ចូរសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា! ដ្បិតមានតែព្រះនាមរបស់ព្រះអង្គប៉ុណ្ណោះដែលត្រូវបានលើកតម្កើង; អានុភាពរបស់ព្រះអង្គខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត។
ទំនុកតម្កើង 113:4 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាត្រូវបានតម្កើងឡើងលើប្រជាជាតិទាំងអស់; សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាងផ្ទៃមេឃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាគង់នៅខ្ពស់លើអស់ទាំងសាសន៍ ហើយសិរីល្អរបស់ព្រះអង្គ ខ្ពស់ជាងផ្ទៃមេឃ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់គង់នៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ព្រះអង្គខ្ពស់ជាង ផ្ទៃមេឃទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ស្ថិតនៅទីខ្ពស់លើគ្រប់ទាំងសាសន៍ ហើយសិរីល្អនៃទ្រង់ក៏ខ្ពស់ជាងផ្ទៃមេឃ អាល់គីតាប អុលឡោះតាអាឡានៅពីលើប្រជាជាតិទាំងឡាយ សិរីរុងរឿងរបស់ទ្រង់ខ្ពស់ជាង ផ្ទៃមេឃទៅទៀត។ |
ចូរសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា! ដ្បិតមានតែព្រះនាមរបស់ព្រះអង្គប៉ុណ្ណោះដែលត្រូវបានលើកតម្កើង; អានុភាពរបស់ព្រះអង្គខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត។
ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំអើយ ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមយ៉ាងណាហ្ន៎នៅលើផែនដីទាំងមូល! ព្រះអង្គបានតម្កល់សិរីរុងរឿងរបស់ព្រះអង្គឲ្យខ្ពស់ជាងបណ្ដាមេឃ។
ដ្បិតព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះដ៏ខ្ពស់បំផុតលើផែនដីទាំងមូល; ព្រះអង្គត្រូវបានលើកតម្កើងយ៉ាងខ្ពស់លើព្រះទាំងអស់!
មើល៍! ប្រជាជាតិនានាប្រៀបដូចជាតំណក់មួយពីធុងទឹក ហើយត្រូវបានចាត់ទុកដូចជាធូលីនៅលើត្រាជូ; មើល៍! ព្រះអង្គទ្រង់លើកកោះនានាឡើង ដូចជារបស់ម៉ដ្ដ។
ប្រជាជាតិទាំងអស់ប្រៀបដូចជាភាពទទេនៅចំពោះព្រះអង្គ ពួកគេត្រូវព្រះអង្គចាត់ទុកថាតិចជាងគ្មានទៅទៀត ហើយឥតបានការផង។
គឺព្រះអង្គហើយ ដែលគង់លើដំបូលក្រឡូមនៃផែនដី ហើយមនុស្សដែលរស់នៅលើផែនដីក៏ប្រៀបដូចជាកណ្ដូបវិញ។ គឺព្រះអង្គហើយ ដែលលាតផ្ទៃមេឃដូចជាវាំងនន ហើយសន្ធឹងវាដូចជារោងសម្រាប់រស់នៅ។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ផែនដីជាកំណល់ជើងរបស់យើង។ តើអ្នករាល់គ្នានឹងសាងសង់ដំណាក់នៅឯណាសម្រាប់យើង? តើកន្លែងនៃការសម្រាករបស់យើងនៅឯណា?