Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 99:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម​នៅ​ស៊ីយ៉ូន ព្រះអង្គ​ត្រូវបាន​លើកតម្កើង​លើ​ប្រជាជាតិ​ទាំងអស់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌យេហូវ៉ា​ធំ​អស្ចារ្យ​នៅ​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​ថ្កើង​ឡើង​លើស​ជាតិ​សាសន៍​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម​នៅ​ក្រុង​ស៊ីយ៉ូន ព្រះអង្គ​ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​លើស​ប្រជា‌ជាតិ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌យេហូវ៉ា​ទ្រង់​ធំ​ប្រសើរ​ក្នុង​ក្រុង​ស៊ីយ៉ូន ទ្រង់​ខ្ពស់​លើស​អស់​ទាំង​បណ្តាជន

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្ដម​នៅ​ក្រុង​ស៊ីយ៉ូន ទ្រង់​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​លើស​ប្រជា‌ជាតិ​ទាំង​អស់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 99:2
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ត្រូវបាន​តម្កើងឡើង​លើ​ប្រជាជាតិ​ទាំងអស់​; សិរីរុងរឿង​របស់ព្រះអង្គ​ខ្ពស់ជាង​ផ្ទៃមេឃ​។


ព្រះអង្គ​ទ្រង់​បង្ក្រាប​ប្រជាជាតិ​នានា​ឲ្យ​នៅក្រោម​យើង ហើយ​បង្ក្រាប​ជាតិសាសន៍​ទាំងឡាយ​ឲ្យ​នៅក្រោម​ជើង​របស់យើង​។


ព្រះ​បាន​គ្រងរាជ្យ​លើ​ប្រជាជាតិ​នានា ព្រះ​បាន​គង់​លើ​បល្ល័ង្ក​ដ៏វិសុទ្ធ​របស់ព្រះអង្គ​។


ព្រះ​បាន​បញ្ចេញពន្លឺ​ពី​ស៊ីយ៉ូន ដែលជា​ភាពឥតខ្ចោះ​នៃ​សោភ័ណភាព​។


ព្រះអង្គ​ទ្រង់​គ្រប់គ្រង​ជារៀងរហូត​ដោយ​ព្រះចេស្ដា​របស់ព្រះអង្គ ព្រះនេត្រ​របស់ព្រះអង្គ​គន់មើល​ប្រជាជាតិ​នានា​; សូម​កុំឲ្យ​មនុស្ស​បះបោរ​លើក​ខ្លួន​ឡើង​ឡើយ​! សេឡា


ដ្បិត​ព្រះយេហូវ៉ា​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏ខ្ពស់បំផុត​លើ​ផែនដី​ទាំងមូល​; ព្រះអង្គ​ត្រូវបាន​លើកតម្កើង​យ៉ាងខ្ពស់​លើ​ព្រះ​ទាំងអស់​!


ពួក​អ្នកដែល​រស់នៅ​ស៊ីយ៉ូន​អើយ ចូរ​ស្រែកហ៊ោ ហើយ​ច្រៀងដោយអំណរ ដ្បិត​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​ទ្រង់​ធំឧត្ដម​នៅកណ្ដាល​អ្នករាល់គ្នា​!”៕


តើ​ត្រូវ​ឆ្លើយ​នឹង​អ្នកនាំសារ​នៃ​ប្រជាជាតិ​នោះ​ដូចម្ដេច​? ត្រូវឆ្លើយ​ថា​៖ “ព្រះយេហូវ៉ា​បាន​តាំង​ស៊ីយ៉ូន​ឡើង ហើយ​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់ព្រះអង្គ​នឹង​ជ្រកកោន​ក្នុង​ទីក្រុងនោះ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម