Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 21:11 - Khmer Christian Bible

11 ទាំង​មាន​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​ គឺ​ដូច​ជា​ត្បូង​មណីជោតិរស​ ថ្លា​ដូច​កែវ​ចរណៃ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ទីក្រុងនោះ​មាន​សិរីរុងរឿង​របស់​ព្រះ ប្រភពពន្លឺ​របស់​នាង ស្រដៀងនឹង​ត្បូង​ដ៏មានតម្លៃ ដូច​ត្បូង​ចាសស្ពើរ ហើយ​ថ្លាដូចកែវចរណៃ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ទាំង​មាន​សិរី‌ល្អ​របស់​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ជា​ត្បូង​ពេជ្រ ហើយ​ថ្លា​ដូច​កែវ​ចរណៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណី‌ជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ទាំង​មាន​សិរី‌ល្អ​នៃ​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ទី​ក្រុង​នោះ ក៏​ដូច​ជា​ត្បូង​មាន​ដំឡៃ​ថ្លៃ​វិសេស គឺ​ដូច​ជា​ត្បូង​មណី‌ជោតិ ហើយ​ថ្លា​ដូច​ជា​កែវ​ចរណៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ក្រុង​នេះ​ប្រកប​ដោយ​សិរី‌រុង‌រឿង​របស់​អុលឡោះ ពន្លឺ​រស្មី​របស់​ក្រុង​ប្រៀប​បី​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ត្បូង​មណី‌ជោតិរស​ដែល​ភ្លឺ​ថ្លា​ដូច​កែវ​ចរណៃ។

សូមមើលជំពូក ចម្លង




វិវរណៈ 21:11
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះវិហារ​ក៏​បាន​ពេញ​ដោយ​ផ្សែង​ចេញ​ពី​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​ពី​ព្រះចេស្ដា​របស់​ព្រះអង្គ​ ហើយ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ព្រះវិហារ​បាន​ទេ​ រហូត​ទាល់​តែ​គ្រោះកាច​ទាំង​ប្រាំពីរ​របស់​ទេវតា​ទាំង​ប្រាំពីរ​នោះ​ចប់​សព្វ​គ្រប់​សិន។​


បន្ទាប់​មក​ ទេវតា​នោះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត​មួយ​ថ្លា​ដូច​ជា​កែវ​ចរណៃ​ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​កូនចៀម​


ក្រុង​នោះ​លែង​មាន​យប់​ទៀត​ហើយ​ ពួកគេ​មិន​ត្រូវការ​ពន្លឺ​ចង្កៀង​ ឬ​ពន្លឺ​ថ្ងៃ​ទៀត​ឡើយ​ ព្រោះ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​នឹង​បំភ្លឺ​ពួកគេ​ ហើយ​ពួកគេ​នឹង​សោយរាជ្យ​អស់កល្ប​ជានិច្ច។​


ហើយ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល័ង្ក​នោះ​ មើល​ទៅ​ដូច​ជា​ត្បូង​មណីជោតិរស​ និង​ត្បូង​ទទឹម​ ហើយ​មាន​ឥន្ទធនូ​នៅ​ព័ទ្ធ​ជុំវិញ​បល្ល័ង្ក​នោះ​ ដែល​មើល​ទៅ​ដូច​ជា​ត្បូង​មរកត។​


នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ មាន​ដូច​ជា​សមុទ្រ​កែវ​ដែល​ដូច​ជា​កែវ​ចរណៃ​ ហើយ​នៅ​កណ្ដាល​ និង​នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​សត្វ​មាន​ជីវិត​បួន​ដែល​មាន​ភ្នែក​ពេញ​ទាំងមុខ​ទាំងក្រោយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម