រេច​។


ដូចដែល​ម៉ូសេ​បាន​លើក​សត្វពស់​ឡើង​នៅ​ទីរហោស្ថាន​យ៉ាងណា កូនមនុស្ស​ក៏​ត្រូវតែ​ទទួល​ការ​លើកឡើង​យ៉ាងនោះដែរ


កាល​បាន​បំពេញ​សេចក្ដី​ទាំងអស់​ដែល​មាន​សរសេរ​ទុកមក​អំពី​ព្រះអង្គ​ឲ្យសម្រេច​ហើយ ពួកគេ​ក៏​យក​ព្រះអង្គ​ចុះ​ពី​ឈើ ហើយ​ដាក់​ក្នុង​រូងផ្នូរ​។


ព្រះអង្គនេះ​ហើយ ដែល​ត្រូវគេ​បញ្ជូនទៅ តាម​គម្រោង​ដែល​មាន​កំណត់​ទុក និង​ការជ្រាបជាមុន​របស់​ព្រះ​; អ្នករាល់គ្នា​បាន​សម្លាប់​ដោយ​ឆ្កាង​ព្រះអង្គ តាមរយៈ​ដៃ​របស់​មនុស្សឥតច្បាប់​។


ព្រះ​នៃ​ដូនតា​របស់យើង បាន​លើក​ព្រះយេស៊ូវ ដែល​អស់លោក​បាន​សម្លាប់​ដោយ​ព្យួរ​នៅលើ​ឈើ​នោះ ឲ្យរស់ឡើង​វិញ​ហើយ​។


ព្រះ​គ្រីស្ទ​បាន​ប្រោសលោះ​យើង​ពី​បណ្ដាសា​នៃ​ក្រឹត្យវិន័យ ដោយ​ព្រះអង្គ​ត្រូវ​បណ្ដាសា​ជំនួស​យើង ដ្បិត​មាន​សរសេរ​ទុកមក​ថា​:“អស់អ្នក​ដែល​ត្រូវបាន​ព្យួរ​នៅលើ​ឈើ ត្រូវ​បណ្ដាសា​ហើយ”។


ព្រះអង្គ​បាន​ផ្ទុក​បាប​របស់យើង​ក្នុង​ព្រះកាយ​របស់​ព្រះអង្គ​នៅលើ​ឈើ​ដោយអង្គទ្រង់ផ្ទាល់ ដើម្បីឲ្យ​យើង​បាន​ស្លាប់​ចំពោះ​បាប ហើយ​មានជីវិតរស់​ចំពោះ​សេចក្ដីសុចរិត​។ ដោយសារតែ​ស្នាមរំពាត់​របស់​ព្រះអង្គ អ្នករាល់គ្នា​ត្រូវបាន​ប្រោសឲ្យជា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម