ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
ទំនុកតម្កើង 17:9 - ព្រះគម្ពីរខ្មែរសាកល ឲ្យរួចពីមនុស្សអាក្រក់ដែលបំផ្លាញទូលបង្គំ ឲ្យរួចពីពួកសត្រូវដែលទាស់នឹងព្រលឹងរបស់ទូលបង្គំ ដែលឡោមព័ទ្ធទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធជុំវិញទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំឲ្យមនុស្សពាលធ្វើទុក្ខបៀតបៀនទូលបង្គំ កុំឲ្យខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ ជីវិតទូលបង្គំបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យទូលបង្គំបានរួចពីមនុស្សអាក្រក់ ដែលសង្កត់សង្កិនទូលបង្គំ ជាពួកសត្រូវយ៉ាងសាហាវ ដែលឡោមព័ទ្ធទូលបង្គំជុំវិញ អាល់គីតាប សូមកុំឲ្យមនុស្សពាលធ្វើទុក្ខបៀតបៀនខ្ញុំ កុំឲ្យខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ ជីវិតខ្ញុំបានឡើយ។ |
ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។
សូមឲ្យពួកដែលស្វែងរកព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ និងអៀនខ្មាស សូមឲ្យពួកដែលគិតគូរការអាក្រក់ទាស់នឹងទូលបង្គំ បានថយទៅវិញ ហើយទទួលការអាប់យស។
ដ្បិតពួកគេបានបង្កប់សំណាញ់ក្នុងរណ្ដៅ ដើម្បីចាប់ទូលបង្គំដោយគ្មានមូលហេតុ ពួកគេបានជីករណ្ដៅ ដើម្បីចាប់ព្រលឹងរបស់ទូលបង្គំដោយគ្មានមូលហេតុ។
នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងរបស់ទូលបង្គំ ហើយទាន់ចុះ! សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី ហើយសូមឲ្យគេចោលសិរីរុងរឿងរបស់ទូលបង្គំទៅក្នុងធូលីដីទៅ! សេឡា