ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលសាងសង់ផ្ទះ នោះពួកអ្នកសាងសង់ គឺប្រឹងប្រែងធ្វើការជាឥតប្រយោជន៍; ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលការពារទីក្រុង នោះអ្នកការពារ គឺចាំយាមជាឥតប្រយោជន៍ដែរ។
ម៉ាឡាគី 1:4 - ព្រះគម្ពីរខ្មែរសាកល ថ្វីត្បិតតែអេដំពោលថា៖ “ទោះបីជាពួកយើងត្រូវបានកម្ទេចក៏ដោយ ក៏ពួកយើងនឹងត្រឡប់មកសង់ទីបាក់បែកឡើងវិញ” ប៉ុន្តែព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះថា៖ “ពួកគេនឹងសង់ឡើងវិញមែន តែយើងនឹងរំលំ ហើយមនុស្សនឹងហៅពួកគេថា ‘តំបន់នៃសេចក្ដីអាក្រក់’ និង ‘សាសន៍ដែលព្រះយេហូវ៉ាទ្រង់ព្រះពិរោធជារៀងរហូត’”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយទោះបើពួកអេដុមពោលថា "យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ" ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា "គេនឹងសង់ឡើង តែយើងនឹងរំលំទៀត" មនុស្សនឹងហៅគេថា ទឹកដីរបស់មនុស្សទុច្ចរិត ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាមានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកម្ទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលព្រះអម្ចាស់ខ្ញាល់រហូត”។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទោះបើពួកអេដំម គេពោលថា យើងត្រូវបំផ្លាញហើយ តែយើងនឹងវិលទៅសង់កន្លែងខូចបង់ឡើងវិញ គង់តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា គេនឹងសង់ឡើងវិញ តែអញនឹងរំលំចុះទៀត នោះមនុស្សនឹងហៅគេថា ជាព្រំស្រុកនៃសេចក្ដីអាក្រក់ ហើយថា ជាសាសន៍ដែលព្រះយេហូវ៉ាទ្រង់មានសេចក្ដីគ្នាន់ក្នាញ់ចំពោះគេជាដរាប អាល់គីតាប ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកំទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជាជនដែលអុលឡោះតាអាឡាខឹងរហូត”។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។ |
ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលសាងសង់ផ្ទះ នោះពួកអ្នកសាងសង់ គឺប្រឹងប្រែងធ្វើការជាឥតប្រយោជន៍; ប្រសិនបើមិនមែនព្រះយេហូវ៉ាទេ ដែលការពារទីក្រុង នោះអ្នកការពារ គឺចាំយាមជាឥតប្រយោជន៍ដែរ។
ព្រះយេហូវ៉ាអើយ សូមនឹកចាំថានៅថ្ងៃនៃសេចក្ដីអន្តរាយរបស់យេរូសាឡិម កូនចៅអេដំបានពោលថា៖ “កម្ទេចទៅ! កម្ទេចទៅ! រហូតដល់គ្រឹះរបស់វា!”។
ព្រះយេហូវ៉ាបានធ្វើឲ្យផែនការរបស់ប្រជាជាតិនានាខ្ទេចសូន្យ ព្រះអង្គបានធ្វើឲ្យគម្រោងរបស់ប្រជាជនទាំងឡាយបរាជ័យ។
គ្មានប្រាជ្ញាណា គ្មានការយល់ដឹងណា ហើយគ្មានការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាឡើយ។
គ្មានអ្វីនៅសល់ឡើយ លើកលែងតែការលុតចុះនៅកណ្ដាលពួកឈ្លើយសឹក ឬការដួលនៅកណ្ដាលពួកអ្នកដែលត្រូវបានកាប់សម្លាប់។ ទោះបីជាមានការទាំងអស់នោះក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គមិនបានបែរចេញឡើយ ហើយព្រះហស្តរបស់ព្រះអង្គនៅតែលាតចេញមកទៀត។
ពួកគេនឹងឆាបលើស្មារបស់ភីលីស្ទីននៅទិសខាងលិច ក៏នឹងប្លន់មនុស្សនៅទិសខាងកើតជាមួយគ្នា; ពួកគេនឹងលាតដៃទាស់នឹងអេដំ និងម៉ូអាប់ រីឯកូនចៅអាំម៉ូននឹងចុះចូលនឹងពួកគេ។
ភ្លើងនោះនឹងមិនរលត់ទាំងយប់ទាំងថ្ងៃ ផ្សែងរបស់វានឹងហុយឡើងជារៀងរហូត ស្រុកនោះនឹងនៅជាទីហិនហោចពីជំនាន់មួយទៅជំនាន់មួយ គ្មានអ្នកណាឆ្លងកាត់តាមនោះជារៀងរហូតតទៅ។
ដ្បិតដាវរបស់យើងបានផឹកឆ្អែតនៅលើមេឃហើយ មើល៍! វានឹងចុះមកលើជនជាតិអេដំដើម្បីជំនុំជម្រះ គឺចុះមកលើប្រជាជនដែលយើងបានញែកចេញបំផ្លាញ!
ប៉ុន្តែស្អប់អេសាវ។ យើងបានធ្វើឲ្យតំបន់ភ្នំរបស់អេសាវទៅជាទីស្ងាត់ជ្រងំ ហើយទុកមរតករបស់គាត់ឲ្យឆ្កែព្រៃនៃទីរហោស្ថាន”។
អ្នកដែលមិននៅខាងខ្ញុំ គឺប្រឆាំងនឹងខ្ញុំ ហើយអ្នកដែលមិនប្រមូលជាមួយខ្ញុំ គឺកម្ចាត់កម្ចាយវិញ។