Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 21:18 - Khmer Christian Bible

18 កំផែង​ក្រុង​ធ្វើ​ពី​ត្បូង​មណីជោតិរស​ ហើយ​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ​សុទ្ធ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 កំពែងក្រុង​ធ្វើពី​ត្បូងចាសស្ពើរ ហើយ​ទីក្រុង​ធ្វើពី​មាស​សុទ្ធ ថ្លា​ដូច​កែវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កំផែង​ក្រុង​សង់​ពី​ត្បូង​ពេជ្រ ហើយ​ទី​ក្រុង​សង់​ពី​មាស​សុទ្ធ ភ្លឺ​ថ្លា​ដូច​ជា​កែវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កំពែង​ក្រុង​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស ហើយ​ទីក្រុង​ធ្វើ​ពី​មាស​សុទ្ធ ដែល​ភ្លឺ​ថ្លា​ដូច​កែវ​សុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កំផែង​នោះ​បាន​ធ្វើ​ពី​ត្បូង​មណី‌ជោតិ ហើយ​ទី​ក្រុង​ក៏​ធ្វើ​ពី​មាស​សុទ្ធ ដូច​ជា​កែវ​ថ្លា​ល្អ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កំពែង​ក្រុង​ធ្វើ​ពី​ត្បូង​មណី‌ជោតិរស ហើយ​ទី‌ក្រុង​ធ្វើ​ពី​មាស​សុទ្ធ ដែល​ភ្លឺ​ថ្លា​ដូច​កែវ​សុទ្ធ។

សូមមើលជំពូក ចម្លង




វិវរណៈ 21:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទាំង​មាន​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ​ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​ គឺ​ដូច​ជា​ត្បូង​មណីជោតិរស​ ថ្លា​ដូច​កែវ​ចរណៃ។​


គ្រឹះ​របស់​កំផែង​ក្រុង​នោះ​តុបតែង​ដោយ​ត្បូង​ដ៏​មាន​តម្លៃ​គ្រប់​ប្រភេទ​ គ្រឹះ​ទីមួយ​គឺ​ជា​ត្បូង​មណីជោតិរស​ ទីពីរ​គឺ​ជា​ត្បូង​កណ្ដៀង​ ទីបី​គឺ​ជា​ត្បូង​មោរ៉ា​ ទីបួន​គឺ​ជា​ត្បូង​មរកត​


ទ្វារ​ទាំង​ដប់ពីរ​ធ្វើ​ពី​គជ់​ដប់ពីរ​ ទ្វារ​នីមួយៗ​ធ្វើ​ពី​គជ់​មួយ​ ហើយ​ផ្លូវ​របស់​ក្រុង​នោះ​ធ្វើ​ពី​មាស​សុទ្ធ​ដែល​ថ្លា​ដូច​កែវ។​


នៅ​ពី​មុខ​បល្ល័ង្ក​នោះ​ មាន​ដូច​ជា​សមុទ្រ​កែវ​ដែល​ដូច​ជា​កែវ​ចរណៃ​ ហើយ​នៅ​កណ្ដាល​ និង​នៅ​ជុំវិញ​បល្ល័ង្ក​នោះ​ មាន​សត្វ​មាន​ជីវិត​បួន​ដែល​មាន​ភ្នែក​ពេញ​ទាំងមុខ​ទាំងក្រោយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម