Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 9:43 - Khmer Christian Bible

43 មនុស្ស​ទាំង​អស់​បាន​នឹក​អស្ចារ្យ​ចំពោះ​អំណាច​របស់​ព្រះជាម្ចាស់​ ហើយ​កាល​មនុស្ស​ទាំង​អស់​កំពុង​ស្ងើច​សរសើរ​ចំពោះ​ការ​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ នោះ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ព្រះអង្គ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 មនុស្ស​ទាំងអស់​ក៏​ស្ងើច​ចំពោះ​អានុភាព​របស់​ព្រះ‍។ នៅពេល​ពួកគេ​ទាំងអស់គ្នា​កំពុង​ភ្ញាក់ផ្អើល​នឹង​អស់ទាំង​កិច្ចការ​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ ព្រះអង្គ​មានបន្ទូល​នឹង​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 មនុស្ស​ទាំង​អស់​មាន​សេចក្ដី​អស្ចារ្យ​នឹង​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ។ ពេល​គ្រប់​គ្នា​កំពុង​តែ​ស្ញប់​ស្ញែង​ពី​អស់​ទាំង​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 មនុស្ស​គ្រប់​គ្នា​ស្ងើច​អំពី​មហិទ្ធិ‌ឫទ្ធិ​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌ជាម្ចាស់។ នៅ​ពេល​មនុស្ស​គ្រប់ៗ​គ្នា​កំពុង​កោត​ស្ញប់‌ស្ញែង​នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះអង្គ​បាន​ធ្វើ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​សិស្ស​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 កាល​មនុស្ស​ទាំង​អស់ កំពុង​តែ​នឹក​ប្លែក​ក្នុង​ចិត្ត ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេស៊ូវ​ទ្រង់​ធ្វើ នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​សិស្ស​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

43 មនុស្ស​គ្រប់​គ្នា​ស្ងើច​អំពី​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​អុលឡោះ។ នៅ​ពេល​មនុស្ស​គ្រប់​ៗ​គ្នា​កំពុង​កោត​ស្ញប់‌ស្ញែង នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​អ៊ីសា​បាន​ធ្វើ អ៊ីសា​ប្រាប់​ទៅ​ពួក​សិស្ស​ថា៖

សូមមើលជំពូក ចម្លង




លូកា 9:43
14 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួកគេ​មក​ជុំ​គ្នា​នៅ​ស្រុក​កាលីឡេ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស​


ព្រះអង្គ​ក៏​ឡើង​ទូក​ជាមួយ​ពួកគេ​ ហើយ​ខ្យល់​បាន​ស្ងប់​ទៅ​ រីឯ​ពួកគេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ដ​យ៉ាង​ខ្លាំង។​


ភ្លាម​នោះ​ គាត់​ក៏​មើល​ឃើញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ឯ​មនុស្ស​ទាំង​អស់​ដែល​បាន​ឃើញ​ ក៏​ថ្វាយ​ការ​សរសើរ​ដល់​ព្រះជាម្ចាស់។​


ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​កោត​ស្ញប់ស្ញែង​ ក៏​និយាយ​គ្នា​ថា៖​ «តើ​ពាក្យ​សំដី​នេះ​ជា​អ្វី​ បាន​ជា​លោក​បញ្ជា​ពួក​វិញ្ញាណ​អាក្រក់​ដោយ​សិទ្ធិ​អំណាច​ និង​ឫទ្ធានុភាព​ ហើយ​ពួក​វា​ក៏​ចេញ​មក​ដូច្នេះ?»​


ពួកគេ​គ្រប់គ្នា​មាន​សេចក្ដី​ស្ញប់ស្ញែង​ ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ហើយ​បាន​ពេញ​ដោយ​សេចក្ដី​កោតខ្លាច​ ទាំង​និយាយ​ថា៖​ «នៅ​ថ្ងៃ​នេះ​ យើង​បាន​ឃើញ​សេចក្ដី​អស្ចារ្យ!»​


ដ្បិត​គាត់​ និង​ពួក​អ្នក​នៅ​ជាមួយ​គាត់​ទាំង​អស់​មាន​សេចក្ដី​កោតស្ញែង​ចំពោះ​ត្រី​ដែល​ពួកគេ​ចាប់​បាន។​


ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ជំនឿ​របស់​អ្នក​រាល់គ្នា​នៅ​ឯណា?»​ ពួកគេ​ក៏​នឹក​អស្ចារ្យ​ ទាំង​កោតខ្លាច​ និង​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖​ «ចុះ​តើ​លោក​នេះ​ជា​នរណា​ បាន​ជា​សូម្បី​តែ​ខ្យល់​ និង​ទឹក​ស្ដាប់​បង្គាប់​លោក​ ពេល​លោក​បញ្ជា?»​


ពេល​កូន​នោះ​កំពុង​ចូល​មក​ជិត​នៅ​ឡើយ​ អារក្ស​បាន​ធ្វើ​ឲ្យ​ដួល​ប្រកាច់​ប្រកិន​ ហើយ​ព្រះយេស៊ូ​ក៏​បន្ទោស​ដល់​វិញ្ញាណ​អាក្រក់​នោះ​ ទាំង​ប្រោស​ក្មេង​នោះ​ឲ្យ​បាន​ជា​ រួច​ប្រគល់​ឲ្យទៅ​ឪពុក​របស់​វា​វិញ។​


ដ្បិត​ការ​ដែល​យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ព្រះចេស្ដា​ និង​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​យើង​នេះ​ មិន​បាន​តាម​រឿង​ព្រេង​ដែល​គេ​ប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ​ ប៉ុន្ដែយើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម