ព្រះអម្ចាស់អើយ តើព្រះអង្គគ្រាន់តែទតមើលដល់ពេលណាទៀត? សូមសង្គ្រោះព្រលឹងរបស់ទូលបង្គំពីការបំផ្លាញរបស់ពួកគេ សូមសង្គ្រោះដួងជីវិតរបស់ទូលបង្គំពីសិង្ហស្ទាវផង។
ទំនុកតម្កើង 22:21 - ព្រះគម្ពីរខ្មែរសាកល សូមសង្គ្រោះទូលបង្គំពីមាត់សិង្ហ និងពីស្នែងគោព្រៃផង។ ព្រះអង្គបានឆ្លើយតបនឹងទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមសង្គ្រោះទូលបង្គំឲ្យរួចពីមាត់សិង្ហ អើ ព្រះអង្គបានសង្គ្រោះទូលបង្គំ ឲ្យរួចពីស្នែងគោព្រៃ! ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំហើយ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជួយសង្គ្រោះទូលបង្គំចេញពីមាត់សិង្ហ អើ ឲ្យរួចពីស្នែងគោព្រៃផង ដ្បិតទ្រង់បានស្តាប់ទូលបង្គំហើយ។ អាល់គីតាប សូមសង្គ្រោះខ្ញុំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ទ្រង់ឆ្លើយតបមកខ្ញុំហើយ!។ |
ព្រះអម្ចាស់អើយ តើព្រះអង្គគ្រាន់តែទតមើលដល់ពេលណាទៀត? សូមសង្គ្រោះព្រលឹងរបស់ទូលបង្គំពីការបំផ្លាញរបស់ពួកគេ សូមសង្គ្រោះដួងជីវិតរបស់ទូលបង្គំពីសិង្ហស្ទាវផង។
គោព្រៃនឹងដួលចុះជាមួយពួកគេ គោស្ទាវនឹងដួលចុះជាមួយគោបា; ទឹកដីរបស់ពួកគេនឹងផឹកឆ្អែតដោយឈាម ធូលីដីរបស់ពួកគេនឹងជោកដោយខ្លាញ់។
ខ្ញុំនៅក្នុងព្រះវិហារជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ តែអ្នករាល់គ្នាមិនបានលូកដៃចាប់ខ្ញុំទេ។ យ៉ាងណាមិញ នេះជាពេលវេលារបស់អ្នករាល់គ្នា និងជាអំណាចនៃសេចក្ដីងងឹត”។
ខ្ញុំនឹងមិននិយាយសេចក្ដីជាច្រើនជាមួយអ្នករាល់គ្នាទៀតទេ ពីព្រោះមេគ្រប់គ្រងរបស់ពិភពលោកនឹងមក។ វាគ្មានអំណាចលើខ្ញុំឡើយ។
ដូច្នេះ ពួកគេរើសដុំថ្មដើម្បីគប់ព្រះអង្គ ប៉ុន្តែព្រះយេស៊ូវត្រូវបានបំបាំងព្រះកាយ ហើយយាងចេញពីព្រះវិហារបាត់ទៅ៕
“ជាការពិត ទាំងហេរ៉ូឌ និងប៉ុនទាសពីឡាត់ ជាមួយនឹងបណ្ដាសាសន៍ដទៃ និងប្រជាជនអ៊ីស្រាអែល បានជួបជុំគ្នានៅក្នុងទីក្រុងនេះមែន ទាស់នឹងព្រះយេស៊ូវអ្នកបម្រើដ៏វិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានចាក់ប្រេងអភិសេក
ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។