Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 20:16 - Khmer Christian Bible

16 គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ទាំង​នេះ​វិញ​ ហើយ​ឲ្យ​ចម្ការ​ទំពាំង​បាយជូរ​នោះ​ទៅ​អ្នក​ចម្ការ​ផ្សេង​ទៀត»។​ ពេល​ឮ​ដូច្នេះ​ ពួកគេ​និយាយ​ថា៖​ «សូម​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ឡើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 លោក​នឹង​មក​បំផ្លាញជីវិត​កសិករ​ទាំងនេះ រួច​ប្រគល់​ចម្ការទំពាំងបាយជូរ​ដល់​អ្នកផ្សេងទៀត”។ នៅពេល​ឮ​ដូច្នេះ គេ​ក៏​ពោលថា​៖ “កុំឲ្យ​កើតមាន​ដូច្នោះ​ឡើយ​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 គឺ​គាត់​នឹង​មក​បំផ្លាញ​ពួក​អ្នក​ធ្វើ​ចម្ការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ ពេល​ពួក​គេ​បាន​ឮ​សេចក្តី​នោះ​ហើយ គេ​ក៏​ទូល​ថា៖ «សូម​កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ‌រក្សា​ចម្ការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចម្ការ​ទំពាំង‌បាយជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ព្រះ‌បន្ទូល​នេះ គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 គឺ​គាត់​នឹង​មក​បំផ្លាញ​ដល់​ពួក​ធ្វើ​ចំការ​នោះ រួច​ប្រវាស់​ទៅ​ឲ្យ​អ្នក​ឯ​ទៀត​វិញ កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ គេ​ក៏​ទូល​ថា សូម​កុំ​ឲ្យ​បាន​ដូច្នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គឺ​គាត់​មុខ​ជា​មក​សម្លាប់​អ្នក​ថែ​រក្សា​ចំការ​ទាំង​នោះ​មិន​ខាន រួច​ប្រគល់​ចំការ​ទំពាំង‌បាយ‌ជូរ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត»។ កាល​បាន​ឮ​ពាក្យ​នេះ​គេ​ពោល​ថា៖ «ទេ! កុំ​ឲ្យ​កើត​មាន​ដូច្នោះ​ឡើយ»។

សូមមើលជំពូក ចម្លង




លូកា 20:16
24 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ជិត​ដល់​រដូវ​ប្រមូល​ផល​ គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​ផល​នៃ​ចម្ការ​ទំពាំង​បាយជូរ​នោះ​


ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គាត់​នឹង​សម្លាប់​ពួក​មនុស្ស​អាក្រក់​ទាំងនោះ​ដោយ​ឥត​ប្រណី​ឡើយ​ ហើយ​គាត់​នឹង​ប្រវាស់​ចម្ការ​ទំពាំង​បាយជូរ​នោះ​ឲ្យ​ទៅ​ពួក​អ្នក​ចម្ការ​ផ្សេង​ទៀត​ ដែល​ផ្ដល់​ផល​ឲ្យ​គាត់​តាម​រដូវ»។​


ដូច្នេះ​ ស្ដេច​ក៏​ខឹង​ ហើយ​បាន​ចាត់​ទាហាន​របស់​ខ្លួន​ឲ្យ​ទៅ​កម្ទេច​ឃាតក​ទាំង​នោះ​ ទាំង​ដុត​ក្រុង​របស់​ពួកគេ​ចោល​ផង​


ដូច្នេះ​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយ​ជូរ​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច?​ គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ ហើយ​ប្រគល់​ចម្ការ​នោះ​ឲ្យ​ទៅ​អ្នក​ផ្សេង​ទៀត។​


រីឯ​ពួក​សត្រូវ​របស់​ខ្ញុំ​ ដែល​មិន​ចង់​ឲ្យខ្ញុំ​គ្រប់​គ្រង​លើ​ពួកគេ​ ចូរ​នាំ​ពួកគេ​មក​ទីនេះ​ ហើយ​សម្លាប់​នៅ​មុខ​ខ្ញុំ​ទៅ»។​


ពួកគេ​ក៏​បោះ​កូន​ប្រុស​នោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយជូរ​ ហើយ​សម្លាប់​ចោល។​ បន្ទាប់​មក​ តើ​ម្ចាស់​ចម្ការ​ទំពាំង​បាយជូរ​នឹង​ធ្វើ​ដូចម្ដេច​ចំពោះ​ពួកគេ?​


ដូច្នេះ​លោក​ប៉ូល​ និង​លោក​បារណាបាស​ក៏​និយាយ​យ៉ាង​ក្លាហាន​ថា៖​ «យើង​ត្រូវតែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នក​រាល់គ្នា​មុន​គេ​ ប៉ុន្ដែ​ដោយសារ​អ្នក​រាល់​គ្នា​បដិសេធ​ ហើយ​យល់​ឃើញ​ថា ខ្លួន​មិន​ស័ក្ដិសម​ទទួល​យក​ជីវិត​អស់កល្ប​ជានិច្ច​ ដូច្នេះ​ មើល៍​ យើង​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ​


ដូច្នេះ​ខ្ញុំ​សូម​សួរ​ថា​ តើ​ព្រះជាម្ចាស់​បោះ​បង់​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចោល​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ដែរ​ ហើយ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ កើត​នៅ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។​


ដូច្នេះ​ ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​បាន​ជំពប់​ដើម្បី​ដួល​ចុះ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ដើម្បី​ឲ្យ​សាសន៍​ដទៃ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​កំហុស​របស់​ពួកគេ​ ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេ​ច្រណែន។​


ដូច្នេះ​ តើ​យើង​នឹង​ទុក​គម្ពីរ​វិន័យ​ជា​ឥត​ប្រយោជន៍​ដោយ​ព្រោះ​ជំនឿ​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​ ផ្ទុយ​ទៅ​វិញ​ យើង​លើក​ស្ទួយ​គម្ពីរ​វិន័យ។​


​មិន​មែន​ដូច្នោះ​ទេ!​ ព្រះជាម្ចាស់​នៅ​តែ​ពិត​ត្រង់​ ទោះបី​ជា​មនុស្ស​គ្រប់​គ្នា​ជា​អ្នក​កុហក​ក្ដី​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដើម្បី​ឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​មាន​ជ័យ​ជំនះ​នៅ​ពេល​គេ​ជំនុំជម្រះ​ព្រះអង្គ»។​


មិន​មែន​ដូច្នោះ​ទេ!​ បើ​ព្រះជាម្ចាស់​ទុច្ចរិត​មែន​ តើ​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​យ៉ាង​ដូចម្ដេច?​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ ដោយ​ព្រោះ​យើង​នៅ​ក្រោម​ព្រះគុណ​ ហើយ​មិន​នៅ​ក្រោម​ក្រឹត្យវិន័យ​ តើ​ឲ្យ​យើង​ធ្វើ​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​


មិន​មែន​ដូច្នោះ​ទេ!​ យើង​ដែល​បាន​ស្លាប់​ខាង​ឯបាប​រួច​ហើយ​ តើ​ឲ្យ​យើង​រស់នៅ​ក្នុង​បាប‍​តទៅ​ទៀត​យ៉ាង​ដូចម្ដេច​កើត?​


តើ​សេចក្ដី​ល្អ​ទាំង​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​ គឺ​បាប​ទេ​តើ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយសារ​សេចក្ដី​ល្អ​ទាំង​នេះ​ ដើម្បី​បង្ហាញ​ថា​បាប​គឺ​ជា​បាប​ ហើយ​ដោយសារ​បញ្ញត្ដិ​ទាំង​នេះ​ បាប​បាន​ត្រលប់​ជា​កាន់តែ​ធ្ងន់​ឡើងៗ។​


តើ​យើង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​គម្ពីរ​វិន័យ​ជា​បាប​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​បើ​គ្មាន​គម្ពីរ​វិន័យ​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​បាប​ដែរ​ ដ្បិត​បើ​ក្រឹត្យ​វិន័យ​មិន​បាន​ចែង​ថា​ កុំ​លោភលន់​ នោះ​ខ្ញុំ​ក៏​មិន​ស្គាល់​សេចក្ដី​លោភលន់​ជា​អ្វី​ដែរ​


ដូច្នេះ​ តើ​យើង​នឹង​និយាយ​យ៉ាង​ដូចម្ដេច?​ តើ​ព្រះជាម្ចាស់​មាន​សេចក្ដី​ទុច្ចរិត​ឬ?​ មិន​មែន​ដូច្នោះ​ទេ!​


តើ​អ្នក​រាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​ រូបកាយ​របស់​អ្នក​រាល់គ្នា​ជា​អវយវៈ​របស់​ព្រះគ្រិស្ដ?​ ដូច្នេះ​ តើ​គួរ​ឲ្យ​ខ្ញុំ​យក​អវយវៈ​របស់​ព្រះគ្រិស្ដ​ធ្វើ​ជា​អវយវៈ​របស់​ស្ដ្រី​ពេស្យា‍​បាន​ឬ?​ ទេ​ មិន​បាន​ជា​ដាច់ខាត​


ប៉ុន្ដែ​បើ​ពេល​យើង​កំពុង​ខិតខំ​ឲ្យ​បាន​រាប់​ជា​សុចរិត​ក្នុង​ព្រះគ្រិស្ដ​ ហើយ​ឃើញ​ថា​ខ្លួន​យើង​ក៏​ជា​មនុស្ស​បាប​ដែរ​នោះ​ តើ​ព្រះគ្រិស្ត​ជា​អ្នក​បម្រើ​បាប​ឬ?​ ទេ​ មិន​មែន​ទេ។​


ដូច្នេះ​ តើ​គម្ពីរ​វិន័យ​ទាស់​នឹង​សេចក្ដី​សន្យា​របស់​ព្រះជាម្ចាស់​ឬ?​ ទេ​ មិន​មែន​ទេ!​ ដ្បិត​បើ​ក្រឹត្យវិន័យ​ដែល​បាន​ប្រទាន​មក​អាច​ផ្ដល់​ជីវិត​បាន​ នោះ​សេចក្ដី​សុចរិត​នឹង​មក​តាមរយៈ​ក្រឹត្យវិន័យ​យ៉ាង​ពិត​ប្រាកដ​


រីឯ​ខ្ញុំ​វិញ​ សូម​កុំ​ឲ្យ​ខ្ញុំ​អួត​អំពី​អ្វី​ឡើយ​ ក្រៅ​ពី​ឈើ​ឆ្កាង​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ហើយ​ដោយសារ​ឈើ​ឆ្កាង​ សម្រាប់​ខ្ញុំ​ លោកិយ​ត្រូវ​បាន​ឆ្កាង​ហើយ​ រួច​សម្រាប់​លោកិយ​ ខ្ញុំ​ក៏​ដូច្នោះ​ដែរ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម