Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 9:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 លោក​ម៉ូសេ​ទូល​តប​ទៅ​ស្តេច​ថា៖ «ពេល​ទូល‌បង្គំ​បាន​ចេញ​ពី​ទី​ក្រុង​នេះ​ហើយ ទូល‌បង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត​ឡើយ គឺ​ដើម្បី​ឲ្យ​ព្រះ‌ករុណា​ជ្រាប​ថា ផែន‌ដី​ជា​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 លោក​ម៉ូសេ​តប​វិញ​ថា៖ «ពេល​ទូលបង្គំ​ចាក​ចេញ​ពី​ទីក្រុង ទូលបង្គំ​នឹង​លើក​ដៃ​ប្រណម្យ ទូល‌អង្វរ​ព្រះ‌អម្ចាស់ នោះ​ផ្គរ‌លាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ព្រះ‌ករុណា​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ម៉ូសេ​លោក​ទូល​ឆ្លើយ​ថា កាល​ណា​ទូលបង្គំ​បាន​ចេញ​ពី​ក្រុង​ទៅ​ហើយ ទូលបង្គំ​នឹង​លើក​ដៃ​ទៅ​ឯ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​នឹង​ស្ងប់ ហើយ​នឹង​គ្មាន​ព្រឹល​ទៀត នេះ​ដើម្បី​ឲ្យ​ទ្រង់​ជ្រាប​ថា ផែនដី​ជា​របស់​ផង​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ម៉ូសា​តប​វិញ​ថា៖ «ពេល​ខ្ញុំ​ចាក​ចេញ​ពី​ទី​ក្រុង ខ្ញុំ​នឹង​លើក​ដៃ​ទូរអា​អង្វរអុលឡោះ‌តាអាឡា នោះ​ផ្គរ​លាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ស្តេច​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




និក្ខមនំ 9:29
19 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​ឈរ​នៅ​មុខ​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​មុខ​ក្រុម​ជំនុំ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ទៅ​លើ​មេឃ​ថា៖


ប្រសិន‌បើ​មនុស្ស​ណា​ម្នាក់ ឬ​ប្រជាជន​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន ដែល​ស្គាល់​សេចក្ដី​វេទនា​ក្នុង​ចិត្ត​ខ្លួន លើក​ដៃ​តម្រង់​មក​ឯ​ព្រះ‌ដំណាក់​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ


នៅ​ពេល​ថ្វាយ​តង្វាយ​ល្ងាច ខ្ញុំ​ក៏​ក្រោក​ចេញ​ពី​ភាព​សោក​សៅ​នោះ ទាំង​មាន​សម្លៀក​បំពាក់ និង​អាវ​ធំ​រហែក​នៅ​ជាប់​ខ្លួន រួចលុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ប្រទូល​ទៅ​រក​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ


បើ​អ្នក​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ព្រះ‌អង្គ


ព្រះ‌យេហូវ៉ា​ធ្វើ​ការ​អ្វី ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​លើ​មេឃ និង​នៅ​ផែនដី នៅ​ក្នុង​សមុទ្រ និង​អស់ទាំង​ទី​ជម្រៅ។


ទូល‌បង្គំ​លើក​ដៃ​ប្រណម្យ​ដល់​ព្រះ‌អង្គ ព្រលឹង​ទូល‌បង្គំ​ស្រេក​ឃ្លាន​ចង់​បាន​ព្រះ‌អង្គ ដូច​ជា​ដី​ហួត​ហែង។ –បង្អង់


៙ ប្រសិន‌បើ​យើង​ឃ្លាន យើង​មិនបាច់​ប្រាប់​អ្នក​ឡើយ ព្រោះ​ពិភព​លោក និង​អ្វីៗ​សព្វ​សារពើ នៅ​ក្នុងពិភព​នេះជា​របស់​យើង ។


ដូច្នេះ បើ​អ្នក​រាល់​គ្នា​ស្តាប់​តាម​ពាក្យ​របស់​យើង ហើយ​កាន់​តាម​សេចក្ដី​សញ្ញា​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ផ្ទាល់ ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ដ្បិត​ផែន‌ដី​ទាំង​មូល​ជា​របស់​យើង


ដ្បិត​ក្នុង​រវាង​ប្រាំ​មួយ​ថ្ងៃ ព្រះ‌យេហូវ៉ា​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី និង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​ឈប់​សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ។


ប៉ុន្ដែ នៅ​ថ្ងៃ​នោះ យើង​នឹង​ញែក​ស្រុក​កូសែន ដែល​ប្រជា‌រាស្ត្រ​របស់​យើង​រស់​នៅ មិន​ឲ្យ​មាន​រុយ​ឡើយ ដើម្បី​ឲ្យ​អ្នក​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា យើង​នៅ​កណ្ដាល​ផែន‌ដី​នេះ។


លោក​អើរ៉ុន​ក៏​លើក​ដៃ​ទៅ​លើ​ទឹក​នៅ​ស្រុក​អេស៊ីព្ទ ហើយ​ក៏​មាន​កង្កែប​ឡើង​មកគ្រប​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ។


ដូច្នេះ លោក​ម៉ូសេ​ក៏ចាក​ចេញ​ពី​ផារ៉ោន ហើយ​ទៅ​ក្រៅ​ទី​ក្រុង លោក​លើក​ដៃ​ទៅ​ព្រះ‌យេហូវ៉ា នោះ​ផ្គរ​លាន់ និង​ព្រឹល​ក៏​ស្ងប់​ទៅ ហើយ​ភ្លៀង​ក៏​រាំង លែង​ធ្លាក់​មក​លើ​ដី​ទៀត។


កាល​ណា​អ្នក​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​យើង​នឹង​បែរ​ភ្នែក​ចេញ​ពី​អ្នក បើ​កាល​ណា​អ្នក​អធិ‌ស្ឋាន​ជា​ច្រើន នោះ​យើង​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម។


ដ្បិត​ផែនដី និង​អ្វីៗ​ទាំង‌អស់​នៅ​លើ​ផែនដី ជា​របស់​ព្រះ‌អម្ចាស់


ប៉ុន្តែ បើ​មាន​អ្នក​ណា​ប្រាប់​អ្នក​ថា៖ «ម្ហូប​នេះ​ជា​សំណែន» សូម​កុំ​បរិ‌ភោគ​ឡើយ ព្រោះ​ដោយ​យល់​ដល់​អ្នក​ដែល​បាន​ប្រាប់ និង​ដោយ​យល់​ដល់​មន‌សិការ


មើល៍ ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែន‌ដី ព្រម​ទាំង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម