Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 16:27 - Khmer Christian Bible

27 ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 ដ្បិត​កូនមនុស្ស​រៀបនឹង​មក​ជាមួយ​បណ្ដា​ទូតសួគ៌​របស់​លោក ទាំង​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​បិតា ហើយ​ពេលនោះ​លោក​នឹង​ឲ្យរង្វាន់​ដល់​ម្នាក់ៗ​តាម​អំពើ​របស់​ខ្លួន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី​ល្អ​របស់​ព្រះ‌វរបិតា ជា​មួយ​ពួក​ទេវតា​របស់​លោក ហើយ​ពេល​នោះ លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លុះ​ដល់​បុត្រ​មនុស្ស*​ប្រកប​ដោយ​សិរី‌រុងរឿង ព្រះ‌បិតា​របស់​ព្រះអង្គ​យាង​មក​ជា​មួយ​ពួក​ទេវតា​របស់​ព្រះអង្គ ព្រះអង្គ​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ព្រោះ​កូន​មនុស្ស​នឹង​មក​ក្នុង​សិរី‌ល្អ​នៃ​ព្រះវរ‌បិតា ជា​មួយ​នឹង​ពួក​ទេវតា​របស់​លោក គ្រា​នោះ​លោក​នឹង​សង​ដល់​គ្រប់​គ្នា តាម​ការ​ដែល​បាន​ធ្វើ​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

27 លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​នៃ​អុលឡោះ​ជា​បិតា​របស់​គាត់​ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ គាត់​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 16:27
45 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ឲ្យ​ទៅ​ប្រមូល​អស់​ទាំង​អ្វីៗ​ដែល​បណ្ដាល​ឲ្យ​ប្រព្រឹត្ដ​បាប​ និង​ពួក​អ្នក​បំពាន​វិន័យ​ចេញ​ពី​នគរ​របស់​លោក​


នៅ​ចុង​បញ្ចប់​នៃ​ពិភព​លោក​នឹង​កើត​មាន​ដូច្នោះ​ដែរ​ ពួក​ទេវតា​នឹង​ចេញ​មក​ ហើយ​ញែក​មនុស្ស​អាក្រក់​ចេញ​ពី​ក្នុង​ចំណោម​មនុស្ស​សុចរិត​


នៅ​ពេល​នោះ​ ទីសំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ​ ឯ​កុលសម្ព័ន្ធ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​កាន់​ទុក្ខ​ ហើយ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​ នៅ​លើ​ពពក​នា​អាកាស​ប្រកប​ដោយ​អំណាច​ និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។​


ពេល​កូន​មនុស្ស​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​លោក​ជាមួយនឹង​ពួក​ទេវតា​ទាំង​អស់​ នោះ​លោក​នឹង​អង្គុយ​លើ​បល្ល័ង្ក​នៃ​សិរី​រុងរឿង​របស់​លោក​


នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ​ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»​


ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «គឺ​ខ្ញុំ​ហើយ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»​


ដ្បិត​អ្នក​ណា​ខ្មាស​គេ​ដោយ​សារ​ខ្ញុំ​ និង​ពាក្យ​ខ្ញុំ​ នៅ​ជំនាន់​មនុស្ស​ដែល​ផិត​ក្បត់​ និង​ពេញ​ដោយ​បាប​នេះ​ នោះ​កូន​មនុស្ស​នឹង​ខ្មាស​ដោយ​សារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះ​វរ​បិតា​ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ»​


ពេល​នោះ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​យាងមក​នៅ​លើ​ពពក​ប្រកប​ដោយ​អំណាច​ និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។​


ប៉ុន្ដែ​ពី​ពេល​នេះ​ទៅ​ កូន​មនុស្ស​នឹង​អង្គុយ​នៅ​កន្លែង​មាន​អំណាច​ គឺ​ខាង​ស្ដាំ​នៃ​ព្រះជាម្ចាស់»​


ដ្បិត​អ្នកណា​ខ្មាស​គេ​ដោយសារ​ខ្ញុំ​ និង​ពាក្យ​របស់​ខ្ញុំ​ កូន​មនុស្ស​នឹង​ខ្មាស​ដោយសារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅក្នុង​សិរី​រុងរឿង​របស់​លោក​ និង​របស់​ព្រះវរបិតា​ ព្រមទាំង​ពួក​ទេវតា​បរិសុទ្ធ។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅរស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក?​ ចូរ​អ្នក​មក​តាម​ខ្ញុំ​ចុះ!»​


ដូច្នេះ​ពាក្យ​នោះ​ក៏​លេចឮ​ក្នុង​ចំណោម​ពួក​បងប្អូន​ថា​ សិស្ស​នោះ​មិន​ស្លាប់​ទេ​ ប៉ុន្ដែ​ព្រះយេស៊ូ​មិន​បាន​មាន​បន្ទូល​ថា​ សិស្ស​នោះ​មិន​ស្លាប់​ទេ​ គឺ​គ្រាន់​តែ​មាន​បន្ទូល​ប៉ុណ្ណោះ​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក»។​


ហើយ​និយាយ​ថា៖​ «ពួក​អ្នក​ស្រុក​កាលីឡេ​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​សម្លឹង​មើល​មេឃ​ដូច្នេះ?​ ព្រះយេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​លើក​ឡើង​ពី​ចំណោម​អ្នក​រាល់គ្នា​ទៅ‍​ឯ​ស្ថានសួគ៌​នេះ​ ព្រះអង្គ​នឹង​យាង​ត្រលប់​មក​វិញ​តាម​របៀប​ដដែល​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាង​ឡើង​ទៅ​ស្ថានសួគ៌»។​


ដូច្នេះ​ យើង​ម្នាក់ៗ​នឹង​រៀប​រាប់​ទូល​ព្រះជាម្ចាស់​ពី​អំពើ​ដែល​យើង​បាន​ធ្វើ​


ដែល​ព្រះអង្គ​នឹង​សង​ដល់​មនុស្ស​ម្នាក់ៗ​តាម​ការប្រព្រឹត្ដិ​របស់​គេ។​


ប៉ុន្ដែ​ម្នាក់ៗ​តាម​លំដាប់​រៀង​ខ្លួន​ គឺ​ព្រះគ្រិស្ដ​ជា​ផល​ដំបូង​ បន្ទាប់​មក​ គឺ​ពួកអ្នក​ដែល​ជា​របស់​ព្រះគ្រិស្ដ​ នៅ​ពេល​ព្រះអង្គ​យាង​មក​


កិច្ចការ​របស់​គេ​ម្នាក់ៗ‍​នឹង​បង្ហាញ​ឲ្យ​ឃើញ​ ដ្បិត​នឹង​ធ្វើ​ឲ្យ​ដឹង​ច្បាស់​នៅ​ថ្ងៃ​ចុង​ក្រោយ​ ពីព្រោះ​កិច្ចការ​នោះ​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ភ្លើង​ គឺ​ភ្លើង​នឹង​ពិសោធ​កិច្ចការ​របស់​គេ​ម្នាក់ៗ​ឲ្យ​ឃើញ​ជា​យ៉ាង​ណា​


ប៉ុន្ដែ​អាហារ​មិន​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ព្រះជាម្ចាស់​ឡើយ​ ដ្បិត​ទោះបី​យើង​មិន​បរិភោគ​ ក៏​មិន​អាក្រក់​ជាង​មុន​ ហើយ​បើ​យើង​បរិភោគ​នោះ​ ក៏​មិន​ប្រសើរ​ជាង​មុន​ដែរ​


ព្រោះ​យើង​ទាំង​អស់​គ្នា​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ទី​ជំនុំជម្រះ​របស់​ព្រះគ្រិស្ដ​ ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អ្វី​ដែល​បាន​ប្រព្រឹត្ត​តាមរយៈ​រូបកាយ​នេះ​ មិន​ថា​ល្អ​ ឬ​អាក្រក់​ឡើយ។​


ទាំង​ដឹង​ថា​ ការ​ល្អ​អ្វី​ក៏​ដោយ​ដែល​ម្នាក់ៗ​ធ្វើ​ ទោះ​ជា​បាវបម្រើ​ក្ដី​ ឬ​អ្នក​មាន​សេរីភាព​ក្ដី​ ពួកគេ​នឹង​ទទួល​បាន​ការ​ល្អ​នោះ​វិញ​ពី​ព្រះអម្ចាស់។​


អ្នកណា​ធ្វើ​ខុស​ អ្នក​នោះ​នឹង​ទទួល​ផល​តាម​ដែល​ធ្វើ​ខុស​ ហើយ​ព្រះអង្គ​មិន​មាន​សេចក្ដី​លំអៀង​ឡើយ។​


ព្រមទាំង​រង់​ចាំ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​យាង​មក​ពី​ស្ថានសួគ៌​ ដែល​ព្រះអង្គ​បាន​ប្រោស​ឲ្យ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ គឺ​ជា​ព្រះយេស៊ូ​ ដែល​រំដោះ​យើង​ឲ្យ​រួច​ពី​សេចក្ដី​ក្រោធ​ ដែល​នឹង​មក​ដល់។​


ព្រោះ​ព្រះអម្ចាស់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក​ទាំង​មាន​សម្រែក​ និង​សំឡេង​មហា​ទេវតា​ ព្រមទាំង​ត្រែ​របស់​ព្រះជាម្ចាស់​ នោះ​ពួក​មនុស្ស​ស្លាប់​នៅ​ក្នុង​ព្រះគ្រិស្ដ​នឹង​រស់​ឡើង​វិញ​មុន​គេ​


ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​អត់ធ្មត់​រហូត​ដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក​ចុះ​ មើល៍​ កសិករ​ទន្ទឹង​រង់ចាំ​ផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពី​ដី​ ដោយ​អត់ធ្មត់​ដែរ​ គឺ​តាំង​ពី​ភ្លៀង​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ‍។​


បើ​អ្នក​រាល់គ្នា​ហៅ​ព្រះអង្គ​ដែល​ជំនុំ​ជម្រះ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​ឥត​យល់​មុខ​អ្នកណា​ឡើយ​ថា​ព្រះវរបិតា​ នោះ​ចូរ​រស់នៅ​ដោយ​កោតខ្លាច​ព្រះអង្គ​ក្នុង​កាល​ដែល​អ្នក​រាល់គ្នា​ស្នាក់​នៅ​ក្នុង​ជីវិត​នេះ​ចុះ​


ឥឡូវ​នេះ​ កូន​តូចៗ​អើយ!​ ចូរ​នៅ​ជាប់​នឹង​ព្រះអង្គ​ចុះ​ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​ នៅ​ពេល​ដែល​ព្រះអង្គ​បង្ហាញ​ខ្លួន​ ព្រម​ទាំ​ង​មិន​ខ្មាស​នៅ​ពី​មុខ​ព្រះអង្គ​ក្នុង​កាល​ដែល​ព្រះអង្គ​យាង​ត្រលប់​មក​វិញ។​


លោក​ហេណុក​ដែល​ជា​តំណ​ទី​ប្រាំពីរ​បន្ទាប់​ពី​លោក​អ័ដាម​ គាត់​បាន​ថ្លែង​ទុក​អំពី​មនុស្ស​ទាំង​នោះ​ថា​ មើល៍​ ព្រះអម្ចាស់​បាន​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ​ជា​ច្រើន​អនេក​


មើល៍​ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​ សូម្បី​តែ​ពួកអ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយ​ព្រោះ​ព្រះអង្គ​ នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។​ អាម៉ែន។​


យើង​នឹង​សម្លាប់​កូន​ចៅ​របស់​នាង​ រីឯ​ក្រុមជំនុំ​ទាំង​អស់​នឹង​ដឹង​ថា​ យើង​នេះ​ហើយ​ដែល​ឈ្វេង​យល់​ពី​ចិត្ដ​គំនិត​ ហើយ​យើង​នឹង​សង​អ្នក​រាល់គ្នា​តាម​ការ​ប្រព្រឹត្ដិ​រៀងៗ​ខ្លួន​


ខ្ញុំ​បាន​ឃើញ​មនុស្ស​ស្លាប់​ទាំង​តូច​ ទាំង​ធំ​ ឈរ​នៅ​ពី​មុខ​បល្ល័ង្ក​ ហើយ​សៀវភៅ​ជា​ច្រើន​ក៏​ត្រូវ​បាន​បើក​ឡើង​ រួច​សៀវភៅ​មួយ​ទៀត​ដែល​ជា​បញ្ជី​ជីវិត​ ក៏​ត្រូវ​បាន​បើក​ឡើង​ដែរ។​ ពួក​មនុស្ស​ស្លាប់​ត្រូវ​បាន​ជំនុំ​ជម្រះ​ពី​ការ​ទាំងឡាយ​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ​ទាំង​នោះ​ទៅ​តាម​ការ​ប្រព្រឹត្ដិ​របស់​ពួកគេ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម