ពួកគេច្រៀងចម្រៀងមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ ហើយគ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ដែលត្រូវបានលោះចេញពីផែនដីប៉ុណ្ណោះ។
វិវរណៈ 4:6 - Khmer Christian Bible នៅពីមុខបល្ល័ង្កនោះ មានដូចជាសមុទ្រកែវដែលដូចជាកែវចរណៃ ហើយនៅកណ្ដាល និងនៅជុំវិញបល្ល័ង្កនោះ មានសត្វមានជីវិតបួនដែលមានភ្នែកពេញទាំងមុខទាំងក្រោយ។ ព្រះគម្ពីរខ្មែរសាកល នៅមុខបល្ល័ង្កមានអ្វីដូចជាសមុទ្រកែវស្រដៀងនឹងកែវចរណៃ ហើយនៅកណ្ដាលបល្ល័ង្ក និងជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនដែលមានភ្នែកពេញខ្លួន ទាំងនៅខាងមុខ និងខាងក្រោយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅមុខបល្ល័ង្កនោះ មានដូចជាសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្ដាល និងនៅជុំវិញបល្ល័ង្កនោះ មានសត្វមានជីវិតបួន ដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។ នៅចំកណ្ដាល និងនៅជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនរូបដែលមានភ្នែកពេញខ្លួន ទាំងមុខ ទាំងក្រោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯនៅខាងមុខបល្ល័ង្កនោះ មានសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្តាល នឹងជុំវិញនៃបល្ល័ង្កនោះ ក៏មានតួមានជីវិត៤ដែលមានភ្នែកពេញទាំងមុខទាំងក្រោយ អាល់គីតាប នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។ នៅចំកណ្ដាល និងនៅជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនក្បាលដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។ |
ពួកគេច្រៀងចម្រៀងមួយថ្មីនៅមុខបល្ល័ង្ក នៅមុខសត្វមានជីវិតទាំងបួន និងនៅមុខពួកចាស់ទុំ ហើយគ្មានអ្នកណាអាចរៀនចម្រៀងនោះបានឡើយ លើកលែងតែមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់ដែលត្រូវបានលោះចេញពីផែនដីប៉ុណ្ណោះ។
ខ្ញុំបានឃើញមានដូចជាសមុទ្រកែវលាយជាមួយភ្លើង ហើយពួកអ្នកដែលបានឈ្នះសត្វសាហាវនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វាកំពុងឈរនៅលើសមុទ្រកែវនោះ ទាំងកាន់ពិណរបស់ព្រះជាម្ចាស់
ពេលនោះសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួនបានប្រគល់ពានមាសប្រាំពីរដល់ទេវតាទាំងប្រាំពីរដែលមានពេញដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់អស់កល្បជានិច្ច
នោះពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏ក្រាបចុះ ហើយថ្វាយបង្គំព្រះជាម្ចាស់ដែលគង់លើបល្ល័ង្ក ទាំងនិយាយថា៖ «អាម៉ែន ហាលេលូយ៉ា!»
ទាំងមានសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពន្លឺរស្មីរបស់ក្រុងនោះដូចជាត្បូងដ៏មានតម្លៃ គឺដូចជាត្បូងមណីជោតិរស ថ្លាដូចកែវចរណៃ។
កំផែងក្រុងធ្វើពីត្បូងមណីជោតិរស ហើយក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកែវសុទ្ធ។
ទ្វារទាំងដប់ពីរធ្វើពីគជ់ដប់ពីរ ទ្វារនីមួយៗធ្វើពីគជ់មួយ ហើយផ្លូវរបស់ក្រុងនោះធ្វើពីមាសសុទ្ធដែលថ្លាដូចកែវ។
បន្ទាប់មក ទេវតានោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេទឹកជីវិតមួយថ្លាដូចជាកែវចរណៃហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម
នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយខ្ញុំឃើញចាស់ទុំម្ភៃបួននាក់អង្គុយនៅលើបល្ល័ង្កទាំងនោះ ទាំងស្លៀកពាក់សម្លៀកបំពាក់ពណ៌ស ហើយពាក់មកុដមាសនៅលើក្បាលផង។
នោះខ្ញុំឃើញ ហើយឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក សត្វមានជីវិត និងពួកចាស់ទុំ រីឯចំនួនទេវតាទាំងនោះមានរាប់ពាន់រាប់ម៉ឺន
រីឯសត្វមានជីវិតទាំងបួនក៏និយាយថា៖ «អាម៉ែន!» នោះពួកចាស់ទុំក៏ក្រាបថ្វាយបង្គំ។
ខ្ញុំឃើញកូនចៀមមួយដែលមើលទៅដូចជាគេសម្លាប់រួចហើយ កំពុងឈរនៅរវាងបល្ល័ង្ក និងសត្វមានជីវិតទាំងបួន ព្រមទាំងនៅកណ្ដាលពួកចាស់ទុំទាំងឡាយ កូនចៀមនោះមានស្នែងប្រាំពីរ ភ្នែកប្រាំពីរ គឺជាព្រះវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ដែលព្រះអង្គបានចាត់ឲ្យទៅពាសពេញលើផែនដី។
ពេលកូនចៀមមកយកសៀវភៅនោះ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់ ក៏ក្រាបចុះនៅពីមុខកូនចៀមនោះ ម្នាក់ៗមានកាន់ពិណមួយ និងពានមាសពេញទៅដោយគ្រឿងក្រអូប ដែលជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ។
ពេលកូនចៀមបកត្រាមួយក្នុងចំណោមត្រាទាំងប្រាំពីរ នោះខ្ញុំបានឃើញ ហើយបានឮសត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន និយាយដូចជាសំឡេងផ្គរលាន់ថា៖ «ចូរមក!»
ហើយខ្ញុំបានឮដូចជាមានសំដៅមួយនៅកណ្ដាលសត្វមានជីវិតទាំងបួននិយាយថា៖ «ស្រូវសាលីមួយនាលិថ្លៃមួយឌេណារី ហើយស្រូវបាឡេបីនាលិក៏ថ្លៃមួយឌេណារីដែរ ប៉ុន្ដែកុំធ្វើឲ្យប្រេង និងស្រាទំពាំងបាយជូខូចឡើយ!»។
នោះទេវតាទាំងអស់ដែលឈរជុំវិញបល្ល័ង្ក ជុំវិញពួកចាស់ទុំ និងសត្វមានជីវិតទាំងបួន ក៏ក្រាបផ្កាប់មុខចុះនៅពីមុខបល្ល័ង្ក ហើយថ្វាយបង្គំព្រះជាម្ចាស់
ដ្បិតកូនចៀមដែលនៅកណ្ដាលបល្ល័ង្កនោះ ព្រះអង្គនឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកទាំងអស់ចេញពីភ្នែករបស់ពួកគេ»។