ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ
២ ពេត្រុស 1:16 - Khmer Christian Bible ដ្បិតការដែលយើងប្រាប់អ្នករាល់គ្នាឲ្យដឹងព្រះចេស្ដា និងការយាងមករបស់ព្រះយេស៊ូគ្រិស្ដដែលជាព្រះអម្ចាស់របស់យើងនេះ មិនបានតាមរឿងព្រេងដែលគេប្រឌិតយ៉ាងប៉ិនប្រសប់នោះទេ ប៉ុន្ដែយើងជាសាក្សីផ្ទាល់ភ្នែកដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត យើងមិនបានតាមទេវកថាដែលប្រឌិតយ៉ាងប៉ិនប្រសប់នោះទេ កាលយើងប្រាប់អ្នករាល់គ្នាឲ្យដឹងអំពីព្រះចេស្ដា និងការយាងមកវិញរបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង ផ្ទុយទៅវិញ យើងជាសាក្សីផ្ទាល់ភ្នែកនៃអានុភាពរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងខ្ញុំមិនបានយករឿងព្រេងប្រឌិត មកប្រាប់ឲ្យអ្នករាល់គ្នាស្គាល់អំពីព្រះចេស្តា និងការយាងមករបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញព្រះចេស្ដារបស់ព្រះអង្គផ្ទាល់នឹងភ្នែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងពុំបានយករឿងប្រឌិតផ្សេងៗមកណែនាំបងប្អូន ឲ្យស្គាល់ឫទ្ធានុភាពរបស់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់នៃយើង និងឲ្យដឹងថា ព្រះអង្គត្រូវយាងមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គផ្ទាល់នឹងភ្នែកតែម្ដង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដែលយើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្តានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ អាល់គីតាប យើងពុំបានយករឿងប្រឌិតផ្សេងៗ មកណែនាំបងប្អូន ឲ្យស្គាល់អំណាចរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង និងឲ្យដឹងថា គាត់ត្រូវមកនោះឡើយ គឺយើងបានឃើញភាពថ្កុំថ្កើង រុងរឿងរបស់គាត់ ផ្ទាល់នឹងភ្នែកតែម្ដង |
ព្រោះកូនមនុស្សនឹងមកនៅក្នុងសិរីរុងរឿងនៃព្រះវរបិតារបស់លោកជាមួយពួកទេវតារបស់លោក រួចពេលនោះលោកនឹងសងដល់ម្នាក់ៗតាមការប្រព្រឹត្ដិរបស់គេ
ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកខ្លះក្នុងចំណោមពួកអ្នកកំពុងឈរនៅទីនេះ នឹងមិនស្គាល់សេចក្ដីស្លាប់ឡើយ លុះត្រាតែឃើញកូនមនុស្សមកជាមួយនគររបស់លោក»។
ប្រាំមួយថ្ងៃក្រោយមក ព្រះយេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ទៅដាច់ឡែកពីគេ ឡើងលើភ្នំមួយខ្ពស់
កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវ នោះពួកសិស្សបានចូលមកជិតព្រះអង្គដាច់ឡែកពីគេ ទូលសួរថា៖ «សូមប្រាប់យើងផង តើការទាំងនេះនឹងកើតឡើងនៅពេលណា? តើទីសំគាល់នៃការមកដល់របស់លោក និងគ្រាចុងបញ្ចប់មានអ្វីខ្លះ?»
