Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 17:9 - អាល់គីតាប

9 សូម​កុំ​ឲ្យ​មនុស្ស​ពាល​ធ្វើ​ទុក្ខ​បៀត‌បៀន​ខ្ញុំ កុំ​ឲ្យ​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រល័យ ជីវិត​ខ្ញុំ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ឲ្យរួចពី​មនុស្ស​អាក្រក់​ដែល​បំផ្លាញ​ទូលបង្គំ ឲ្យរួចពី​ពួក​សត្រូវ​ដែល​ទាស់នឹង​ព្រលឹង​របស់ទូលបង្គំ ដែល​ឡោមព័ទ្ធ​ទូលបង្គំ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ឲ្យ​ទូល‌បង្គំ​បាន​រួច​ពី​មនុស្ស​អាក្រក់ ដែល​សង្កត់‌សង្កិន​ទូល‌បង្គំ ជា​សត្រូវ​យ៉ាង​សាហាវ ដែល​ឡោម‌ព័ទ្ធជុំ​វិញ​ទូល‌បង្គំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 សូម​កុំ​ឲ្យ​មនុស្ស​ពាល​ធ្វើ​ទុក្ខ​បៀត‌បៀន​ទូលបង្គំ កុំ​ឲ្យ​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រល័យ ជីវិត​ទូលបង្គំ​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ឲ្យ​ទូលបង្គំ​បាន​រួច​ពី​មនុស្ស​អាក្រក់ ដែល​សង្កត់‌សង្កិន​ទូលបង្គំ ជា​ពួក​សត្រូវ​យ៉ាង​សាហាវ ដែល​ឡោម‌ព័ទ្ធ​ទូលបង្គំ​ជុំវិញ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 17:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់​លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លាន​ពាន​លើ​ពួក​គេ


ទ្រង់​លាក់​គេ​នៅ​ក្បែរ​ទ្រង់ ឲ្យ​រួច​ផុត​ពី​ឧបាយ‌កល​របស់​មនុស្ស គឺ​ឲ្យ​គេ​ជ្រក​នៅ​ក្នុង​ជំរំ​សក្ការៈ​របស់​ទ្រង់ ឆ្ងាយ​ពី​ពាក្យ​មួល​បង្កាច់​របស់​សត្រូវ។


គេ​បាន​ធ្វើ​អំពើ​អាក្រក់​តប​ស្នង នឹង​អំពើ​ល្អ​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ខ្ញុំ​នៅ​ឯកោ​ម្នាក់​ឯង។


សូម​ឲ្យ​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ ត្រូវ​អាម៉ាស់ និង​បាក់​មុខ សូម​ឲ្យ​ពួក​អ្នក​ដែល​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស!


អ្នក​ទាំង​នោះ​បាន​ដាក់​អន្ទាក់ ដើម្បី​ទាក់​ខ្ញុំ ហើយ​ជីក​រណ្ដៅ ដើម្បី​ចាប់​ខ្ញុំ ដោយ​គ្មាន​មូល​ហេតុ​អ្វី​ឡើយ។


សូម​ឲ្យ​ខ្មាំង​សត្រូវ​ដេញ​ទាន់ និង​ប្រហារ​ខ្ញុំ​ទៅ​ចុះ ឲ្យ​គេ​ជាន់​ឈ្លី​ជីវិត​ខ្ញុំ​នៅ​នឹង​ដី និង​ឲ្យ​គេ​យក​កិត្តិយស​របស់​ខ្ញុំ ទៅ​ទំលាក់​ក្នុង​ភក់​ជ្រាំ​ចុះ!។ - សម្រាក


ស្តេច​សូល​ដើរ​តាម​ជំរាល​ភ្នំ​ម្ខាង រីឯ​ទត និង​ពួក​គាត់​ដើរ​តាម​ជំរាល​ភ្នំ​ម្ខាង​ទៀត។ គាត់​ប្រញាប់‌ប្រញាល់​រត់​គេច​ពី​ស្តេច​សូល ប៉ុន្តែ ស្តេច​សូល និង​ពល​ទាហាន​បាន​ព័ទ្ធ ហើយ​បំរុង​នឹង​ចាប់​ខ្លួន​ពួក​គាត់។


សូម​ជម្រាប​លោក‌ឪពុក សូម​មើល​មក​ជាយ​អាវ​វែង ដែល​នៅ​ក្នុង​ដៃ​ខ្ញុំ​នេះ។ ខ្ញុំ​គ្រាន់​តែ​កាត់​ជាយ​អាវ​វែង តែ​ខ្ញុំ​មិន​សម្លាប់​លោក​ទេ។ ដូច្នេះ សូម​ស្តេច​ជ្រាប​ឲ្យ​ច្បាស់​ថា ខ្ញុំ​គ្មាន​គំនិត​អាក្រក់​ចង់​សម្លាប់ ឬ​បះ‌បោរ​ប្រឆាំង​នឹង​លោក‌ឪពុក​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​លោក​ដែរ គឺ​មាន​តែ​ស្តេច​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម