Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 2:4 - Khmer Christian Bible

4 ឯ​ពាក្យ​សំដី​ និង​ការ​ប្រកាស​ដំណឹង​ល្អ​របស់​ខ្ញុំ​ មិន​មែន​ជា​ពាក្យ​សំដី​បញ្ចុះ​បញ្ចូល​ចេញ​ពី​ប្រាជ្ញា​ទេ​ គឺ​ជា​ការ​បើកសំដែង​តាមរយៈ​អំណាច​របស់​ព្រះវិញ្ញាណ​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ហើយ​ពាក្យសម្ដី និង​ការប្រកាស​របស់ខ្ញុំ ក៏​មិនមែន​ដោយ​ពាក្យ​ដ៏ទាក់ទាញ​នៃ​ប្រាជ្ញា​ដែរ គឺ​ដោយ​ការបញ្ជាក់​របស់​ព្រះវិញ្ញាណ និង​ព្រះចេស្ដា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ពាក្យ​សម្ដី និង​ការ​ប្រកាស​របស់​ខ្ញុំ មិន​មែន​ដោយ​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា​ដែល​ពូកែ​បញ្ចុះ‌បញ្ចូល​នោះ​ទេ គឺ​ដោយ​ការ​សម្ដែង​ចេញ​របស់​ព្រះ‌វិញ្ញាណ និង​ព្រះ‌ចេស្តា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពាក្យ​សម្ដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះ‌បញ្ចូល​ដ៏​ប៉ិន‌ប្រសប់​នោះ​ទេ គឺ​ព្រះ‌វិញ្ញាណ​បាន​សម្តែង​ឫទ្ធា‌នុភាព​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឯ​ពាក្យ​សំដី នឹង​វោហារ​អធិប្បាយ​របស់​ខ្ញុំ ក៏​មិន​មែន​ដោយ​ពាក្យ​ឧត្តុង្គ‌ឧត្តម ដែល​ពូកែ​បញ្ចុះ‌បញ្ចូល​នោះ​ដែរ គឺ​ដោយ​ការ​សំដែង​ចេញ​ជា​ព្រះ‌វិញ្ញាណ នឹង​ព្រះ‌ចេស្តា​វិញ​ទេ​តើ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពាក្យ​សំដី​ដែល​ខ្ញុំ​និយាយ និង​ប្រកាស មិន​មែន​ជា​ពាក្យ​បញ្ចុះ‌បញ្ចូល​ដ៏​ប៉ិន‌ប្រសប់​នោះ​ទេ គឺ​រស‌អុលឡោះ​បាន​សំដែង​អំណាច​វិញ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 2:4
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​អំពី​បំណង​ទាំង​អស់​របស់​ព្រះជាម្ចាស់​ ដោយ​មិន​លាក់លៀម​ឡើយ។​


ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖​ «ឯង​កំពុង​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​ត្រលប់​ជា​គ្រិស្ដ​បរិស័ទ​ក្នុង​ពេល​តែ​មួយ​ភ្លែត‍​ឬ‍!»​


ដូច្នេះ​ សូម​ឲ្យ​ព្រះជាម្ចាស់​នៃ​សេចក្ដី​សង្ឃឹម​បំពេញ​អ្នក​រាល់គ្នា​ដោយ​អំណរ​គ្រប់​បែបយ៉ាង​ និង​សេចក្ដី​សុខសាន្ត​តាមរយៈ​ជំនឿ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​សង្ឃឹម​ហូរហៀរ​ដោយ​អំណាច​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ។​


ដោយ​អំណាច​នៃ​ទីសំគាល់​ ការ​អស្ចារ្យ​ និង​អំណាច​នៃ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់។​ ដូច្នេះ​ហើយ​ ខ្ញុំ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​ព្រះគ្រិស្ដ​នៅ​គ្រប់​ទីកន្លែង​ តាំង​ពី​ក្រុង​យេរូសាឡិម​រហូត​ដល់​ស្រុក​អ៊ីលីរីកុន។​


ដ្បិត​ពួក​មនុស្ស​បែប​នេះ​មិន​បម្រើ​ព្រះគ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ទេ​ គឺ​ពួកគេ​បម្រើ​ក្រពះ​របស់​ពួកគេ​ប៉ុណ្ណោះ​ ហើយ​បញ្ឆោត​មនុស្ស​ស្លូតត្រង់​ដោយ​ពាក្យ​សំដី​ផ្អែមល្ហែម​ និង​ពាក្យ​បញ្ជោរ។​


ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ធ្វើ​ពិធី​ជ្រមុជទឹក​ទេ​ គឺ​ឲ្យ​ប្រកាស​ដំណឹង​ល្អ​វិញ​ ហើយ​មិន​មែន​ដោយ​ពាក្យ​សំដី​ដែល​ប្រកប​ដោយ​ប្រាជ្ញា​ទេ​ ក្រែងលោ​ឈើ​ឆ្កាង​របស់​ព្រះគ្រិស្ដ​គ្មាន​ប្រយោជន៍។​


បងប្អូន​អើយ!​ កាល​ខ្ញុំ​បាន​មក​ឯ​អ្នក​រាល់គ្នា​ នោះ​ខ្ញុំ​មិន​បាន​មក​ប្រកាស​អំពី​សេចក្ដី​អាថ៌​កំបាំង​របស់​ព្រះជាម្ចាស់​ ​ដល់​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ដ៏​ឧត្ដម​ ឬ​ដោយ​ប្រាជ្ញា​ឡើយ​


ហើយ​យើង​ក៏​និយាយ​អំពី​សេចក្ដី​ទាំង​នោះ​ដែរ​ គឺ​មិន​មែន​ដោយ​ពាក្យ​សំដី​ដែល​បាន​បង្រៀន​ដោយ​ប្រាជ្ញា​របស់​មនុស្ស​ទេ​ គឺ​ដោយ​ពាក្យ​សំដី​ដែល​ព្រះវិញ្ញាណ​បាន​បង្រៀន​វិញ​ ហើយ​ក៏​ប្រៀបធៀប​សេចក្ដី​ខាង​វិញ្ញាណ​ជាមួយ​សេចក្ដី​ខាង​វិញ្ញាណ​


ដ្បិត​នគរ​របស់​ព្រះជាម្ចាស់​មិន​ស្ថិត​លើ​ពាក្យ​សំដី​ឡើយ​ គឺ​ស្ថិត​លើ​អំណាច​វិញ​


ដោយ​ចិត្ដ​បរិសុទ្ធ​ ចំណេះ​ដឹង​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​សប្បុរស​ ព្រះវិញ្ញាណ​បរិសុទ្ធ​ សេចក្ដី​ស្រឡាញ់​ឥត​ពុតត្បុត​


ដ្បិត​ឥឡូវ​នេះ​ តើ​ខ្ញុំ​កំពុង​បំពេញ​ចិត្ដ​មនុស្ស​ ឬ​ព្រះជាម្ចាស់?​ តើ​ខ្ញុំ​ខិតខំ​ផ្គាប់​ចិត្ដ​មនុស្ស​ឬ?​ បើ​ខ្ញុំ​នៅ​តែ​ផ្គាប់​ចិត្ត​មនុស្ស​ នោះ​ខ្ញុំ​មិន​មែន​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​ទេ។​


ខ្ញុំ​និយាយ​ដូច្នេះ​ ដើម្បី​កុំ​ឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នក​រាល់គ្នា​ដោយ​ពាក្យ​លួងលោម​បាន​ឡើយ។​


ដ្បិត​ដំណឹង​ល្អ​របស់​យើង​មិន​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​ដោយ​ពាក្យ​សំដី​ទេ​ គឺ​ដោយ​អំណាច​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​ដោយ​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ទៀត​ផង​ ដូច​អ្នក​រាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ ដើម្បី​អ្នក​រាល់គ្នា​ យើង​បាន​ប្រព្រឹត្ត​បែប​ណា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​


ពួកគេ​បាន​ទទួល​ការ​បើកសំដែង​អំពី​សេចក្ដី​ទាំង​នោះ​ មិន​មែន​សម្រាប់​ពួកគេ​ទេ​ គឺ​សម្រាប់​បម្រើ​អ្នក​រាល់គ្នា​វិញ​ ជា​សេចក្ដី​ដែល​ពួកអ្នក​ប្រកាស​ដំណឹង​ល្អ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​នៅ​ពេល​ឥឡូវ​នេះ​ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ចាត់​មក​ពី​ស្ថានសួគ៌​ ហើយ​ពួក​ទេវតា​ក៏​ប្រាថ្នា​ចង់​ឃើញ​សេចក្ដី​ទាំង​នោះ​ដែរ។​


ដ្បិត​ការ​ដែល​យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ព្រះចេស្ដា​ និង​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​យើង​នេះ​ មិន​បាន​តាម​រឿង​ព្រេង​ដែល​គេ​ប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ​ ប៉ុន្ដែយើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ។​


ដ្បិត​ពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ ហើយ​ទាក់ទាញ​អស់​អ្នក​ដែល​ទើប​តែ​រួចចេញ​ពី​ពួកអ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់ឈាម​ និង​ការ​ល្មោភកាម​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម