Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ថែស្សាឡូនីច 2:19 - Khmer Christian Bible

19 ដ្បិត​តើ​អ្នកណា​ជា​សេចក្ដី​សង្ឃឹម​ និង​ជា​អំណរ​ ឬ​ជា​មកុដ​ដែល​នាំ​ឲ្យ​យើង​មាន​មោទនៈភាព​នៅ​ចំពោះ​ព្រះអម្ចាស់​យេស៊ូ​ នៅ​ពេល​ព្រះអង្គ​យាង​មក​វិញ‍?​ តើ​មិន​មែន​អ្នក​រាល់គ្នា​ទេ‍​ឬ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ដ្បិត​តើ​នរណា​ជា​ទីសង្ឃឹម ជា​អំណរ និង​ជា​មកុដ​នៃ​មោទនភាព​របស់យើង​នៅចំពោះ​ព្រះយេស៊ូវ​ព្រះអម្ចាស់​នៃយើង នៅពេល​ព្រះអង្គ​យាងមកវិញ​? តើ​មិនមែន​ជា​អ្នករាល់គ្នា​ទេ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 តើ​អ្វី​ជា​សេចក្ដី​សង្ឃឹម អំណរ និង​មកុដ ដែល​នាំ​ឲ្យ​យើង​រីក‌រាយ​នៅ​ចំពោះ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង នៅ​ពេល​ព្រះ‌អង្គ​យាង​មក? តើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​ទេ​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 បងប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្តិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់‌យេស៊ូ នៅ​ពេល​ព្រះអង្គ​យាង​មក។ ក្រៅ​ពី​បងប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដ្បិត​តើ​សេចក្ដី​សង្ឃឹម សេចក្ដី​អំណរ នឹង​មកុដ​ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​រីក‌រាយ​ឡើង នោះ​ជា​អ្វី បើ​មិន​មែន​ជា​អ្នក​រាល់​គ្នា​នៅ​ចំពោះ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង ក្នុង​កាល​ដែល​ទ្រង់​យាង​មក​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 បង​ប្អូន​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សង្ឃឹម មាន​អំណរ​សប្បាយ និង​មាន​កិត្ដិយស នាំ​ឲ្យ​យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​មុខ​អ៊ីសា‌ជាអម្ចាស់​នៅ​ពេល​គាត់​មក។ ក្រៅ​ពី​បង​ប្អូន គ្មាន​អ្នក​ឯ​ណា​ទៀត​ឡើយ!។

សូមមើលជំពូក ចម្លង




១ ថែស្សាឡូនីច 2:19
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​


ដ្បិត​អ្នក​ណា​ខ្មាស​គេ​ដោយ​សារ​ខ្ញុំ​ និង​ពាក្យ​ខ្ញុំ​ នៅ​ជំនាន់​មនុស្ស​ដែល​ផិត​ក្បត់​ និង​ពេញ​ដោយ​បាប​នេះ​ នោះ​កូន​មនុស្ស​នឹង​ខ្មាស​ដោយ​សារ​អ្នក​នោះ​វិញ​ នៅ​ពេល​ដែល​លោក​មក​នៅ​ក្នុង​សិរី​រុងរឿង​របស់​ព្រះ​វរ​បិតា​ជា​មួយ​នឹង​ពួក​ទេវតា​បរិសុទ្ធ»​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «បើ​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅរស់​រហូត​ដល់​ខ្ញុំ​មក​វិញ​ តើ​ទាក់ទង​អ្វី​នឹង​អ្នក?​ ចូរ​អ្នក​មក​តាម​ខ្ញុំ​ចុះ!»​


ប៉ុន្ដែ​ម្នាក់ៗ​តាម​លំដាប់​រៀង​ខ្លួន​ គឺ​ព្រះគ្រិស្ដ​ជា​ផល​ដំបូង​ បន្ទាប់​មក​ គឺ​ពួកអ្នក​ដែល​ជា​របស់​ព្រះគ្រិស្ដ​ នៅ​ពេល​ព្រះអង្គ​យាង​មក​


ដូច្នេះ​ កុំ​វិនិច្ឆ័យ​អ្វី​មួយ​មុន​ពេល​កំណត់​ឡើយ​ លុះត្រា​តែ​ព្រះអម្ចាស់​យាង​មក​ ព្រះអង្គ​នឹង​បំភ្លឺ​អស់​ទាំង​សេចក្ដី​លាក់កំបាំង​នៅ​ទី​ងងឹត​ ហើយ​បង្ហាញ​ឲ្យឃើញ​ពី​បំណង​នៅ​ក្នុង​ចិត្ដ​របស់​មនុស្ស​ បន្ទាប់​មក​ ម្នាក់ៗ​នឹង​បាន​ការ​សរសើរ​ពី​ព្រះជាម្ចាស់។​


ដូច​ដែល​អ្នក​រាល់គ្នា​បាន​ស្គាល់​យើង​ខ្លះ​ហើយ​ ប៉ុន្ដែ​នៅ​ថ្ងៃ​របស់​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់គ្នា​នឹង​យល់​សព្វ​គ្រប់​ថា​ យើង​ជា​មោទនភាព​របស់​អ្នក​រាល់គ្នា​យ៉ាង​ណា​ អ្នក​រាល់គ្នា​ក៏​ជា​មោទនភាព​របស់​យើង​យ៉ាង​នោះ​ដែរ។​


ទាំង​កាន់​តាម​ព្រះបន្ទូល​នៃ​ជីវិត​យ៉ាង​ខ្ជាប់ខ្ជួន​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​អំនួត​នៅ​ថ្ងៃ​របស់​ព្រះគ្រិស្ដ​ថា​ ខ្ញុំ​មិន​បាន​រត់​ ឬ​ធ្វើ​ការ​នឿយ​ហត់​ដោយ​ឥត​ប្រយោជន៍​ទេ‍។​


ដូច្នេះ​ បងប្អូន​ជា​ទី​ស្រឡាញ់​ ជា​ទី​នឹក​រឮក​បំផុត​ ជា​អំណរ​ និង​ជា​កិត្ដិយស​របស់​ខ្ញុំ​អើយ‍!​ ចូរ​បងប្អូន​ឈរ​ឲ្យ​មាំមួន​ដូច្នេះ​នៅ​ក្នុង​ព្រះអម្ចាស់​ចុះ​


ព្រោះ​អ្នក​រាល់គ្នា​ជា​សិរី​រុងរឿង​ និង​ជា​អំណរ​របស់​យើង​មែន‍។​


និង​សូម​ឲ្យ​ព្រះអង្គ​ពង្រឹង​ចិត្ដ​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ ហើយ​បរិសុទ្ធ​ឥត​បន្ទោស​បាន​នៅ​ចំពោះ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ នៅ​ពេល​ដែល​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះអង្គ។​ អាម៉ែន។​


ដ្បិត​យើង​ប្រាប់​អ្នក​រាល់គ្នា​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ថា​ យើង​ដែល​មាន​ជីវិត​រស់នៅ​ឡើយ​ គឺ​អ្នក​ដែល​នៅ​រស់​រហូត​ដល់​ពេល​ព្រះអម្ចាស់​យាង​មក​ ពិត​ជា​មិន​ទៅ​មុន​ពួកអ្នក​ដែល​បាន​ដេក​លក់​ឡើយ​


សូម​ព្រះជាម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង​ ហើយ​រក្សា​ព្រលឹង​ វិញ្ញាណ​ និង​រូបកាយ​របស់​អ្នក​រាល់គ្នា​ឲ្យ​ឥត​បន្ទោស​បាន​ រហូត​ដល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​នៃ​យើង​យាង​មក។​


ដូច្នេះ​ហើយ​បាន​ជា​យើង​អួត​អំពី​អ្នក​រាល់គ្នា​នៅ​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​ ដោយ​ព្រោះ​ជំនឿ​ និង​ការ​ស៊ូទ្រាំ​ ដែល​អ្នក​រាល់គ្នា​មាន​នៅ​ក្នុង​ការ​បៀតបៀន​ និង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង។​


ហើយ​ឲ្យ​អ្នក​រាល់គ្នា​ដែល​ត្រូវ​គេ​ធ្វើ​ទុក្ខ​បាន​សម្រាក​ជាមួយ​យើង​ នៅ​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូ​លេច​មក​ពី​ស្ថានសួគ៌​ជាមួយ​ពួក​ទេវតា​ដ៏​មាន​អំណាច​របស់​ព្រះអង្គ​


បងប្អូន​អើយ!​ ចំពោះ​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ និង​ការ​ដែល​យើង​ត្រូវ​ជួបជុំ​គ្នា​នៅ​ចំពោះ​មុខ​របស់​ព្រះអង្គ​នោះ​ យើង​អង្វរ​អ្នក​រាល់គ្នា​ថា​


ទាំង​រង់ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ​ និង​ការ​យាង​មក​ប្រកប​ដោយ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​ឧត្ដម​ គឺ​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង‍​


ដូច្នេះ​ បងប្អូន​អើយ!​ ចូរ​អត់ធ្មត់​រហូត​ដល់​ថ្ងៃ​ដែល​ព្រះអម្ចាស់​យាង​មក​ចុះ​ មើល៍​ កសិករ​ទន្ទឹង​រង់ចាំ​ផលផ្លែ​ដ៏​មាន​តម្លៃ​ដែល​កើត​ចេញ​ពី​ដី​ ដោយ​អត់ធ្មត់​ដែរ​ គឺ​តាំង​ពី​ភ្លៀង​ដើម​រដូវ​រហូត​ដល់​ចុង​រដូវ‍។​


រីឯ​អ្នក​រាល់គ្នា​ក៏​ដូច្នោះ​ដែរ​ ចូរ​អត់ធ្មត់​ ហើយ​ពង្រឹង​ចិត្ត​របស់​អ្នក​ឲ្យ​មាំមួន​ឡើង​ ដ្បិត​ព្រះអម្ចាស់​ជិត​យាង​មក​ហើយ។​


ដ្បិត​នៅ​ពេល​មេ​អ្នកគង្វាល​បង្ហាញ​ខ្លួន​ អ្នក​រាល់គ្នា​នឹង​ទទួល​បាន​មកុដ​នៃ​សិរី​រុងរឿង​ ដែល​មិន​សាបសូន្យ​ឡើយ។​


ដ្បិត​ការ​ដែល​យើង​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ព្រះចេស្ដា​ និង​ការ​យាង​មក​របស់​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​របស់​យើង​នេះ​ មិន​បាន​តាម​រឿង​ព្រេង​ដែល​គេ​ប្រឌិត​យ៉ាង​ប៉ិន​ប្រសប់​នោះ​ទេ​ ប៉ុន្ដែយើង​ជា​សាក្សី​ផ្ទាល់​ភ្នែក​ដែល​បាន​ឃើញ​ព្រះ​ចេស្ដា​របស់​ព្រះអង្គ។​


ដោយ​និយាយ​ថា​ តើ​សេចក្ដី​សន្យា​អំពី​ការ​យាង​មក​របស់​ព្រះអង្គ​នៅ​ឯណា​ ដ្បិត​តាំង​ពី​ពួក​ដូនតា​ដេកលក់​ទៅ​ នោះ​អ្វីៗ​ទាំងអស់​នៅ​តែ​ដដែល​តាំង​ពីដើម​កំណើត​ផែនដី​មក។​


ឥឡូវ​នេះ​ កូន​តូចៗ​អើយ!​ ចូរ​នៅ​ជាប់​នឹង​ព្រះអង្គ​ចុះ​ ដើម្បី​ឲ្យ​យើង​មាន​សេចក្ដី​ក្លាហាន​ នៅ​ពេល​ដែល​ព្រះអង្គ​បង្ហាញ​ខ្លួន​ ព្រម​ទាំ​ង​មិន​ខ្មាស​នៅ​ពី​មុខ​ព្រះអង្គ​ក្នុង​កាល​ដែល​ព្រះអង្គ​យាង​ត្រលប់​មក​វិញ។​


សូម​ឲ្យ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នក​រាល់គ្នា​មិន​ឲ្យ​ជំពប់​ដួល​ និង​បាន​ដាក់​អ្នក​រាល់គ្នា​ឲ្យ​នៅ​ពីមុខ​សិរី​រុងរឿង​របស់​ព្រះអង្គ​ដោយ​ឥត​បន្ទោស​បាន​ និង​ដោយ​មាន​អំណរ​


មើល៍​ ព្រះអង្គ​យាង​មក​នៅ​លើ​ពពក​ នោះ​គ្រប់​ទាំង​ភ្នែក​នឹង​ឃើញ​ព្រះអង្គ​ សូម្បី​តែ​ពួកអ្នក​ដែល​បាន​ចាក់​ព្រះអង្គ​ផង​ ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ទួញសោក​ដោយ​ព្រោះ​ព្រះអង្គ​ នោះ​ប្រាកដ​ជា​មាន​ដូច្នោះ​មែន។​ អាម៉ែន។​


«មើល៍​ យើង​នឹង​មក​យ៉ាង​ឆាប់​ ទាំង​យក​រង្វាន់​របស់​យើង​មក​ជាមួយ​ផង​ ដើម្បី​ប្រគល់​ឲ្យ​ម្នាក់ៗ​ទៅ​តាម​ការ​ប្រព្រឹត្តិ​របស់​ខ្លួន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម