ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
រ៉ូម 3:4 - Khmer Christian Bible មិនមែនដូច្នោះទេ! ព្រះជាម្ចាស់នៅតែពិតត្រង់ ទោះបីជាមនុស្សគ្រប់គ្នាជាអ្នកកុហកក្ដី ដូចមានសេចក្ដីចែងទុកថា៖ «ដើម្បីឲ្យព្រះអង្គបានរាប់ជាសុចរិតនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គ ហើយមានជ័យជំនះនៅពេលគេជំនុំជម្រះព្រះអង្គ»។ ព្រះគម្ពីរខ្មែរសាកល មិនមែនដូច្នោះជាដាច់ខាត! ទោះបីមនុស្សគ្រប់គ្នាជាអ្នកភូតភរក៏ដោយ ក៏ព្រះនៅតែពិតត្រង់ដែរ។ ដូចដែលមានសរសេរទុកមកថា: “ដើម្បីឲ្យព្រះអង្គត្រូវបានបញ្ជាក់ថាសុចរិត នៅពេលព្រះអង្គមានបន្ទូល ហើយមានជ័យជម្នះ នៅពេលគេជំនុំជម្រះព្រះអង្គ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនមែនដូច្នោះទេ! ទោះបីគ្រប់គ្នាជាមនុស្សភូតភរក្ដី ក៏ព្រះនៅតែពិតត្រង់ដែរ ដូចមានសេចក្តីចែងទុកមកថា «ដើម្បីឲ្យព្រះអង្គបានរាប់ជាសុចរិត ពេលព្រះអង្គមានព្រះបន្ទូល ហើយមានជ័យជម្នះ ពេលគេជំនុំជម្រះព្រះអង្គ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនដូច្នោះទេ ទោះបីមនុស្សគ្រប់រូបសុទ្ធតែជាអ្នកកុហកក្តី ក៏ព្រះជាម្ចាស់នៅតែមានព្រះហឫទ័យសច្ចៈដែរ ដូចមានចែងទុកមកថា: «ត្រូវឲ្យគេទទួលស្គាល់ថាព្រះអង្គសុចរិត ឥតល្អៀងក្នុងព្រះបន្ទូលសោះឡើយ ហើយព្រះអង្គនឹងមានជ័យជម្នះ នៅពេលគេកាត់ក្តីព្រះអង្គ» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេ មិនមែនឡើយ សូមឲ្យព្រះបានរាប់ជាពិត ហើយគ្រប់ទាំងមនុស្សជាភូតភរវិញចុះ ដូចមានសេចក្ដីចែងទុកមកថា «ឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យទ្រង់បានឈ្នះ ក្នុងកាលដែលគេជំនុំជំរះទ្រង់» អាល់គីតាប មិនដូច្នោះទេ ទោះបីមនុស្សគ្រប់គ្នាសុទ្ធតែជាអ្នកកុហកក្ដី ក៏អុលឡោះនៅតែសច្ចៈដែរ ដូចមានចែងទុកមកថាៈ «ត្រូវឲ្យគេទទួលស្គាល់ថា ទ្រង់សុចរិត ឥតល្អៀងក្នុងបន្ទូលនៃទ្រង់សោះឡើយ ហើយទ្រង់នឹងមានជ័យជំនះ នៅពេលទ្រង់កាត់ក្ដី»។ |
ឯកូនមនុស្សបានមកទាំងបរិភោគ និងផឹក ប៉ុន្ដែគេនិយាយថា មើល៍ បុរសម្នាក់នេះជាមនុស្សល្មោភស៊ី ល្មោភផឹក ជាមិត្ដរបស់អ្នកទារពន្ធដារ និងមនុស្សបាប។ ប៉ុន្ដែគេដឹងថាប្រាជ្ញាត្រឹមត្រូវ គឺដោយសារផលផ្លែរបស់វា»។
គាត់នឹងមកសម្លាប់ពួកអ្នកចម្ការទាំងនេះវិញ ហើយឲ្យចម្ការទំពាំងបាយជូរនោះទៅអ្នកចម្ការផ្សេងទៀត»។ ពេលឮដូច្នេះ ពួកគេនិយាយថា៖ «សូមកុំឲ្យមានរឿងបែបនេះកើតឡើងឡើយ»
ប៉ុន្ដែអ្នកណាទទួលយកសេចក្តីបន្ទាល់របស់ព្រះអង្គ អ្នកនោះក៏អះអាងដែរថា ព្រះជាម្ចាស់ពិតត្រង់
ដូច្នេះខ្ញុំសូមសួរថា តើព្រះជាម្ចាស់បោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គចោលឬ? មិនមែនដូច្នោះទេ ព្រោះខ្ញុំផ្ទាល់ក៏ជាជនជាតិអ៊ីស្រាអែលម្នាក់ដែរ ហើយជាពូជពង្សរបស់លោកអ័ប្រាហាំ កើតនៅក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។
ដូច្នេះ ខ្ញុំសូមសួរថា តើពួកគេបានជំពប់ដើម្បីដួលចុះឬ? មិនមែនដូច្នោះទេ ផ្ទុយទៅវិញដើម្បីឲ្យសាសន៍ដទៃបានទទួលសេចក្ដីសង្គ្រោះដោយសារកំហុសរបស់ពួកគេ ព្រមទាំងធ្វើឲ្យពួកគេច្រណែន។
ដូច្នេះ តើយើងនឹងទុកគម្ពីរវិន័យជាឥតប្រយោជន៍ដោយព្រោះជំនឿឬ? មិនមែនដូច្នោះទេ! ផ្ទុយទៅវិញ យើងលើកស្ទួយគម្ពីរវិន័យ។
តើយើងនិយាយយ៉ាងដូចម្ដេច? ដោយព្រោះយើងនៅក្រោមព្រះគុណ ហើយមិននៅក្រោមក្រឹត្យវិន័យ តើឲ្យយើងធ្វើបាបឬ? មិនមែនដូច្នោះទេ!
មិនមែនដូច្នោះទេ! យើងដែលបានស្លាប់ខាងឯបាបរួចហើយ តើឲ្យយើងរស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេចកើត?
តើសេចក្ដីល្អទាំងនេះធ្វើឲ្យខ្ញុំស្លាប់ឬ? មិនមែនដូច្នោះទេ! គឺបាបទេតើដែលធ្វើឲ្យខ្ញុំស្លាប់ដោយសារសេចក្ដីល្អទាំងនេះ ដើម្បីបង្ហាញថាបាបគឺជាបាប ហើយដោយសារបញ្ញត្ដិទាំងនេះ បាបបានត្រលប់ជាកាន់តែធ្ងន់ឡើងៗ។
តើយើងនិយាយយ៉ាងដូចម្ដេច? តើគម្ពីរវិន័យជាបាបឬ? មិនមែនដូច្នោះទេ ព្រោះបើគ្មានគម្ពីរវិន័យ នោះខ្ញុំក៏មិនស្គាល់បាបដែរ ដ្បិតបើក្រឹត្យវិន័យមិនបានចែងថា កុំលោភលន់ នោះខ្ញុំក៏មិនស្គាល់សេចក្ដីលោភលន់ជាអ្វីដែរ
ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្ដេច? តើព្រះជាម្ចាស់មានសេចក្ដីទុច្ចរិតឬ? មិនមែនដូច្នោះទេ!
តើអ្នករាល់គ្នាមិនដឹងទេឬថា រូបកាយរបស់អ្នករាល់គ្នាជាអវយវៈរបស់ព្រះគ្រិស្ដ? ដូច្នេះ តើគួរឲ្យខ្ញុំយកអវយវៈរបស់ព្រះគ្រិស្ដធ្វើជាអវយវៈរបស់ស្ដ្រីពេស្យាបានឬ? ទេ មិនបានជាដាច់ខាត
ប៉ុន្ដែព្រះជាម្ចាស់ស្មោះត្រង់ បានជាពាក្យសំដីរបស់យើងទៅកាន់អ្នករាល់គ្នាមិនមែនបាទផង ទេផងនោះទេ
ប៉ុន្ដែបើពេលយើងកំពុងខិតខំឲ្យបានរាប់ជាសុចរិតក្នុងព្រះគ្រិស្ដ ហើយឃើញថាខ្លួនយើងក៏ជាមនុស្សបាបដែរនោះ តើព្រះគ្រិស្តជាអ្នកបម្រើបាបឬ? ទេ មិនមែនទេ។
ខ្ញុំមិនធ្វើឲ្យព្រះគុណរបស់ព្រះជាម្ចាស់ឥតប្រយោជន៍ទេ ព្រោះបើសេចក្ដីសុចរិតមកដោយសារគម្ពីរវិន័យ នោះព្រះគ្រិស្ដបានសោយទិវង្គតឥតប្រយោជន៍!
រីឯខ្ញុំវិញ សូមកុំឲ្យខ្ញុំអួតអំពីអ្វីឡើយ ក្រៅពីឈើឆ្កាងរបស់ព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើង ហើយដោយសារឈើឆ្កាង សម្រាប់ខ្ញុំ លោកិយត្រូវបានឆ្កាងហើយ រួចសម្រាប់លោកិយ ខ្ញុំក៏ដូច្នោះដែរ
ពិតណាស់ អាថ៌កំបាំងនៃការគោរពកោតខ្លាចព្រះជាម្ចាស់អស្ចារ្យណាស់ គឺព្រះអង្គបានបង្ហាញខ្លួនឲ្យគេឃើញនៅក្នុងសាច់ឈាម ព្រះអង្គត្រូវបានរាប់ជាសុចរិតដោយព្រះវិញ្ញាណ ពួកទេវតាបានឃើញព្រះអង្គ មានគេប្រកាសអំពីព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ មនុស្សនៅក្នុងពិភពលោកជឿលើព្រះអង្គ ហើយព្រះអង្គត្រូវបានលើកឡើងទៅក្នុងសិរីរុងរឿង។
ដោយសង្ឃឹមលើជីវិតអស់កល្បជានិច្ច ដែលព្រះជាម្ចាស់ដ៏ស្មោះត្រង់បានសន្យាតាំងពីមុនអស់កល្បជានិច្ច
ហើយដោយសារសេចក្ដីពីរយ៉ាងដ៏មិនចេះប្រែប្រួលដែលព្រះជាម្ចាស់មិនអាចកុហកបាននេះ នោះយើងដែលបានរត់មកជ្រកកោន ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលបានដាក់នៅចំពោះមុខ អាចទទួលបានការកម្សាន្តចិត្តយ៉ាងខ្លាំង។
អ្នកណាដែលជឿលើព្រះរាជបុត្រារបស់ព្រះជាម្ចាស់ អ្នកនោះមានសេចក្ដីបន្ទាល់នៅក្នុងខ្លួន រីឯអ្នកណាដែលមិនជឿលើព្រះជាម្ចាស់ អ្នកនោះបានធ្វើឲ្យព្រះអង្គត្រលប់ជាអ្នកកុហកហើយ ព្រោះមិនបានជឿលើសេចក្ដីបន្ទាល់ ដែលព្រះជាម្ចាស់បានធ្វើបន្ទាល់អំពីព្រះរាជបុត្រារបស់ព្រះអង្គ។
ហើយយើងក៏ដឹងថា ព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានយាងមក ទាំងបានប្រទានប្រាជ្ញាដល់យើង ដើម្បីឲ្យស្គាល់ព្រះដ៏ពិត ហើយយើងជាអ្នកនៅក្នុងព្រះដ៏ពិតនោះ គឺនៅក្នុងព្រះយេស៊ូគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះអង្គ។ ព្រះរាជបុត្រានេះហើយជាព្រះដ៏ពិត និងជាជីវិតអស់កល្បជានិច្ច។
«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ព្រះអង្គដ៏ពិត ព្រះអង្គដែលមានកូនសោរបស់ស្ដេចដាវីឌ បើព្រះអង្គបើក គ្មានអ្នកណាបិទបាន ហើយបើព្រះអង្គបិទ ក៏គ្មានអ្នកណាបើកបាន មានបន្ទូលដូច្នេះថា