ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។
ទំនុកតម្កើង 119:150 - ព្រះគម្ពីរខ្មែរសាកល ពួកអ្នកដែលដេញតាមគម្រោងអាក្រក់បានចូលមកជិត; ពួកគេនៅឆ្ងាយពីក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលបៀតបៀនទូលបង្គំ ដោយបំណងអាក្រក់ នាំគ្នាចូលមកជិត អ្នកទាំងនោះនៅឆ្ងាយពីក្រឹត្យវិន័យ របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អស់អ្នកដែលតាមព្យាបាទទូលបង្គំ នាំគ្នាចូលមកជិតទូលបង្គំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីក្រឹត្យវិន័យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកដែលរត់តាមសេចក្ដីអាក្រក់ គេមកកាន់តែជិត គេនៅឆ្ងាយពីក្រិត្យវិន័យទ្រង់ទេ អាល់គីតាប អស់អ្នកដែលតាមព្យាបាទខ្ញុំ នាំគ្នាចូលមកជិតខ្ញុំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីហ៊ូកុំរបស់ទ្រង់។ |
ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។
នៅពេលពួកធ្វើអាក្រក់ គឺបច្ចាមិត្ត និងសត្រូវរបស់ខ្ញុំ បានចូលមកជិតដើម្បីស៊ីសាច់ខ្ញុំ ពួកគេក៏បានជំពប់ ហើយដួលទៅ។
ពិតមែនហើយ អ្នកបានស្អប់ការប្រៀនប្រដៅ ហើយបានបោះចោលព្រះបន្ទូលរបស់យើងទៅក្រោយអ្នកដែរ។
“ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
ការកោតខ្លាចព្រះយេហូវ៉ាជាការចាប់ផ្ដើមនៃចំណេះដឹង រីឯមនុស្សល្ងីល្ងើមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
អ្នកដែលបែរត្រចៀករបស់ខ្លួនចេញមិនស្ដាប់ក្រឹត្យវិន័យ សូម្បីតែសេចក្ដីអធិស្ឋានរបស់គេក៏ជាទីស្អប់ខ្ពើមដែរ។
យើងខ្ញុំទាំងអស់គ្នាគ្រហឹមដូចខ្លាឃ្មុំ ហើយថ្ងូរឥតឈប់ដូចព្រាប។ យើងខ្ញុំរំពឹងចាំសេចក្ដីយុត្តិធម៌ ប៉ុន្តែគ្មានសោះ ក៏រំពឹងចាំសេចក្ដីសង្គ្រោះ ប៉ុន្តែវានៅឆ្ងាយពីយើងខ្ញុំ។
ដូច្នេះ សេចក្ដីយុត្តិធម៌បានថយទៅវិញ ហើយសេចក្ដីសុចរិតក៏ឈរនៅឆ្ងាយ ដ្បិតសេចក្ដីពិតបានជំពប់នៅកន្លែងសាធារណៈ ហើយសេចក្ដីទៀងត្រង់ក៏មិនអាចចូលមកបានដែរ;