ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 75:2 - ព្រះគម្ពីរខ្មែរសាកល

“កាលណា​ដល់​ពេលវេលា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំជម្រះ​ដោយ​សេចក្ដីទៀងត្រង់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ព្រះ‌ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​កំណត់ យើង​នឹង​ជំនុំ‌ជម្រះ​ដោយ​យុត្តិ​ធម៌។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​បាន​កំណត់​ទុក យើង​នឹង​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ កាល​ណា​ដល់​វេលា​ដែល​កំណត់​ទុក​ហើយ នោះ​អញ​នឹង​ជំនុំ‌ជំរះ​ដោយ​សុចរិត

សូមមើលជំពូក

អាល់គីតាប

ទ្រង់​មាន​បន្ទូល​ថា «ដល់​គ្រា​ដែល​យើង​បាន​កំណត់​ទុក យើង​នឹង​វិនិច្ឆ័យ​ទោស ដោយ​យុត្តិធម៌!

សូមមើលជំពូក



ទំនុកតម្កើង 75:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​យកចិត្តទុកដាក់​ចំពោះ​ផ្លូវ​គ្រប់លក្ខណ៍​។ តើ​ពេលណា​ព្រះអង្គ​នឹង​យាង​មករក​ទូលបង្គំ​? ទូលបង្គំ​នឹង​ដើរ​នៅក្នុង​ផ្ទះ​របស់ទូលបង្គំ​ដោយ​សេចក្ដីគ្រប់លក្ខណ៍​នៃ​ចិត្ត​របស់ទូលបង្គំ​។


ព្រះអង្គ​នឹង​ក្រោកឡើង ហើយ​អាណិតមេត្តា​ស៊ីយ៉ូន ពីព្រោះ​ពេលវេលា​ដើម្បី​មេត្តា​ដល់​នាង គឺ​ពេលកំណត់​បាន​មក​ដល់​ហើយ​។


ខ្ញុំ​បាន​និយាយ​ក្នុងចិត្ត​ថា​៖ “ព្រះ​នឹង​ជំនុំជម្រះ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ដ្បិត​មាន​ពេល​សម្រាប់​អ្វីៗ​ទាំងអស់ និង​សម្រាប់​កិច្ចការ​ទាំងអស់ នៅ​ទីនោះ​ដែរ”។


ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​នៃទូលបង្គំ​! ទូលបង្គំ​នឹង​លើកតម្កើង​ព្រះអង្គ ទូលបង្គំ​នឹង​អរព្រះគុណ​ដល់​ព្រះនាម​របស់ព្រះអង្គ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ ជា​ផែនការ​តាំងពីយូរមក​ហើយ ដោយ​សេចក្ដីស្មោះត្រង់ និង​សេចក្ដីពិតត្រង់​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ពេលវេលា​របស់​ខ្ញុំ​មិនទាន់​មកដល់​នៅឡើយទេ ប៉ុន្តែ​ពេលវេលា​របស់អ្នករាល់គ្នា​មាន​ជានិច្ច​ហើយ​។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ពេល ឬ​វេលា​ដែល​ព្រះ​បិតា​បាន​កំណត់​ដោយ​សិទ្ធិអំណាច​របស់ព្រះអង្គ គឺ​មិនមែន​ដើម្បីឲ្យ​អ្នករាល់គ្នា​ដឹង​ឡើយ​។


ពីព្រោះ​ព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ដែល​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង ហើយ​ព្រះអង្គ​បាន​ផ្ដល់​ភស្តុតាង​ដល់​មនុស្ស​ទាំងអស់ ដោយ​លើក​មនុស្សនោះ​ឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់”។