Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 11:1 - Khmer Christian Bible

1 ដូច្នេះ​ខ្ញុំ​សូម​សួរ​ថា​ តើ​ព្រះជាម្ចាស់​បោះ​បង់​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ចោល​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ព្រោះ​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជនជាតិ​អ៊ីស្រាអែល​ម្នាក់​ដែរ​ ហើយ​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ កើត​នៅ​ក្នុង​កុលសម្ព័ន្ធ​បេនយ៉ាមីន។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដូច្នេះ ខ្ញុំ​សូម​សួរថា តើ​ព្រះ​បាន​ច្រានចោល​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ឬ? មិនមែនដូច្នោះជាដាច់ខាត​! តាមពិត ខ្លួនខ្ញុំ​ក៏​ជា​ជនជាតិអ៊ីស្រាអែល ជា​ពូជពង្ស​របស់​អ័ប្រាហាំ ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឬ? មិន​មែន​ដូច្នោះ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ គឺ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ព្រះ‌ជា‌ម្ចាស់​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ហើយ​ឬ? ទេ ព្រះអង្គ​មិន​បោះ​បង់​ចោល​គេ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជាតិ​អ៊ីស្រា‌អែល​ដែរ ខ្ញុំ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់​ឬ​អី ទេ មិន​មែន​ទេ ដ្បិត​ខ្លួន​ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល​ដែរ គឺ​ជា​ពូជ​លោក​អ័ប្រា‌ហាំ កើត​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​អុលឡោះ​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​ហើយ​ឬ? ទេ ទ្រង់​មិន​បោះ​បង់​ចោល​គេ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជាតិ​អ៊ីស្រ‌អែល​ដែរ ខ្ញុំ​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម កើត​ក្នុង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន។

សូមមើលជំពូក ចម្លង




រ៉ូម 11:1
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ពួកគេ​ជា​ជនជាតិ​ហេព្រើរ​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​ហេព្រើរ​ដែរ។​ តើ​ពួកគេ​ជា​ជនជាតិ​អ៊ីស្រាអែល​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​អ៊ីស្រាអែល​ដែរ។​ តើ​ពួកគេ​ជា​ពូជពង្ស​លោក​អ័ប្រាហាំ​ឬ?​ ខ្ញុំ​ក៏​ពូជពង្ស​លោក​អ័ប្រាហាំ​ដែរ។​


ខ្ញុំ​កាត់ស្បែក​នៅ​ថ្ងៃ​ទី​ប្រាំបី​ ខ្ញុំ​ជា​ជនជាតិ​អ៊ីស្រាអែល​មក​ពី​កុលសម្ព័ន្ធ​បេនយ៉ាមីន​ ជា​ជនជាតិ​ហេព្រើរ​សុទ្ធ​ ហើយ​ខាង‍​គម្ពីរ​វិន័យ ​ខ្ញុំ​ជា​អ្នក​ខាង​គណៈ​ផារិស៊ី​


គឺ​យ៉ាង​ដូច្នេះ​ ជនជាតិ​យូដា​ទាំង​អស់​បាន​ដឹង​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​តាំងពី​ជំទង់​មក​ម៉្លេះ​ គឺ​តាំងពី​ដំបូង​ដែល​ខ្ញុំ​បាន​រស់នៅ​ក្នុង​ចំណោម​ជនជាតិ​របស់​ខ្ញុំ​ នៅ​ក្រុង​យេរូសាឡិម​


«ខ្ញុំ​ជា​ជនជាតិ​យូដា​សុទ្ធ​ កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​គីលីគា​ ប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្រុង​នេះ​ ព្រមទាំង​បាន​ទទួល​ការ​អប់រំ​យ៉ាង​តឹងរឹង​ ទៅ​តាម​ក្រឹត្យវិន័យ​ដូនតា​របស់​យើង​ពី​លោក​កាម៉ាលាល​ ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ដូចជា​អ្នក​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ​


ដ្បិត​ខ្ញុំ​សុខចិត្ដ​ត្រូវ​បណ្ដាសា​ឲ្យ​បែក​ចេញ​ពី​ព្រះគ្រិស្ដ​ ដើម្បី​បងប្អូន​ជន​រួមជាតិ​ខាង​ឯ​សាច់ឈាម​របស់​ខ្ញុំ​


​មិន​មែន​ដូច្នោះ​ទេ!​ ព្រះជាម្ចាស់​នៅ​តែ​ពិត​ត្រង់​ ទោះបី​ជា​មនុស្ស​គ្រប់​គ្នា​ជា​អ្នក​កុហក​ក្ដី​ ដូច​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ដើម្បី​ឲ្យ​ព្រះអង្គ​បាន​រាប់​ជា​សុចរិត​នៅ​ក្នុង​ព្រះបន្ទូល​របស់​ព្រះអង្គ​ ហើយ​មាន​ជ័យ​ជំនះ​នៅ​ពេល​គេ​ជំនុំជម្រះ​ព្រះអង្គ»។​


គាត់​នឹង​មក​សម្លាប់​ពួក​អ្នក​ចម្ការ​ទាំង​នេះ​វិញ​ ហើយ​ឲ្យ​ចម្ការ​ទំពាំង​បាយជូរ​នោះ​ទៅ​អ្នក​ចម្ការ​ផ្សេង​ទៀត»។​ ពេល​ឮ​ដូច្នេះ​ ពួកគេ​និយាយ​ថា៖​ «សូម​កុំ​ឲ្យ​មាន​រឿង​បែប​នេះ​កើត​ឡើង​ឡើយ»​


ដូច្នេះ​ ខ្ញុំ​សូម​សួរ​ថា​ តើ​ពួកគេ​បាន​ជំពប់​ដើម្បី​ដួល​ចុះ​ឬ?​ មិន​មែន​ដូច្នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ដើម្បី​ឲ្យ​សាសន៍​ដទៃ​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ដោយសារ​កំហុស​របស់​ពួកគេ​ ព្រមទាំង​ធ្វើ​ឲ្យ​ពួកគេ​ច្រណែន។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម