Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 2:1 - Khmer Christian Bible

1 បងប្អូន​អើយ!​ កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​មិន​បាន​មក​ប្រកាស​អំពី​សេចក្ដី​អាថ៌​កំបាំង​របស់​ព្រះជាម្ចាស់​ ​ដល់​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ដ៏​ឧត្ដម​ ឬ​ដោយ​ប្រាជ្ញា​ឡើយ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បងប្អូន​អើយ រីឯខ្ញុំវិញ កាល​ខ្ញុំ​បាន​មករក​អ្នករាល់គ្នា ខ្ញុំ​បាន​មក​ប្រកាស​អាថ៌កំបាំង​របស់​ព្រះ​ដល់​អ្នករាល់គ្នា មិនមែន​ដោយ​ពាក្យសម្ដី​ដ៏ពូកែ ឬ​ប្រាជ្ញា​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បង‌ប្អូន​អើយ កាល​ខ្ញុំ​បាន​មក​ជួប​អ្នក​រាល់​គ្នា ខ្ញុំ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ខ្ពង់​ខ្ពស់ ដើម្បី​ប្រកាស​ពី​អាថ៌​កំបាំង​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌ជាម្ចាស់ ​ដល់​បងប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួន‌វោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ខ្ញុំ បង​ប្អូន​អើយ កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់​គ្នា នោះ​មិន​បាន​មក​ដោយ​ប្រើ​វោហារ ឬ​ប្រាជ្ញា​ដ៏​ឧត្តម ដើម្បី​នឹង​ប្រាប់​សេចក្ដី​បន្ទាល់​ពី​ព្រះ​ដល់​អ្នក​រាល់​គ្នា​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​អើយ រីឯ​ខ្ញុំ​វិញ កាល​ខ្ញុំ​មក​ជូន​ដំណឹង អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​អុលឡោះ​ដល់​បង​ប្អូន ខ្ញុំ​មិន​បាន​ប្រើ​សំនួន​វោហារ ឬ​ប្រាជ្ញា​ខ្ពស់ៗ​ទេ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 2:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​ធ្វើ​បន្ទាល់​ប្រាប់​ជនជាតិ​យូដា​ និង​ជនជាតិ​ក្រេក​អំពី​ការ​ប្រែចិត្ត​មក​ឯ‍​ព្រះជាម្ចាស់​ និង​អំពី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង​


ហើយ​ឃើញ​ព្រះអង្គ​មាន​បន្ទូល​មក​ខ្ញុំ​ថា​ ចូរ​ប្រញាប់​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម​ ព្រោះ​គេ​មិន​ទទួល​ទីបន្ទាល់​ដែល​អ្នក​បាន​និយាយ​អំពី​ខ្ញុំ​ទេ‍។​


ដ្បិត​ពួក​មនុស្ស​បែប​នេះ​មិន​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ គឺ​ពួកគេ​បម្រើ​ក្រពះ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​បញ្ឆោត​មនុស្ស​ស្លូតត្រង់​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម​ និង​ពាក្យ​បញ្ជោរ។​


ព្រះជាម្ចាស់​មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​រឹង​មាំ​តាមរយៈ​ដំណឹង​ល្អ​របស់​ខ្ញុំ​ គឺ​ជា​សេចក្ដី​ប្រកាស​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ស្រប​តាម​ការ​បើកសំដែង​អំពី​អាថ៌កំបាំង​ដែល​បាន​លាក់​ទុក​ជា​យូរ​មក​ហើយ​


ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជទឹក​ទេ​ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ​ ហើយ​មិន​មែន​ដោយ​ពាក្យ​សំដី​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ទេ​ ក្រែងលោ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​គ្មាន​ប្រយោជន៍។​


ដ្បិត​សេចក្ដី​បន្ទាល់​អំពី​ព្រះគ្រិស្ដ​បាន​បញ្ជាក់​នៅ​ក្នុង​អ្នក​រាល់គ្នា​


ហើយ​យើង​ក៏​និយាយ​អំពី​សេចក្ដី​ទាំង​នោះ​ដែរ​ គឺ​មិន​មែន​ដោយ​ពាក្យ​សំដី​ដែល​បាន​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ទេ​ គឺ​ដោយ​ពាក្យ​សំដី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​វិញ​ ហើយ​ក៏​ប្រៀបធៀប​សេចក្ដី​ខាង​វិញ្ញាណ​ជាមួយ​សេចក្ដី​ខាង​វិញ្ញាណ​


ឯ​ពាក្យ​សំដី​ និង​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ខ្ញុំ​ មិន​មែន​ជា​ពាក្យ​សំដី​បញ្ចុះ​បញ្ចូល​ចេញ​ពី​ប្រាជ្ញា​ទេ​ គឺ​ជា​ការ​បើកសំដែង​តាមរយៈ​អំណាច​របស់​ព្រះវិញ្ញាណ​វិញ​


គឺ​យើង​និយាយ​អំពី​ប្រាជ្ញា​របស់​ព្រះជាម្ចាស់​ ជា​សេចក្ដី​អាថ៌កំបាំង​លាក់​ទុក​ដែល​ព្រះជាម្ចាស់​បាន​តម្រូវ​ទុក​ជា​ស្រេច​ តាំង​ពី​មុន​កំណើត​ពិភពលោក​សម្រាប់​សិរី​រុងរឿង​របស់​យើង​


ដ្បិត​មាន​គេ​និយាយ​ថា​ សំបុត្រ​របស់​គាត់​ធ្ងន់ៗ​ និង​មាន​អំណាច​ណាស់​ ប៉ុន្ដែ​ពេល​ជួប​ រូបកាយ​របស់​គាត់​ខ្សោយ​ ហើយ​ការ​និយាយ​ស្ដី​គួរ​ឲ្យ​មើល​ងាយ​ទៀត​ផង។​


ដ្បិត​ទោះបី​ខ្ញុំ​មិន​ពូកែខាង​សំដី​មែន​ ប៉ុន្ដែ​មិន​មែន​ខាង​ចំណេះ​ដឹង​ទេ​ ផ្ទុយ​ទៅ​វិញ​ យើង​បាន​បង្ហាញ​ឲ្យ​អ្នក​រាល់គ្នា​ឃើញ​គ្រប់បែប​យ៉ាង​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​


នៅ​ពេល​ដែល​ព្រះអង្គ​យាង​មក​ ដើម្បី​ទទួល​ការ​លើក​តម្កើង​នៅ​ក្នុង​ចំណោម​ពួក​បរិសុទ្ធ​ និង​ដើម្បី​ទទួល​ការ​ស្ងើច​សរសើរ​នៅ​ក្នុង​ចំណោម​ពួកអ្នក​ជឿ​ទាំង​អស់​នៅ​ថ្ងៃ​នោះ​ ព្រោះ​អ្នក​រាល់គ្នា​បាន​ជឿ​សេចក្ដី​បន្ទាល់​របស់​យើង​ហើយ។​


ដែល​ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដ៏​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​ គឺ​ជា​ដំណឹង​ល្អ​ដែល​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ។​


ដូច្នេះ​ មិន​ត្រូវ​ខ្មាស់​ដោយសារ​ទីបន្ទាល់​អំពី​ព្រះអម្ចាស់​របស់​យើង​ ឬ​ដោយសារ​ខ្ញុំ​ជា​អ្នក​ទោស​ដោយ​ព្រោះ​ព្រះអង្គ​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​រួម​ទុក្ខ​លំបាក​ជាមួយ​ខ្ញុំ​សម្រាប់​ដំណឹង​ល្អ​ដោយ​អំណាច​របស់​ព្រះជាម្ចាស់​


ហើយ​យើង​ក៏​បាន​ឃើញ​ ទាំង​ធ្វើ​បន្ទាល់​ថា​ ព្រះវរបិតា​បាន​ចាត់​ព្រះរាជ​បុត្រា​ឲ្យ​មក​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​លោក​


លោក​យ៉ូហាន​បាន​ធ្វើ​បន្ទាល់​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​គ្រិស្ដ​ គឺ​ជា​ហេតុការណ៍​ទាំងឡាយ​ដែល​គាត់​បាន​ឃើញ។​


ខ្ញុំ​ យ៉ូហាន​ ជា​បងប្អូន​របស់​អ្នក​រាល់គ្នា​ ហើយ​ជា​អ្នក​រួម​ចំណែក​ជាមួយ​អ្នក​រាល់គ្នា​នៅ​ក្នុង​ព្រះយេស៊ូ​ គឺ​នៅ​ក្នុង​សេចក្ដី​វេទនា​ នៅ​ក្នុង​នគរ​ និង​នៅ​ក្នុង​ការ​ស៊ូទ្រាំ។​ ខ្ញុំ​បាន​នៅ​លើ​កោះ​ប៉ាត់ម៉ុស​ដោយ​ព្រោះ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ និង​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​


ពេល​នោះ​ ខ្ញុំ​ក៏ក្រាប​ចុះ​នៅ​ទៀប​ជើង​របស់​ទេវតា​នោះ​ដើម្បី​ថ្វាយបង្គំ​ ប៉ុន្ដែ​ទេវតា​នោះ​និយាយ​មក​ខ្ញុំ​ថា៖​ «កុំ​ធ្វើ​ដូច្នេះ​ឡើយ​ ខ្ញុំ​ជា​បាវបម្រើ​រួម​ការងារ​ជាមួយ​អ្នក​ និង​រួម​ជាមួយ​បងប្អូន​របស់​អ្នក​ដែល​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ដែរ​ ចូរ​ថ្វាយបង្គំ​ព្រះជាម្ចាស់​វិញ​ ដ្បិត​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ​ ជា​វិញ្ញាណ​នៃ​ការ​ថ្លែង​ព្រះបន្ទូល។​»


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម