«ទូលបង្គំដឹងថាព្រះអង្គធ្វើទាំងអស់កើត ហើយឃាត់ព្រះតម្រិះព្រះអង្គណាមួយមិនបាន
ឱព្រះអម្ចាស់យេហូវ៉ាអើយ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ដោយសារព្រះចេស្តាដ៏ធំរបស់ព្រះអង្គ និងព្រះពាហុដ៏លើកសម្រេច គ្មានអ្វីដែលពិបាកសម្រាប់ព្រះអង្គទេ។
ព្រះយេស៊ូវទតទៅគេ ហើយមានព្រះបន្ទូលថា៖ «មនុស្សមិនអាចធ្វើការនេះបានទេ តែព្រះអាចធ្វើគ្រប់ការទាំងអស់បាន»។
តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។
៙ ព្រះនៃយើងខ្ញុំព្រះអង្គគង់នៅស្ថានសួគ៌ ព្រះអង្គធ្វើគ្រប់កិច្ចការ ដែលព្រះអង្គសព្វព្រះហឫទ័យ។
ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គមានឫទ្ធិដ៏វិសេស ឱព្រះយេហូវ៉ាអើយ ព្រះហស្តស្តាំរបស់ព្រះអង្គបានបំបាក់សត្រូវខ្ទេចខ្ទី។
ឱព្រះយេហូវ៉ាអើយ ភាពធំឧត្ដម និងព្រះចេស្តា សិរីល្អ ជ័យជម្នះ និងតេជានុភាព នោះសុទ្ធតែជារបស់ព្រះអង្គ ដ្បិតគ្រប់ទាំងអស់ដែលនៅលើមេឃ និងនៅផែនដី ជារបស់ព្រះអង្គ។ ឱព្រះយេហូវ៉ាអើយ រាជ្យនេះក៏ជារបស់ព្រះអង្គដែរ ហើយព្រះអង្គបានតម្កើងឡើង ជាប្រធានលើទាំងអស់។ ទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះក៏មកពីព្រះអង្គ គឺព្រះអង្គដែលគ្រប់គ្រងលើទាំងអស់ នៅព្រះហស្តរបស់ព្រះអង្គមានទាំងព្រះចេស្តា និងឥទ្ធិឫទ្ធិ ហើយព្រះអង្គមានអំណាចនឹងលើកជាធំ ប្រោសឲ្យមានកម្លាំងដល់មនុស្សទាំងអស់។
ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ
យើងជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាច់ តើមានការអ្វីដែលពិបាកសម្រាប់យើងឬ?
បន្ទាប់មក ខ្ញុំឮសូរដូចជាសំឡេងមនុស្សច្រើនកុះករ ដូចស្នូរសន្ធឹកមហាសាគរ ហើយដូចសូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ហាលេលូយ៉ា ដ្បិតព្រះអម្ចាស់ដ៏ជាព្រះ ដែលមានព្រះចេស្តាបំផុត ទ្រង់សោយរាជ្យឡើងហើយ។
ព្រះអម្ចាស់របស់យើងធំអស្ចារ្យ ហើយមានពេញដោយព្រះចេស្ដា ប្រាជ្ញាញាណរបស់ព្រះអង្គ មិនអាចវាស់ស្ទង់បានឡើយ។
តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ
ព្រះយេហូវ៉ានឹងច្បាំងជំនួសអ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែនៅស្ងៀមប៉ុណ្ណោះ»។
ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះយេហូវ៉ា ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើងដោយសារខ្យល់ដង្ហើម ចេញពីព្រះឧស្ឋរបស់ព្រះអង្គដែរ។
ព្រះអង្គជារស្មីភ្លឺនៃសិរីល្អរបស់ព្រះ និងជារូបភាពអង្គព្រះសុទ្ធសាធ ហើយព្រះអង្គទ្រទ្រង់អ្វីៗទាំងអស់ ដោយសារព្រះបន្ទូលដ៏មានព្រះចេស្តារបស់ព្រះអង្គ។ ក្រោយពីបានជម្រះអំពើបាបរបស់យើងរួចហើយ ព្រះអង្គក៏គង់នៅខាងស្តាំព្រះដ៏មានតេជានុភាពនៅលើស្ថានដ៏ខ្ពស់
ការទាំងនេះគ្រាន់តែជាកិច្ចខាងក្រៅ របស់ព្រះអង្គទេ ហើយយើងឮនិយាយពីព្រះអង្គ ជាសំឡេងខ្សាវៗយ៉ាងណាទៅ ឯសំឡេងលាន់ឮពីឥទ្ធិឫទ្ធិរបស់ព្រះអង្គ តើអ្នកណានឹងយល់បាន?»
មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។
គឺយើងដែលបង្កើតពន្លឺ ហើយក៏ធ្វើឲ្យមានងងឹតផង យើងធ្វើឲ្យមានសន្តិសុខ ហើយឲ្យមានសេចក្ដីវេទនាដែរ គឺយើងនេះហើយ ជាយេហូវ៉ា ដែលធ្វើគ្រប់ការទាំងនេះ។
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងជាព្រះដ៏ជាព្រះ» ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូច្នេះថា "ព្រះដ៏ជាព្រះទ្រង់បានចាត់ខ្ញុំឲ្យមកឯអ្នករាល់គ្នា"»។
ដ្បិតអ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។
ព្រះដែលបានប្រោសព្រះអម្ចាស់ឲ្យរស់ឡើងវិញ ទ្រង់ក៏នឹងប្រោសយើងឲ្យរស់ឡើងវិញ ដោយសារព្រះចេស្តារបស់ព្រះអង្គដែរ។
«ចូរស្ងប់ស្ងៀម ហើយដឹងថា យើងជាព្រះ យើងនឹងបានថ្កើងឡើង នៅកណ្ដាលជាតិសាសន៍នានា យើងនឹងបានថ្កើងឡើងនៅផែនដី!»
តើមហាក្សត្រដ៏មានសិរីល្អនេះជាអ្នកណា? គឺព្រះយេហូវ៉ាដ៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិ ជាព្រះយេហូវ៉ាដ៏មានឥទ្ធិឫទ្ធិក្នុងចម្បាំង!
ឱព្រះយេហូវ៉ាអើយ តើមានព្រះណាដូចព្រះអង្គ តើមានអ្នកណា ដែលមានភាពបរិសុទ្ធដ៏វិសេសដូចព្រះអង្គ ដែលគួរសរសើរតម្កើង ហើយក៏ធ្វើការអស្ចារ្យ?
ព្រះអង្គជាព្រះដែលធ្វើការអស្ចារ្យ ព្រះអង្គបានសម្ដែងឲ្យស្គាល់ឫទ្ធានុភាព របស់ព្រះអង្គ នៅកណ្ដាលជាតិសាសន៍នានា។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
តែព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «គុណរបស់យើងល្មមដល់អ្នកហើយ ដ្បិតចេស្ដារបស់យើងបានពេញខ្នាត នៅក្នុងភាពទន់ខ្សោយ»។ ដូច្នេះ ខ្ញុំនឹងអួតពីភាពទន់ខ្សោយរបស់ខ្ញុំ ដោយអំណរជាខ្លាំង ដើម្បីឲ្យព្រះចេស្តារបស់ព្រះគ្រីស្ទបានសណ្ឋិតក្នុងខ្ញុំ។
ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
ព្រះអង្គកំណត់ចំនួនផ្កាយ ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ ព្រះអម្ចាស់របស់យើងធំអស្ចារ្យ ហើយមានពេញដោយព្រះចេស្ដា ប្រាជ្ញាញាណរបស់ព្រះអង្គ មិនអាចវាស់ស្ទង់បានឡើយ។
ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ្នក គឺជាព្រះដែលជបសូនអ្នក តាំងពីនៅក្នុងផ្ទៃម្តាយ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ យើងលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនយើង
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គជាព្រះលើអស់ទាំងព្រះ ហើយជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ជាព្រះដ៏ធំ ព្រះដ៏មានចេស្តា ហើយគួរឲ្យស្ញែងខ្លាច ព្រះអង្គមិនយោគយល់ខាងណា ក៏មិនទទួលសំណូកដែរ។
ដែលព្រះអង្គនឹងបង្ហាញឲ្យឃើញក្នុងវេលាកំណត់ ព្រះអង្គជាព្រះដ៏មានពរ ជាអធិបតីតែមួយគត់ ជាស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ មានតែព្រះអង្គមួយគត់ដែលមានព្រះជន្មមិនចេះសាបសូន្យ ទ្រង់គង់នៅក្នុងពន្លឺដែលមិនអាចចូលទៅជិតបាន គ្មានអ្នកណាដែលឃើញព្រះអង្គឡើយ ក៏មិនអាចមើលឃើញព្រះអង្គដែរ សូមលើកតម្កើងព្រះកិត្តិនាម និងព្រះចេស្តារបស់ព្រះអង្គ អស់កល្បជានិច្ច។ អាម៉ែន។
ចាប់តាំងពីមានពេលថ្ងៃឡើងវេលាណា នោះគឺជាយើងនេះហើយ ឥតមានអ្នកណាអាចនឹងដោះឲ្យរួចពីដៃយើងបានទេ ឯការដែលយើងធ្វើ តើអ្នកណានឹងឃាត់បាន?
ដានីយ៉ែលពោលថា៖ «សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា និងតេជានុភាពជារបស់ព្រះអង្គ។ ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។ ព្រះអង្គសម្ដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ព្រះអង្គជ្រាបសេចក្ដីដែលស្ថិតក្នុងទីងងឹត ហើយមានពន្លឺស្ថិតនៅជាមួយព្រះអង្គ។
ព្រះអង្គមានព្រះហឫទ័យប្រកបដោយប្រាជ្ញា ក៏មានឥទ្ធិឫទ្ធិក្រៃលែង តើមានអ្នកណាដែលរឹងទទឹងនឹងព្រះអង្គ ហើយមានសេចក្ដីសុខឬទេ?
ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។
យើងនេះជាយេហូវ៉ា គ្មានព្រះណាដទៃឡើយ ក្រៅពីយើងឥតមានព្រះណាទៀតសោះ យើងនឹងក្រវាត់ឲ្យអ្នក ទោះបើអ្នកមិនស្គាល់យើងក៏ដោយ។ ដើម្បីឲ្យមនុស្សទាំងឡាយ ចាប់តាំងពីទិសខាងថ្ងៃរះរហូតដល់ទិសខាងថ្លៃលិចបានដឹងថា ក្រៅពីយើងគ្មានព្រះណាផ្សេងទៀតឡើយ គឺយើងនេះជាព្រះយេហូវ៉ា ឥតមានព្រះណាទៀតសោះ។
ដែលជីវិតនៃសត្វទាំងឡាយ សុទ្ធតែនៅក្នុងព្រះហស្តរបស់ព្រះអង្គ ព្រមទាំងខ្យល់ដង្ហើមរបស់មនុស្សផងដូច្នេះ។
ដូច្នេះ តើយើងត្រូវនិយាយដូចម្តេចពីសេចក្តីទាំងនេះ? ប្រសិនបើព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺថ្ងៃម្សិល ថ្ងៃនេះ និងរហូតអស់កល្បជានិច្ច។
ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ តើមានអ្នកណាខ្លាំងពូកែដូចព្រះអង្គ? ឱព្រះយេហូវ៉ា អើយ ព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ នៅព័ទ្ធជុំវិញព្រះអង្គ។
គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។
ដ្បិតព្រះអង្គហើយ ដែលបង្កើតអ្វីទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទោះរាជបល្ល័ង្ក ឬអំណាចជាព្រះអម្ចាស់ ឬអំណាចគ្រប់គ្រង ឬអំណាចណាក៏ដោយ អ្វីៗទាំងអស់កើតមកដោយសារព្រះអង្គ និងសម្រាប់ព្រះអង្គ។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូប គឺព្រះអង្គដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសម្រាប់អាស្រ័យនៅ
ព្រះយេហូវ៉ាជាថ្មដា ជាបន្ទាយរបស់ទូលបង្គំ និងជាអ្នកជួយរំដោះរបស់ទូលបង្គំ ព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំពឹងជ្រក ជាខែលនៃទូលបង្គំ ជាស្នែងនៃការសង្គ្រោះរបស់ទូលបង្គំ និងជាជម្រកដ៏មាំមួនរបស់ទូលបង្គំ។
ដែលទ្រង់សោយរាជ្យ ដោយព្រះចេស្តាព្រះអង្គអស់កល្បជានិច្ច ព្រះនេត្រព្រះអង្គរំពៃមើលអស់ទាំងសាសន៍ មិនត្រូវឲ្យពួកបះបោរតម្កើងខ្លួនឡើយ។ –បង្អង់
ឯព្រះដ៏មានគ្រប់ព្រះចេស្តា យើងរាល់គ្នាពុំអាចនឹងរកព្រះអង្គឃើញទេ ព្រះអង្គមានតេជានុភាពដ៏ខ្ពស់បំផុត តែដោយព្រះអង្គមានសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតពោរពេញ បានជាព្រះអង្គនឹងមិនធ្វើទុក្ខទេ។
ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងខ្លាំង ព្រះអង្គមិនលើកលែងទោសដល់មនុស្សឡើយ។ ផ្លូវរបស់ព្រះយេហូវ៉ា នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។
តែយើងផ្តល់សេចក្ដីសប្បុរសរហូតដល់ពាន់តំណ ចំពោះអស់អ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តិរបស់យើង។
ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើត និងលាតអស់ទាំងជាន់ផ្ទៃមេឃ គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោក មានវិញ្ញាណ ព្រះអង្គមានព្រះបន្ទូលថា
តាំងតែពីដើមដំបូង យើងរមែងសម្ដែងប្រាប់ ពីការដែលត្រូវមក ខាងចុងបំផុត ហើយតាំងពីបុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសម្រេចរបស់យើងនឹងស្ថិតស្ថេរនៅ យើងនឹងធ្វើតាមបំណងចិត្តយើងគ្រប់ប្រការ។
ព្រះយេហូវ៉ាធ្វើការអ្វី ដែលព្រះអង្គសព្វព្រះហឫទ័យ នៅលើមេឃ និងនៅផែនដី នៅក្នុងសមុទ្រ និងអស់ទាំងទីជម្រៅ។
ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ខ្លាំងពូកែរបស់ព្រះចុះ ដើម្បីឲ្យព្រះអង្គបានតម្កើងអ្នករាល់គ្នានៅវេលាកំណត់។
ឯព្រះដែលអាចនឹងធ្វើហួសសន្ធឹក លើសជាងអ្វីៗដែលយើងសូម ឬគិត ដោយព្រះចេស្តាដែលធ្វើការនៅក្នុងយើង
«ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ទ្រង់ស័ក្តិសមនឹងទទួលសិរីល្អ ព្រះកិត្តិនាម និងព្រះចេស្តា ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក ហើយរបស់ទាំងនោះសុទ្ធតែបានកើតមក និងស្ថិតស្ថេរនៅ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។
ព្រះអង្គមានបន្ទូលថា៖ «ការអ្វីដែលមនុស្សធ្វើមិនកើត នោះព្រះអាចនឹងធ្វើកើតទាំងអស់»។
ព្រះអង្គមានព្រះពាហុខ្លាំងពូកែ ព្រះហស្តព្រះអង្គមានឫទ្ធិខ្លាំង ព្រះហស្តស្តាំរបស់ព្រះអង្គខ្ពង់ខ្ពស់ណាស់។
ដ្បិតមានបុត្រមួយកើតដល់យើង ព្រះទ្រង់ប្រទានបុត្រាមួយមកយើងហើយ ឯការគ្រប់គ្រងនឹងនៅលើស្មារបស់បុត្រនោះ ហើយគេនឹងហៅព្រះនាមព្រះអង្គថា ព្រះដ៏ជួយគំនិតយ៉ាងអស្ចារ្យ ព្រះដ៏មានព្រះចេស្តា ព្រះវបិតាដ៏គង់នៅអស់កល្ប និងជាម្ចាស់នៃមេត្រីភាព។
ពេលនោះ ទេវតាប្រាប់មកខ្ញុំថា៖ «នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សូរ៉ូបាបិល គឺព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់យើង។
ព្រះយេហូវ៉ាសោយរាជ្យ ព្រះអង្គគ្រងព្រះពស្ដ្រ ប្រកបដោយភាពថ្កុំថ្កើង ព្រះយេហូវ៉ាគ្រងព្រះពស្ដ្រ ព្រះអង្គក្រវាត់អង្គដោយឫទ្ធានុភាព អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ។
ដល់ព្រះតែមួយព្រះអង្គគត់ដែលប្រកបដោយប្រាជ្ញា តាមរយៈព្រះយេស៊ូវគ្រីស្ទ សូមលើកតម្កើងសិរីល្អដល់ព្រះអង្គ អស់កល្បតរៀងទៅ។ អាម៉ែន។:៚
៙ ឱព្រះយេហូវ៉ាអើយ ស្នាព្រះហស្តរបស់ព្រះអង្គ មានច្រើនប្រការណាស់! ព្រះអង្គបានធ្វើការអស់នោះ ដោយព្រះប្រាជ្ញាញាណ ផែនដីមានពេញដោយអ្វីៗសព្វសារពើ ដែលព្រះអង្គបានបង្កើតមក។ ន៎ុះន៏ សមុទ្រដ៏ធំ ហើយទូលាយ នៅទីនោះមានមច្ឆាជាតិរស់រវើក ច្រើនឥតគណនា ជាសត្វមានជីវិត ទាំងតូច ទាំងធំ។
ពីព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គំនិតយើងមិនមែនដូចជាគំនិតរបស់អ្នករាល់គ្នាទេ ឯផ្លូវរបស់អ្នករាល់គ្នាក៏មិនមែនជាផ្លូវរបស់យើងដែរ។ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់យើង ខ្ពស់ជាងផ្លូវរបស់អ្នក ហើយគំនិតរបស់យើង ក៏ខ្ពស់ជាងគំនិតរបស់អ្នករាល់គ្នាយ៉ាងនោះដែរ។
ព្រះយេស៊ូវយាងមកជិតគេ ហើយមានព្រះបន្ទូលថា៖ «គ្រប់ទាំងអំណាចនៅស្ថានសួគ៌ និងនៅលើផែនដី បានប្រគល់មកខ្ញុំហើយ។
តើអ្នកណាជាព្រះ ក្រៅពីព្រះយេហូវ៉ា? ហើយតើអ្នកណាជាថ្មដា ក្រៅពីព្រះនៃយើងខ្ញុំតែមួយ? ព្រះជាជម្រកដ៏មាំមួនរបស់ទូលបង្គំ ព្រះអង្គនាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍។
កុំឲ្យភ័យខ្លាចឡើយ ដ្បិតយើងនៅជាមួយអ្នក កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះយើងជាព្រះនៃអ្នក យើងនឹងចម្រើនកម្លាំងដល់អ្នក យើងនឹងជួយអ្នក យើងនឹងទ្រអ្នក ដោយដៃស្តាំដ៏សុចរិតរបស់យើង។
ដ្បិតព្រះអង្គមានព្រះបន្ទូល នោះអ្វីៗក៏កើតមាន ព្រះអង្គបានបង្គាប់ នោះអ្វីៗក៏មាននៅ។
ព្រះអង្គចាត់ព្រះរាជបញ្ជារបស់ព្រះអង្គមកផែនដី ព្រះបន្ទូលរបស់ព្រះអង្គក៏រត់ទៅយ៉ាងរហ័ស។
មើល៍ ព្រះអម្ចាស់យេហូវ៉ានឹងយាងមក ដោយមានព្រះចេស្តា ហើយព្រះពាហុនៃព្រះអង្គនឹងកាន់កាប់ត្រួតត្រាឲ្យព្រះអង្គ ព្រះអង្គនាំយករង្វាន់មកជាមួយ ហើយបំណាច់ដែលព្រះអង្គសងដល់គេក៏នៅចំពោះព្រះអង្គ។
យើងបានលេចមកឲ្យអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបស្គាល់យើង ថាជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែ យើងមិនបានឲ្យគេស្គាល់នាមយើងជា "យេហូវ៉ា" ទេ។
មិនត្រូវភ័យខ្លាចពួកគេឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលគង់នៅជាមួយអ្នក ព្រះអង្គជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច។
ទេវតារបស់ព្រះយេហូវ៉ាបានបង្ហាញខ្លួនឲ្យលោកឃើញ ហើយប្រាប់ថា៖ «នែ៎ អ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាគង់ជាមួយអ្នក»។
ក៏ប៉ុន្ដែ ព្រះអង្គបានសង្គ្រោះគេ ដោយយល់ដល់ព្រះនាមព្រះអង្គ ដើម្បីឲ្យគេស្គាល់ព្រះចេស្តា ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
ប៉ុន្តែ ព្រះយេស៊ូវឆ្លើយទៅគេថា៖ «ព្រះវរបិតាខ្ញុំ ទ្រង់ធ្វើការដរាបមកដល់ឥឡូវនេះ ហើយខ្ញុំក៏ធ្វើការដែរ»។
តើមានការអ្វីពិបាកពេកដែលព្រះយេហូវ៉ាធ្វើមិនកើតឬ? នៅវេលាកំណត់ យើងនឹងត្រឡប់មករកអ្នកវិញ គឺឆ្នាំក្រោយក្នុងវេលាដដែលនេះ សារ៉ានឹងបង្កើតបានកូនប្រុសមួយ»។
ពេលទូលបង្គំពិចារណាមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ គឺទាំងខែ និងផ្កាយ ដែលព្រះអង្គបានប្រតិស្ឋាន នោះតើមនុស្សជាអ្វី ដែលព្រះអង្គនឹកគិតដល់គេ ហើយកូនមនុស្ស ដែលព្រះអង្គ យកព្រះហឫទ័យទុកដាក់នឹងគេដូច្នេះ?
ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងឮសុះសាយពាសពេញផែនដី។
ព្រះសូរសៀងរបស់ព្រះយេហូវ៉ាមានអំណាច ព្រះសូរសៀងរបស់ព្រះយេហូវ៉ា មានពេញដោយឫទ្ធានុភាព។
ស្មៅក៏ស្វិតក្រៀម ហើយផ្ការោយរុះចុះ តែព្រះបន្ទូលរបស់ព្រះនៃយើងរាល់គ្នា ស្ថិតស្ថេរនៅជាដរាប»។
ការទាំងនោះបានសម្ដែងមកឲ្យអ្នកឃើញ ដើម្បីឲ្យអ្នកបានដឹងថា ព្រះយេហូវ៉ាពិតជាព្រះមែន ក្រៅពីព្រះអង្គគ្មានព្រះឯណាទៀតឡើយ។
ឱព្រះពាហុនៃព្រះយេហូវ៉ាអើយ សូមតើនឡើង សូមតើនឡើង ហើយពាក់ជាឥទ្ធិឫទ្ធិ សូមតើនឡើង ដូចកាលពីចាស់បុរាណ ក្នុងគ្រាតំណមនុស្សពីដើម តើមិនមែនព្រះអង្គដែលកាត់រ៉ាហាបខ្ទេចខ្ទី ដែលចាក់ទម្លុះសត្វសម្បើមនោះទេឬ?
ព្រះយេហូវ៉ាដែលគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គមានមហិទ្ធិឫទ្ធិ ជាងសូរគ្រាំគ្រេងនៃមហាសាគរ គឺជាងរលកគំហុកនៃសមុទ្រ!
គឺព្រះអង្គដែលបានបង្កើតផែនដី ដោយសារព្រះចេស្តា ព្រះអង្គក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ព្រះអង្គ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ព្រះអង្គ។
ប៉ុន្តែ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានអំណាចនឹងអត់ទោសបាបនៅផែនដីបាន (ព្រះអង្គក៏មានព្រះបន្ទូលទៅអ្នកស្លាប់ដៃស្លាប់ជើង) ខ្ញុំប្រាប់អ្នកថា៖ «ចូរក្រោកឡើង ហើយយកគ្រែរបស់អ្នកដើរទៅផ្ទះទៅ»។
ព្រះយេហូវ៉ាគ្រប់គ្រងលើទឹកជំនន់ ព្រះយេហូវ៉ាគង់ជាព្រះមហាក្សត្រ រហូតតរៀងទៅ។
នោះពាក្យរបស់យើង ដែលចេញពីមាត់យើងទៅ ក៏មិនដែលវិលមកឯយើងវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសម្រេចតាមសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តយើង ហើយនឹងចម្រើនកើនឡើង ក្នុងការអ្វី ដែលយើងចាត់ទៅធ្វើនោះ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាលផា និងអូមេកា គឺជាដើម និងជាចុង បើអ្នកណាស្រេក យើងនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដោយឥតគិតថ្លៃ។
តើជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីយកដុំដីដដែលទៅសូន មួយធ្វើជាវត្ថុថ្លៃថ្នូរ ហើយមួយទៀតជាវត្ថុធម្មតាទេឬ?
ហើយថា «ព្រះអម្ចាស់អើយ កាលដើមដំបូង ព្រះអង្គបានចាក់គ្រឹះផែនដី ហើយផ្ទៃមេឃជាស្នាព្រះហស្តរបស់ព្រះអង្គ របស់ទាំងនោះនឹងសាបសូន្យទៅ តែព្រះអង្គនៅតែដដែល របស់ទាំងអស់នឹងចាស់ទៅដូចជាសម្លៀកបំពាក់ ព្រះអង្គនឹងមូររបស់ទាំងនោះដូចជាមូរអាវ ហើយរបស់ទាំងនោះក៏នឹងត្រូវផ្លាស់ប្តូរដូចសម្លៀកបំពាក់ តែព្រះអង្គមិនប្រែប្រួលឡើយ ហើយព្រះជន្មព្រះអង្គក៏មិនចេះផុតដែរ» ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គធំអស្ចារ្យណាស់ ព្រះអង្គប្រដាប់អង្គដោយភាពរុងរឿង និងតេជានុភាព ៙ ព្រះអង្គធ្វើឲ្យមានប្រភពទឹក ផុះឡើងនៅក្នុងជ្រោះ ទឹកទាំងនោះក៏ហូរតាមជ្រលងភ្នំ សព្វសត្វទាំងឡាយនៅទីវាលផឹកទឹកនោះ ឯលាព្រៃក៏បំបាត់សម្រេករបស់វាដែរ។ បក្សាបក្សីហើរលើអាកាសធ្វើសម្បុក នៅក្បែរផ្លូវទឹកទាំងនោះ ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។ ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់ ហើយផែនដីស្កប់ស្កល់ដោយផល នៃស្នាព្រះហស្តព្រះអង្គ។ ៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី ហើយមានស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានរីករាយ មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង ព្រមទាំងអាហារសម្រាប់ ចម្រើនកម្លាំងចិត្តមនុស្ស។ ដើមឈើទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា មានទឹកជាបរិបូរ គឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលព្រះអង្គបានដាំ។ បក្សាបក្សីនាំគ្នាធ្វើសម្បុក នៅលើដើមឈើទាំងនោះ ឯសត្វកុកមានលំនៅរបស់វា នៅលើដើមកកោះ។ ភ្នំខ្ពស់ៗជាទីសម្រាប់ពពែព្រៃ ហើយថ្មដានានាជាទីពឹងជ្រក នៃសត្វទន្សាយថ្ម។ ព្រះអង្គបានតម្រូវព្រះចន្ទ ទុកសម្រាប់ជាទីកំណត់រដូវ ចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ។ ក៏គ្របដណ្ដប់ព្រះអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា ព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតបារាំ
ព្រះអង្គគង់នៅមុនអ្វីៗទាំងអស់ ហើយនៅក្នុងព្រះអង្គ អ្វីៗទាំងអស់ក៏នៅស្ថិតស្ថេរជាមួយគ្នា។
រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ នៅស្ថិតស្ថេរជារៀងរហូត ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ នៅជាប់ជាដរាប គ្រប់ជំនាន់តរៀងទៅ។
ក្នុងព្រះគ្រីស្ទយើងក៏បានមត៌កដែរ ដោយព្រះអង្គបានតម្រូវយើងទុកជាមុន ស្របតាមគោលបំណងរបស់ព្រះអង្គ ដែលធ្វើឲ្យគ្រប់ការទាំងអស់បានសម្រេច ស្របតាមព្រះហឫទ័យរបស់ព្រះអង្គ
អស់ទាំងសាសន៍រាប់ដូចជាគ្មានតម្លៃនៅចំពោះព្រះអង្គ ព្រះអង្គរាប់គេទុកដូចជាតិចជាងសូន្យទៅទៀត ហើយជាឥតប្រយោជន៍ផង។
ព្រះជាជម្រកដ៏មាំមួនរបស់ទូលបង្គំ ព្រះអង្គនាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍។
ទូលបង្គំនឹងសញ្ជឹងគិតអំពីឫទ្ធានុភាព ដ៏រុងរឿងឧត្តម និងអំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ គេនឹងថ្លែងប្រាប់ពីឫទ្ធានុភាពនៃស្នាព្រះហស្ដ ដ៏គួរឲ្យស្ញប់ស្ញែងរបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រកាស ពីភាពធំអស្ចារ្យរបស់ព្រះអង្គ។
ព្រះ គឺព្រះដ៏មានឥទ្ធិឫទ្ធិ ព្រះអង្គជាព្រះយេហូវ៉ា ព្រះអង្គបានមានព្រះបន្ទូល ហើយព្រះអង្គកោះហៅផែនដី ចាប់តាំងពីទិសថ្ងៃរះ រហូតដល់ទិសថ្ងៃលិច។
ព្រះយេហូវ៉ាដែលធ្វើឲ្យមានផ្លូវក្នុងសមុទ្រ និងផ្លូវច្រកនៅទីទឹកធំ ជាព្រះដែលនាំរទេះចម្បាំង និងពលសេះចេញមក ព្រមទាំងកងទ័ព និងមនុស្សស្ទាត់ជំនាញ ពួកគេដេកទាំងអស់គ្នា ឥតក្រោកឡើងវិញឡើយ គេនឹងសាបសូន្យ ហើយត្រូវរលត់ទៅ ដូចជាប្រឆេះ ព្រះអង្គមានព្រះបន្ទូលថា
យើងដឹងថា គ្រប់ការទាំងអស់ ផ្សំគ្នាឡើងសម្រាប់ជាសេចក្តីល្អ ដល់អស់អ្នកដែលស្រឡាញ់ព្រះ គឺអស់អ្នកដែលព្រះអង្គត្រាស់ហៅ ស្របតាមគម្រោងការរបស់ព្រះអង្គ។
ចំណែករបស់ពួកយ៉ាកុប មិនមែនដូច្នោះទេ គឺព្រះអង្គដែលជបសូនរបស់សព្វសារពើ ហើយសាសន៍អ៊ីស្រាអែលជាកុលសម្ព័ន្ធ ដែលជាមត៌ករបស់ព្រះអង្គ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ។
៙ ចូរមកមើលកិច្ចការដែលព្រះបានធ្វើចុះ! ព្រះអង្គគួរស្ញែងខ្លាច ក្នុងកិច្ចការដែលព្រះអង្គ បានធ្វើដល់ពួកកូនមនុស្ស។ ព្រះអង្គធ្វើឲ្យសមុទ្រទៅជាដីគោក គេបានដើរឆ្លងកាត់ទន្លេ។ នៅទីនោះ យើងខ្ញុំបានរីកសរាយក្នុងព្រះអង្គ
ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ!
យើងបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃយើងដែលបានលាតផ្ទៃមេឃ ហើយយើងបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ។
ព្រះអម្ចាស់ជាព្រះ ដែលគង់នៅសព្វថ្ងៃ ក៏គង់នៅពីដើម ហើយដែលត្រូវយាងមក ជាព្រះដ៏មានព្រះចេស្តាបំផុត ព្រះអង្គមានព្រះបន្ទូលថា៖ «យើងជាអាលផា និងជាអូមេកា»។
គេនឹងថ្លែងពីសិរីល្អនៃព្រះរាជ្យរបស់ព្រះអង្គ ហើយរៀបរាប់ពីព្រះចេស្ដារបស់ព្រះអង្គ ដើម្បីឲ្យពួកកូនមនុស្សស្គាល់ ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។
ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។
ដ្បិតព្រះដ៏មានព្រះចេស្តាបានប្រោស សេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ។
លោកម៉ូសេទូលតបទៅស្តេចថា៖ «ពេលទូលបង្គំបានចេញពីទីក្រុងនេះហើយ ទូលបង្គំនឹងលើកដៃទៅឯព្រះយេហូវ៉ា នោះផ្គរនឹងស្ងប់ ហើយនឹងគ្មានព្រឹលទៀតឡើយ គឺដើម្បីឲ្យព្រះករុណាជ្រាបថា ផែនដីជារបស់ព្រះយេហូវ៉ា។
គ្មានសេចក្តីល្បួងណាកើតដល់អ្នករាល់គ្នា ក្រៅពីសេចក្តីល្បួងដែលមនុស្សលោកតែងជួបប្រទះនោះឡើយ។ ព្រះទ្រង់ស្មោះត្រង់ ទ្រង់មិនបណ្ដោយឲ្យអ្នករាល់គ្នាត្រូវល្បួង ហួសកម្លាំងអ្នករាល់គ្នាឡើយ គឺនៅវេលាណាដែលត្រូវល្បួង នោះទ្រង់ក៏រៀបផ្លូវឲ្យចៀសរួច ដើម្បីឲ្យអ្នករាល់គ្នាអាចទ្រាំទ្របាន។
ដ្បិតព្រះមិនបានប្រទានឲ្យយើងមានវិញ្ញាណដែលភ័យខ្លាចឡើយ គឺឲ្យមានវិញ្ញាណដែលមានអំណាច សេចក្ដីស្រឡាញ់ និងគំនិតនឹងធឹងវិញ។
ព្រះដែលយាងមកពីទីបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គគួរឲ្យស្ញែងខ្លាច ព្រះអង្គប្រទានព្រះចេស្ដា និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ សូមលើកតម្កើងព្រះ!។
តើអ្នកណាបានស្ទង់ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ឬបានបង្រៀនព្រះអង្គដោយខ្លួនធ្វើជាអ្នកជួយប្រឹក្សា? តើព្រះអង្គបានប្រឹក្សានឹងអ្នកណា ហើយអ្នកណាបានពន្យល់ព្រះអង្គ ឬបង្រៀនព្រះអង្គក្នុងផ្លូវយុត្តិធម៌? ឬឲ្យព្រះអង្គមានចំណេះ ឬបង្ហាញផ្លូវនៃយោបល់ដល់ព្រះអង្គ?
ព្រះអង្គធ្វើឲ្យសមុទ្រកម្រើកឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ ហើយក៏វាយកម្ទេចសេចក្ដីឆ្មើងឆ្មៃ។
គឺព្រះអង្គសម្ដែងសេចក្ដីសប្បុរសដល់មនុស្សទាំងពាន់ៗ ហើយក៏សងអំពើទុច្ចរិតរបស់បុព្វបុរស ទៅលើទ្រូងនៃពួកកូនចៅគេ នៅតាមក្រោយ ព្រះអង្គជាព្រះដ៏ធំ ហើយមានឫទ្ធិ ព្រះនាមព្រះអង្គ គឺព្រះយេហូវ៉ានៃពួកពលបរិវារ។ ព្រះអង្គប្រសប់ក្នុងការជួយគំនិត ហើយក៏មានឫទ្ធិធ្វើការផ្សេងៗ ព្រះនេត្ររបស់ព្រះអង្គទតឃើញយើង ទាំងផ្លូវរបស់ពួកមនុស្សជាតិ ដើម្បីនឹងសងគ្រប់គ្នាតាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេរៀងខ្លួន។
ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ធំអស្ចារ្យ ហើយជាព្រះមហាក្សត្រដ៏ធំលើអស់ទាំងព្រះ។ អស់ទាំងទីជម្រៅនៃផែនដី នៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយកំពូលភ្នំទាំងប៉ុន្មាន ក៏ជារបស់ព្រះអង្គដែរ។ សមុទ្រជារបស់ព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតសមុទ្រ ហើយព្រះហស្តរបស់ព្រះអង្គ ក៏បានសូនធ្វើដីគោកដែរ។
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ាជាដរាប ខ្ញុំនឹងច្រៀងសរសើរដល់ព្រះរបស់ខ្ញុំ កាលខ្ញុំនៅមានជីវិត។ សូមឲ្យការសញ្ជឹងគិតរបស់ខ្ញុំ បានគាប់ព្រះហឫទ័យដល់ព្រះអង្គ ដ្បិតខ្ញុំរីករាយក្នុងព្រះយេហូវ៉ា។
ប្រសិនបើយ៉ាងនោះមែន ព្រះរបស់ទូលបង្គំយើងខ្ញុំ ដែលយើងខ្ញុំគោរពបម្រើ ទ្រង់ពិតជាអាចរំដោះយើងខ្ញុំឲ្យរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបាន បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងរំដោះយើងខ្ញុំឲ្យរួចពីព្រះហស្តរបស់ព្រះករុណាដែរ។ ប៉ុន្ដែ បើព្រះអង្គមិនរំដោះយើងខ្ញុំទេ បពិត្រព្រះករុណា សូមទ្រង់ជ្រាបថា ទូលបង្គំយើងខ្ញុំមិនព្រមគោរពបម្រើព្រះរបស់ព្រះករុណាឡើយ ក៏មិនព្រមថ្វាយបង្គំរូបបដិមាករមាស ដែលព្រះករុណាបានដំឡើងនោះដែរ»។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនឹកចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ មិនត្រូវបរិភោគនំបុ័ងមានដំបែទេ។
ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។
៙ ឱក្រុងយេរូសាឡិមអើយ ចូរសរសើរតម្កើងព្រះយេហូវ៉ា! ឱក្រុងស៊ីយ៉ូនអើយ ចូរសរសើរតម្កើងព្រះរបស់អ្នក! ដ្បិតព្រះអង្គពង្រឹងរនុកទ្វារឯងឲ្យរឹងមាំ ព្រះអង្គប្រទានពរកូនចៅដែលរស់នៅក្នុងឯង។
ដោយជឿជាក់អស់ពីចិត្តថា បើព្រះបានសន្យាធ្វើអ្វី នោះព្រះអង្គអាចនឹងសម្រេចបានមិនខាន។
តម្រិះនេះក៏មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គប្រឹក្សាយ៉ាងអស្ចារ្យ ហើយមានប្រាជ្ញាយ៉ាងវិសេសផង។
តើស្ត្រីអាចនឹងភ្លេចកូនដែលកំពុងបៅដោះ ឥតមានអាណិតដល់កូនដែលចេញពីផ្ទៃខ្លួនមកបានដែរឬ? គេនឹងភ្លេចបាន ប៉ុន្តែ យើងមិនដែលភ្លេចអ្នកឡើយ។ មើល៍ យើងបានចារឹកអ្នកទុកនៅ ផ្ទៃបាតដៃរបស់យើងហើយ អស់ទាំងកំផែងអ្នកនៅចំពោះភ្នែកយើងជានិច្ច
លោកអែសរ៉ាទូលថា៖ «ព្រះអង្គតែមួយដែលជាព្រះឯកអង្គ ព្រះអង្គបានបង្កើតផ្ទៃមេឃ គឺអស់ទាំងជាន់នៃផ្ទៃមេឃ ព្រមទាំងពួកពលបរិវារនៅជាន់ទាំងនោះ ក៏បានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី ហើយសមុទ្រ និងអ្វីៗទាំងអស់នៅក្នុងសមុទ្រ ព្រះអង្គប្រទានជីវិតឲ្យរបស់ទាំងអស់នោះ ហើយពួកពលបរិវារនៅលើមេឃ ថ្វាយបង្គំព្រះអង្គ។
ព្រះយេហូវ៉ា ជាកម្លាំង និងជាបទចម្រៀងរបស់ខ្ញុំ ព្រះអង្គបានត្រឡប់ជាការសង្គ្រោះរបស់ខ្ញុំ។ ៙ នៅក្នុងជំរំរបស់មនុស្សសុចរិត មានចម្រៀងយ៉ាងសប្បាយរីករាយ អំពីការសង្គ្រោះ គឺព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ ព្រះហស្តស្តាំនៃព្រះយេហូវ៉ាបានថ្កើងឡើង ព្រះហស្តស្តាំនៃព្រះយេហូវ៉ាសម្ដែងឥទ្ធិឫទ្ធិ!
ប៉ុន្តែ ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះវរបិតានៃយើងខ្ញុំ យើងខ្ញុំរាល់គ្នាជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូន យើងខ្ញុំជាស្នាដៃនៃព្រះហស្តរបស់ព្រះអង្គទាំងអស់គ្នា។
ឱព្រះអើយ សូមកុំលះបង់ចោលទូលបង្គំឡើយ ទោះជាទូលបង្គំចាស់សក់ស្កូវហើយក៏ដោយ ដើម្បីឲ្យទូលបង្គំបានប្រកាស ពីឫទ្ធានុភាពរបស់ព្រះអង្គ ដល់មនុស្សជំនាន់ក្រោយ គឺពីព្រះចេស្ដារបស់ព្រះអង្គ ដល់មនុស្សទាំងអស់ដែលត្រូវកើតមក។
ចូរស្វែងរកព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះអង្គ ចូរស្វែងរកព្រះវត្តមានរបស់ព្រះអង្គ ឥតឈប់ឈរ!
ដោយព្រះបន្ទូលនៃសេចក្ដីពិត និងព្រះចេស្តារបស់ព្រះ ព្រមទាំងកាន់អាវុធនៃសេចក្ដីសុចរិតជាប់នឹងដៃ ទាំងស្តាំទាំងឆ្វេង
ព្រះយេហូវ៉ាធំ ហើយគួរសរសើរតម្កើងយ៉ាងក្រៃលែង ភាពធំអស្ចារ្យរបស់ព្រះអង្គ នោះរកយល់មិនបាន។
តើអ្នកណាហ្ន៎ ដែលមកពីស្រុកអេដុម ស្លៀកពាក់ដោយសំពត់ពណ៌ពីក្រុងបុសរ៉ា គឺអ្នកនោះដែលមានសម្លៀកបំពាក់រុងរឿង ហើយក៏ដើរមកដោយឫទ្ធិយ៉ាងខ្លាំង គឺយើងនេះដែលនិយាយដោយសេចក្ដីសុចរិត ជាអ្នកពូកែនឹងសង្គ្រោះ។
ព្រះអង្គមានព្រះបន្ទូលថា៖ «មើល៍ យើងតាំងសញ្ញាថា នៅមុខប្រជាជនរបស់អ្នកទាំងអស់គ្នា យើងនឹងធ្វើការអស្ចារ្យ ជាការដែលមិនធ្លាប់កើតមានយ៉ាងដូច្នោះ នៅអស់ទាំងនគរលើផែនដី និងនៅក្នុងចំណោមអស់ទាំងសាសន៍ដែលអ្នករស់នៅ គេនឹងឃើញការរបស់ព្រះយេហូវ៉ា ដ្បិតការដែលយើងនឹងប្រោសដល់អ្នក គឺជាការគួរស្ញែងខ្លាច។
៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
ឱព្រះយេហូវ៉ាអើយ គ្មានណាឲ្យដូចព្រះអង្គឡើយ ព្រះអង្គធំប្រសើរ ហើយព្រះនាមព្រះអង្គក៏មានឥទ្ធានុភាពយ៉ាងខ្លាំងដែរ។
«ឱព្រះយេហូវ៉ា ជាព្រះនៃបុព្វបុរសយើងខ្ញុំរាល់គ្នាអើយ តើព្រះអង្គមិនមែនជាព្រះនៅស្ថានសួគ៌ទេឬ? តើព្រះអង្គមិនគ្រប់គ្រងលើអស់ទាំងនគររបស់សាសន៍ដទៃទេឬ? ហើយនៅព្រះហស្តរបស់ព្រះអង្គ ក៏មានព្រះចេស្តា និងឥទ្ធិឫទ្ធិដែរ បានជាគ្មានអ្នកណាអាចនឹងទប់ទល់នឹងព្រះអង្គបានឡើយ។
៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះតែមួយព្រះអង្គគត់ ដែលធ្វើការដ៏អស្ចារ្យ។
ចូរទុកចិត្តដល់ព្រះយេហូវ៉ាជាដរាបចុះ ដ្បិតព្រះ ដ៏ជាព្រះយេហូវ៉ា ជាថ្មដាដ៏នៅអស់កល្បជានិច្ច
ព្រះអង្គផ្លាស់ប្ដូរពេលវេលា និងរដូវកាល ព្រះអង្គដកស្តេចចេញ ហើយក៏តាំងស្តេចឡើង ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់។
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។
មើល៍ ព្រះធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ព្រះអង្គ តើមានគ្រូណាដែលប្រៀបផ្ទឹមនឹងព្រះអង្គបាន?
គេច្រៀងទំនុករបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ និងទំនុករបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុតអើយ កិច្ចការរបស់ព្រះអង្គសុទ្ធតែធំ ហើយអស្ចារ្យ! ឱស្តេចនៃជាតិសាសន៍ទាំងឡាយអើយ ផ្លូវរបស់ព្រះអង្គសុចរិត និងពិតត្រង់! ឱព្រះអម្ចាស់អើយ តើមានអ្នកណាមិនកោតខ្លាច ហើយលើកតម្កើងព្រះនាមព្រះអង្គ? ដ្បិតមានតែព្រះអង្គមួយប៉ុណ្ណោះដែលបរិសុទ្ធ ហើយគ្រប់ទាំងសាសន៍នឹងមកក្រាបថ្វាយបង្គំព្រះអង្គ ដ្បិតការជំនុំជម្រះរបស់ព្រះអង្គ បានសម្តែងមកឲ្យឃើញហើយ»។