នោះព្រះយេស៊ូក៏យាងមកជិតពួកគេ មានបន្ទូលថា៖ «ខ្ញុំបានទទួលសិទ្ធិអំណាចទាំងអស់ ទាំងនៅស្ថានសួគ៌ និងនៅផែនដី
បន្ទាប់មក ពួកគេនឹងឃើញកូនមនុស្សមកនៅលើពពក ប្រកបដោយអំណាច និងសិរីរុងរឿងដ៏អស្ចារ្យ
ព្រះយេស៊ូឆ្លើយថា៖ «គឺខ្ញុំហើយ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»
គឺទៅតាមអស់អ្នកជាសាក្សីផ្ទាល់ភ្នែកតាំងពីដំបូង និងបានត្រលប់ជាអ្នកបម្រើព្រះបន្ទូលដែលបានប្រគល់ឲ្យយើង
មនុស្សទាំងអស់បាននឹកអស្ចារ្យចំពោះអំណាចរបស់ព្រះជាម្ចាស់ ហើយកាលមនុស្សទាំងអស់កំពុងស្ងើចសរសើរចំពោះការទាំងឡាយដែលព្រះយេស៊ូបានធ្វើ នោះព្រះអង្គបានមានបន្ទូលទៅពួកសិស្សព្រះអង្គថា៖
ព្រះបន្ទូលបានត្រលប់ជាសាច់ឈាម គង់នៅក្នុងចំណោមយើង ហើយយើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ដែលជាសិរីរុងរឿងនៃព្រះរាជបុត្រាតែមួយគត់មកពីព្រះវរបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
ដ្បិតព្រះអង្គបានប្រទានសិទ្ធិអំណាចដល់ព្រះរាជបុត្រាលើមនុស្សទាំងអស់ ដើម្បីឲ្យព្រះរាជបុត្រាប្រទានជីវិតអស់កល្បជានិច្ចដល់អស់អ្នកដែលព្រះវរបិតាបានប្រទានដល់ព្រះរាជបុត្រា
ត្រូវបានតែងតាំងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ដោយព្រះចេស្ដារបស់ព្រះវិញ្ញាណនៃសេចក្ដីបរិសុទ្ធ បានរស់ពីការសោយទិវង្គតឡើងវិញ គឺជាព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង
ដ្បិតព្រះគ្រិស្ដមិនបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជទឹកទេ គឺឲ្យប្រកាសដំណឹងល្អវិញ ហើយមិនមែនដោយពាក្យសំដីដែលប្រកបដោយប្រាជ្ញាទេ ក្រែងលោឈើឆ្កាងរបស់ព្រះគ្រិស្ដគ្មានប្រយោជន៍។
រីឯយើងវិញ យើងប្រកាសអំពីព្រះគ្រិស្ដដែលត្រូវគេឆ្កាង ជាសេចក្ដីដែលនាំឲ្យជំពប់ដួលចំពោះជនជាតិយូដា និងជាសេចក្ដីល្ងង់ខ្លៅចំពោះសាសន៍ដទៃ
ដូច្នេះហើយអ្នករាល់គ្នាមិនខ្វះខាតអំណោយទានណាមួយឡើយ ពេលដែលកំពុងទន្ទឹងរង់ចាំការលេចមករបស់ព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើង។
បងប្អូនអើយ! កាលខ្ញុំបានមកឯអ្នករាល់គ្នា នោះខ្ញុំមិនបានមកប្រកាសអំពីសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់ ដល់អ្នករាល់គ្នាដោយពាក្យសំដីដ៏ឧត្ដម ឬដោយប្រាជ្ញាឡើយ
ឯពាក្យសំដី និងការប្រកាសដំណឹងល្អរបស់ខ្ញុំ មិនមែនជាពាក្យសំដីបញ្ចុះបញ្ចូលចេញពីប្រាជ្ញាទេ គឺជាការបើកសំដែងតាមរយៈអំណាចរបស់ព្រះវិញ្ញាណវិញ
ពេលអ្នករាល់គ្នាជួបជុំគ្នានៅក្នុងនាមព្រះយេស៊ូជាព្រះអម្ចាស់របស់យើង នោះវិញ្ញាណរបស់ខ្ញុំក៏នៅជាមួយអ្នករាល់គ្នា ហើយអំណាចរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើងក៏នៅជាមួយដែរ
ដ្បិតយើងមិនដូចជាមនុស្សជាច្រើនដែលរកចំណេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ប៉ុន្ដែយើងនិយាយដោយអស់ពីចិត្ដនៅក្នុងព្រះគ្រិស្ដនៅចំពោះព្រះជាម្ចាស់ ដូចជាអ្នកដែលព្រះជាម្ចាស់បានចាត់ឲ្យមក។
ប៉ុន្ដែយើងលះបង់អំពើលាក់កំបាំងទាំងឡាយដែលគួរខ្មាស ហើយមិនរស់នៅដោយមានល្បិចកល ឬបំភ្លៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ផ្ទុយទៅវិញ យើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សគ្រប់គ្នា ដោយបើកសំដែងអំពីសេចក្ដីពិតនៅចំពោះព្រះជាម្ចាស់
ដូច្នេះ យើងមិនត្រូវនៅជាទារកទៀតឡើយ យើងមិនត្រូវឃ្លេងឃ្លោង ហើយរសាត់ចុះឡើងតាមខ្យល់នៃសេចក្ដីបង្រៀនគ្រប់បែបយ៉ាង និងតាមឧបាយកលរបស់មនុស្សដែលមានល្បិចប៉ិនប្រសប់ក្នុងការបោកប្រាស់
ដែលនឹងផ្លាស់ប្រែរូបកាយថោកទាបរបស់យើងឲ្យត្រលប់ដូចជារូបកាយដ៏រុងរឿងរបស់ព្រះអង្គដោយអានុភាពរបស់ព្រះអង្គ ដែលធ្វើឲ្យអ្វីៗទាំងអស់ចុះចូលនឹងព្រះអង្គ។
ដ្បិតតើអ្នកណាជាសេចក្ដីសង្ឃឹម និងជាអំណរ ឬជាមកុដដែលនាំឲ្យយើងមានមោទនៈភាពនៅចំពោះព្រះអម្ចាស់យេស៊ូ នៅពេលព្រះអង្គយាងមកវិញ? តើមិនមែនអ្នករាល់គ្នាទេឬ?
អាប្រឆាំងច្បាប់នោះនឹងមកដោយសារអំណាចរបស់អារក្សសាតាំង ទាំងមានឫទ្ធិ ទីសំគាល់ និងការអស្ចារ្យក្លែងក្លាយគ្រប់បែបយ៉ាង
ឬចាប់អារម្មណ៍នឹងរឿងព្រេង និងបញ្ជីវង្សត្រកូលដែលមិនចេះចប់មិនចេះហើយនោះឡើយ ព្រោះរឿងទាំងនោះធ្វើឲ្យមានការជជែកដេញដោលគ្នាជាជាងការបម្រើព្រះជាម្ចាស់ដោយជំនឿ។
ចូរបដិសេធរឿងព្រេងខាងលោកិយរបស់ស្រីចាស់ៗ ផ្ទុយទៅវិញ ចូរបង្វឹកខ្លួនខាងឯការគោរពកោតខ្លាចព្រះជាម្ចាស់ចុះ
ហើយកុំចាប់អារម្មណ៍នឹងរឿងព្រេងរបស់ជនជាតិយូដា ឬបញ្ញត្ដិរបស់មនុស្សដែលបែរចេញពីសេចក្ដីពិតនោះឡើយ។
ដោយសារសេចក្ដីលោភលន់របស់ពួកគេ នោះពួកគេនឹងកេងចំណេញពីអ្នករាល់គ្នាដោយប្រើពាក្យបោកបញ្ឆោត រីឯសេចក្ដីជំនុំជម្រះសម្រាប់ពួកគេ ដែលមានយូរមកហើយនោះមិននៅស្ងៀមឡើយ ហើយសេចក្ដីវិនាសសម្រាប់ពួកគេក៏មិនដេកលក់ដែរ។
ហើយយើងក៏បានឃើញ ទាំងធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ព្រះរាជបុត្រាឲ្យមកធ្វើជាព្រះអង្គសង្គ្រោះរបស់មនុស្សលោក
លោកហេណុកដែលជាតំណទីប្រាំពីរបន្ទាប់ពីលោកអ័ដាម គាត់បានថ្លែងទុកអំពីមនុស្សទាំងនោះថា មើល៍ ព្រះអម្ចាស់បានយាងមកជាមួយពួកបរិសុទ្ធរបស់ព្រះអង្គជាច្រើនអនេក
មើល៍ ព្រះអង្គយាងមកនៅលើពពក នោះគ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែពួកអ្នកដែលបានចាក់ព្រះអង្គផង ហើយមនុស្សទាំងអស់នៅលើផែនដីនឹងទួញសោកដោយព្រោះព្រះអង្គ នោះប្រាកដជាមានដូច្នោះមែន។ អាម៉ែន។