Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 109:4 - ព្រះគម្ពីរខ្មែរសាកល

4 ពួកគេ​ចោទប្រកាន់​ទូលបង្គំ​ស្នងនឹង​សេចក្ដីស្រឡាញ់​របស់ទូលបង្គំ រីឯ​ទូលបង្គំ​វិញ ទូលបង្គំមានតែ​សេចក្ដីអធិស្ឋាន​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គេ​ចោទ​ប្រកាន់​ទូល‌បង្គំ ស្នងនឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​នៅ​តែ​អធិស្ឋាន​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទូលបង្គំ​ស្រឡាញ់​ពួក​គេ ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ទូលបង្គំ ទូលបង្គំ​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គេ​ជា​សត្រូវ​ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​ផ្ចង់​ចិត្ត​នឹង​អធិស្ឋាន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ខ្ញុំ​ស្រឡាញ់​ពួក​គេ ប៉ុន្តែ ពួក​គេ​បែរ​ជា​ចោទ​ប្រកាន់​ខ្ញុំ ខ្ញុំ​បាន​ទូរអា​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 109:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​តបសង​ការអាក្រក់​ដល់​ខ្ញុំ ស្នងនឹង​ការល្អ ធ្វើឲ្យ​ព្រលឹង​របស់ខ្ញុំ​ឯកោ​។


ដ្បិត​ពួកគេ​បាន​បង្កប់​សំណាញ់​ក្នុង​រណ្ដៅ ដើម្បី​ចាប់​ទូលបង្គំ​ដោយគ្មានមូលហេតុ ពួកគេ​បាន​ជីក​រណ្ដៅ ដើម្បី​ចាប់​ព្រលឹង​របស់ទូលបង្គំ​ដោយគ្មានមូលហេតុ​។


គឺ​អ្នកដែល​តបសង​នឹង​ការល្អ​ដោយ​ការអាក្រក់​ហើយ ដែល​ចោទប្រកាន់​ទូលបង្គំ ដោយព្រោះ​ទូលបង្គំ​ដេញតាម​ការ​ល្អ​។


ចំពោះ​អ្នកដែល​ធ្វើការអាក្រក់សងនឹងការល្អ ការអាក្រក់​នឹង​មិន​ចាកចេញ​ពី​ផ្ទះ​អ្នកនោះ​ឡើយ​។


នៅពេល​ដានីយ៉ែល​បាន​ដឹង​ថា ឯកសារ​នោះ​ត្រូវបាន​ឡាយព្រះហស្តលេខា​ហើយ គាត់​ក៏​ចូលទៅ​ក្នុង​ផ្ទះ​របស់ខ្លួន​——​បង្អួច​នៅ​បន្ទប់ខាងលើ​របស់គាត់​បាន​ចំហ​ឆ្ពោះទៅ​យេរូសាឡិម​——​គាត់​ក៏​លុតជង្គង់ ហើយ​អធិស្ឋាន ព្រមទាំង​អរព្រះគុណ​នៅចំពោះ​ព្រះ​របស់គាត់​មួយ​ថ្ងៃ​បី​ដង ដូចដែល​គាត់​បាន​ធ្វើ​ពីមុន​។


ពេលនោះ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ព្រះ​បិតា​អើយ សូម​លើកលែងទោស​ឲ្យ​ពួកគេ​ផង​! ដ្បិត​ពួកគេ​មិន​ដឹង​ថា​ពួកគេ​កំពុង​ធ្វើ​អ្វី​ទេ”។ បន្ទាប់មក ពួកទាហាន​ក៏​ចែក​ព្រះពស្ត្រ​របស់​ព្រះអង្គ ដោយ​ចាប់ឆ្នោត​។


ព្រះយេស៊ូវ​ទ្រង់​តប​នឹង​ពួកគេ​ថា​៖“ខ្ញុំ​បាន​បង្ហាញ​អ្នករាល់គ្នា​នូវ​ការល្អ​ជាច្រើន​ពី​ព្រះ​បិតា តើ​អ្នករាល់គ្នា​គប់ដុំថ្មសម្លាប់​ខ្ញុំ​ដោយសារតែ​ការ​មួយណា​?”។


ដូច្នេះ ខ្ញុំ​នឹង​ចំណាយ​រហូតដល់​អស់រលីង​ដោយអំណរយ៉ាងខ្លាំង ដើម្បី​ព្រលឹង​របស់អ្នករាល់គ្នា​។ ប្រសិនបើ​ខ្ញុំ​ស្រឡាញ់​អ្នករាល់គ្នា​កាន់តែខ្លាំងឡើង តើ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ​កាន់តែតិចទៅ​ឬ​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម