Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 4:7 - Khmer Christian Bible

7 សត្វ​មាន​ជីវិត​ទីមួយ​ដូច​ជា​តោ​ សត្វ​មាន​ជីវិត​ទីពីរ​ដូច​ជា​កូន​គោ​ សត្វ​មាន​ជីវិត​ទីបី​មាន​មុខ​ដូច​ជា​មនុស្ស​ ហើយ​សត្វ​មាន​ជីវិត​ទីបួន​ដូច​ជា​ឥន្ទ្រី​ដែល​កំពុង​ហើរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 សត្វមានជីវិត​ទីមួយ​ស្រដៀងនឹង​សិង្ហ សត្វមានជីវិត​ទីពីរ​ស្រដៀងនឹង​កូនគោ សត្វមានជីវិត​ទីបី​មាន​មុខ​ដូច​មនុស្ស ហើយ​សត្វមានជីវិត​ទីបួន​ស្រដៀងនឹង​ឥន្ទ្រី​ដែល​កំពុង​ហើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 សត្វ​មាន​ជីវិត​ទី​មួយ​ដូច​ជា​សិង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ដូច​ជា​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស ហើយ​សត្វ​មាន​ជីវិត​ទី​បួន​ដូច​ជា​ឥន្ទ្រី​ដែល​កំពុង​ហើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 សត្វ​មាន​ជីវិត​ទី​មួយ​មាន​រូប​រាង​ស្រដៀង​នឹង​សិង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ស្រដៀង​នឹង​កូន​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស សត្វ​មាន​ជីវិត​ទី​បួន​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​កំពុង​តែ​ហើរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯ​តួ​ទី​១ ស្រដៀង​នឹង​សត្វ​សិង្ហ តួ​ទី​២ ស្រដៀង​នឹង​កូន​គោ តួ​ទី​៣ មាន​មុខ​ដូច​ជា​មនុស្ស ហើយ​តួ​ទី​៤ ស្រដៀង​នឹង​ឥន្ទ្រី​ដែល​ហើរ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 សត្វ​មាន​ជីវិត​ទី​មួយ​មាន​រូប​រាង​ស្រដៀង​នឹង​សឹង្ហ សត្វ​មាន​ជីវិត​ទី​ពីរ​ស្រដៀង​នឹង​កូន​គោ សត្វ​មាន​ជីវិត​ទី​បី​មាន​មុខ​ដូច​មនុស្ស សត្វ​មាន​ជីវិត​ទី​បួន​ស្រដៀង​នឹង​ឥន្ទ្រី​ដែល​កំពុង​តែ​ហើរ។

សូមមើលជំពូក ចម្លង




វិវរណៈ 4:7
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បងប្អូន​អើយ!​ ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិត​ឡើយ​ បើ​ខាង​ឯ​សេចក្ដី​អាក្រក់​ ចូរ​ឲ្យ​នៅ​ជា​ទារក​ចុះ​ ប៉ុន្ដែ​ខាង​ឯ​ការ​យល់​ដឹង​ ចូរ​ឲ្យ​ពេញ​វ័យ​ឡើង។​


នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ មាន​ដូច​ជា​សមុទ្រ​កែវ​ដែល​ដូច​ជា​កែវ​ចរណៃ​ ហើយ​នៅ​កណ្ដាល​ និង​នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​សត្វ​មាន​ជីវិត​បួន​ដែល​មាន​ភ្នែក​ពេញ​ទាំងមុខ​ទាំងក្រោយ។​


ពេល​កូនចៀម​បក​ត្រា​ទីពីរ​ នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីពីរ​និយាយ​ថា៖​ «ចូរ​មក!»​


ពេល​កូនចៀម​បក​ត្រា​ទីបី​ នោះ​ខ្ញុំ​ឮ​សត្វ​មាន​ជីវិត​ទីបី​និយាយ​ថា៖​ «ចូរ​មក!»​ ខ្ញុំ​ក៏​ឃើញ​សេះ​ខ្មៅ​មួយ​មក​ ហើយ​អ្នក​ជិះ​នៅ​លើ​វា​កាន់​ជញ្ជីង​មួយ​នៅ​ក្នុង​ដៃ​


ពេល​កូនចៀម​បក​ត្រា​ទីបួន​ នោះ​ខ្ញុំ​បាន‍​ឮ​សំឡេង​សត្វ​មាន​ជីវិត​ទីបួន​និយាយ​ថា៖​ «ចូរ​មក!»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម