ទំនុកតម្កើង 62:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ខ្ញុំបានឮព្រះទ្រង់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចជារបស់ព្រះ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 ព្រះបានមានបន្ទូលម្ដង; ខ្ញុំបានឮសេចក្ដីនេះពីរដងហើយថា ព្រះចេស្ដាជារបស់ព្រះ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ខ្ញុំឮព្រះជាម្ចាស់មានព្រះបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតនៅលើព្រះអង្គទាំងអស់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ព្រះទ្រង់បានមានបន្ទូលម្តងហើយ ខ្ញុំបានឮសេចក្ដីនេះ២ដងផង គឺថា ឫទ្ធានុភាពសំរេចនៅលើព្រះ សូមមើលជំពូកអាល់គីតាប11 ខ្ញុំឮអុលឡោះមានបន្ទូល មួយលើកជាពីរលើកថា ឫទ្ធិអំណាចស្ថិតនៅលើទ្រង់ទាំងអស់ សូមមើលជំពូក |
ស្ដេចហេសេគាបានទទួលពួកគេ គឺទ្រង់បង្ហាញឃ្លាំងរបស់ព្រះរាជទ្រព្យទាំងប៉ុន្មាន គឺមានមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំង គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចរបស់ទ្រង់ទាំងអស់ដែលស្ដេចហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។