ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:22 - ព្រះគម្ពីរខ្មែរសាកល

សូម​យក​សេចក្ដីត្មះតិះដៀល និង​សេចក្ដីមើលងាយ​ចេញ​ពី​លើ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ដក​យក​ដំណៀល និង​ការ​មើល‌ងាយ​ចេញ​ពី​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ​បានកាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ទូលបង្គំ កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​កាន់​តាម​ដំបូន្មាន របស់​ព្រះអង្គ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ដក​យក​ការ​ដំនៀល នឹង​ការ​មើល‌ងាយ​ពី​ទូលបង្គំ​ចេញ ដ្បិត​ទូលបង្គំ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ទុក

សូមមើលជំពូក

អាល់គីតាប

សូម​ដក​យក​ការ​អាម៉ាស់​ចេញ​ពី​ខ្ញុំ កុំ​ឲ្យ​មាន​នរណា​មើល‌ងាយ​ខ្ញុំ​ឡើយ ដ្បិត​ខ្ញុំ​កាន់​តាម​ដំបូន្មាន របស់​ទ្រង់​ហើយ។

សូមមើលជំពូក



ទំនុកតម្កើង 119:22
18 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បង្វែរ​សេចក្ដីត្មះតិះដៀល​ដែល​ទូលបង្គំ​ខ្លាច​នោះ ចេញ​ពី​ទូលបង្គំ​ផង ដ្បិត​ច្បាប់​របស់ព្រះអង្គ​ល្អ​ណាស់​។


នោះ​ទូលបង្គំ​នឹង​មាន​ពាក្យ​ឆ្លើយ​នឹង​អ្នកដែល​ត្មះតិះដៀល​ទូលបង្គំ ដ្បិត​ទូលបង្គំ​បាន​ជឿទុកចិត្តលើ​ព្រះបន្ទូល​របស់ព្រះអង្គ​។


ចូរ​ជឿទុកចិត្តលើ​ព្រះយេហូវ៉ា ហើយ​ប្រព្រឹត្ត​ការ​ល្អ​ចុះ ចូរ​រស់នៅ​ក្នុង​ស្រុក ហើយ​ហូប​សេចក្ដីស្មោះត្រង់​ជាអាហារ​ចុះ​។


ហើយ​ព្រះអង្គ​នឹង​ធ្វើឲ្យ​សេចក្ដីសុចរិត​របស់អ្នក​ចេញមក​ដូច​ពន្លឺ ក៏​នឹង​ធ្វើឲ្យ​សេចក្ដីយុត្តិធម៌​របស់អ្នក​ចេញមក​ដូច​ថ្ងៃត្រង់​។


សូម​រំដោះ​ទូលបង្គំ​ពី​អស់ទាំង​ការបំពាន​របស់ទូលបង្គំ​ផង សូម​កុំ​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីត្មះតិះដៀល​របស់​មនុស្ស​ឆោតល្ងង់​ឡើយ​។


ពួក​សត្រូវ​របស់ខ្ញុំ​បាន​ត្មះតិះដៀល​ខ្ញុំ ដូចជា​ការបាក់បែក​នៅក្នុង​ឆ្អឹង​ខ្ញុំ​; វាល់ព្រឹកវាល់ល្ងាច ពួកគេ​និយាយ​ដាក់​ខ្ញុំ​ថា​៖ “ព្រះ​របស់អ្នក​នៅ​ឯណា​?”។


ដោយហេតុនេះ ចូរឲ្យ​យើង​ចេញទៅ​ឯ​ព្រះអង្គ​នៅ​ខាងក្រៅ​ជំរំ ទាំង​ផ្ទុក​ការត្មះតិះដៀល​ដែល​ព្រះអង្គ​បានទទួល​។


ពោលគឺ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តបាប ក៏​ត្រូវគេ​វាយ ហើយ​ស៊ូទ្រាំ តើ​មាន​អ្វី​គួរឲ្យសរសើរ​? ផ្ទុយទៅវិញ ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តល្អ ក៏​រងទុក្ខលំបាក ហើយ​ស៊ូទ្រាំ នោះ​ទើប​ជា​ការគួរឲ្យសរសើរ​នៅចំពោះ​ព្រះ​។