ទំនុកតម្កើង 93:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 ព្រះយេហូវ៉ាសោយរាជ្យ ព្រះអង្គគ្រងព្រះពស្ដ្រ ប្រកបដោយភាពថ្កុំថ្កើង ព្រះយេហូវ៉ាគ្រងព្រះពស្ដ្រ ព្រះអង្គក្រវាត់អង្គដោយឫទ្ធានុភាព អើ ពិភពលោកបានតាំងឡើងយ៉ាងមាំមួន ឥតរង្គើសោះឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល1 ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ព្រះអង្គបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ! ព្រះយេហូវ៉ាបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ ហើយក្រវាត់អង្គទ្រង់ដោយព្រះចេស្ដា នោះពិភពលោកក៏ត្រូវបានតាំងឡើងឥតរង្គើឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 ព្រះអម្ចាស់ជាព្រះមហាក្សត្រ ប្រកបដោយភាពថ្កុំថ្កើងរុងរឿង ព្រះអម្ចាស់ប្រកបទៅដោយព្រះចេស្ដា ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 ព្រះយេហូវ៉ាទ្រង់ជាអ្នកគ្រប់គ្រង ទ្រង់ប្រដាប់អង្គដោយភាពដ៏រុងរឿងឧត្តម ព្រះយេហូវ៉ាទ្រង់ប្រដាប់អង្គ ដោយតេជានុភាព ព្រមទាំងក្រវាត់អង្គ ដោយសេចក្ដីនោះដែរ ឯលោកីយនោះបានតាំងមាំមួន នឹងរង្គើមិនបានឡើយ សូមមើលជំពូកអាល់គីតាប1 អុលឡោះតាអាឡាជាស្តេច ប្រកបដោយភាពថ្កុំថ្កើងរុងរឿង អុលឡោះតាអាឡាប្រកបទៅដោយអំណាច ដូច្នេះ ផែនដីនឹងបានរឹងមាំឥតរង្គើសោះឡើយ។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដល់វេលាដែលគាប់ចិត្តយើង នោះយើងបានឆ្លើយដល់អ្នក ហើយនៅថ្ងៃសម្រាប់សង្គ្រោះ យើងបានជួយអ្នក យើងរក្សាអ្នក ហើយប្រទាននិមិត្តរូបមួយដល់អ្នក ទុកជាសេចក្ដីសញ្ញាសម្រាប់ប្រជាជន ដើម្បីតាំងស្រុកទេសឡើង ប្រយោជន៍នឹងចែកដីដែលចោលស្ងាត់ដល់គេ ទុកជាមត៌ក។