ឥឡូវនេះ ពួកគេបានដេញតាមយើងខ្ញុំ ហើយព័ទ្ធជុំវិញយើងខ្ញុំ; ពួកគេតម្រង់ភ្នែកដើម្បីផ្ដួលយើងខ្ញុំដល់ដី។
ទំនុកតម្កើង 109:3 - ព្រះគម្ពីរខ្មែរសាកល ក៏ព័ទ្ធជុំវិញទូលបង្គំដោយពាក្យនៃសម្អប់ ហើយវាយប្រហារទូលបង្គំដោយគ្មានមូលហេតុ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសម្អប់ ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេពោលពាក្យសម្អប់មកលើទូលបង្គំ ហើយវាយប្រហារទូលបង្គំ ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានឡោមព័ទ្ធទូលបង្គំជុំវិញ ដោយពាក្យសំអប់ ក៏តយុទ្ធនឹងទូលបង្គំ ដោយឥតហេតុ អាល់គីតាប គេពោលពាក្យសំអប់មកលើខ្ញុំ ហើយវាយប្រហារខ្ញុំ ដោយឥតមានមូលហេតុអ្វីទាល់តែសោះ។ |
ឥឡូវនេះ ពួកគេបានដេញតាមយើងខ្ញុំ ហើយព័ទ្ធជុំវិញយើងខ្ញុំ; ពួកគេតម្រង់ភ្នែកដើម្បីផ្ដួលយើងខ្ញុំដល់ដី។
កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។
ដ្បិតពួកគេមិននិយាយសន្តិភាពឡើយ គឺគិតគូរពាក្យបោកបញ្ឆោតទាស់នឹងអ្នកដែលរស់នៅដោយស្ងប់ស្ងៀមក្នុងស្រុកវិញ។
ដ្បិតពួកគេបានបង្កប់សំណាញ់ក្នុងរណ្ដៅ ដើម្បីចាប់ទូលបង្គំដោយគ្មានមូលហេតុ ពួកគេបានជីករណ្ដៅ ដើម្បីចាប់ព្រលឹងរបស់ទូលបង្គំដោយគ្មានមូលហេតុ។
អ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អ្នកដែលចង់បំផ្លាញជីវិតទូលបង្គំ ដែលធ្វើជាសត្រូវរបស់ទូលបង្គំដោយឥតហេតុ ខ្លាំងពូកែណាស់។ សូម្បីតែអ្វីដែលទូលបង្គំមិនបានប្លន់ ក៏ទូលបង្គំត្រូវតែសងវិញដែរ!