Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 5:10 - Khmer Christian Bible

10 អ្នក​ណា​ដែល​ជឿ​លើ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ អ្នក​នោះ​មាន​សេចក្ដី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ រីឯ​អ្នក​ណា​ដែល​មិន​ជឿ​លើ​ព្រះជាម្ចាស់​ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​អ្នក​កុហក​ហើយ​ ព្រោះ​មិន​បាន​ជឿ​លើ​សេចក្ដី​បន្ទាល់​ ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​បន្ទាល់​អំពី​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 អ្នក​ដែល​ជឿលើ​ព្រះបុត្រារបស់ព្រះ មាន​ទីបន្ទាល់​នេះ​នៅក្នុង​ខ្លួន រីឯ​អ្នក​ដែល​មិន​ជឿ​ព្រះ បាន​ធ្វើឲ្យ​ព្រះអង្គ​ទៅជា​អ្នកភូតភរ ពីព្រោះ​អ្នកនោះ​មិន​បាន​ជឿលើ​ទីបន្ទាល់ដែល​ព្រះ​បាន​ធ្វើបន្ទាល់​អំពី​ព្រះបុត្រា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ហើយ។ អ្នក​ណា​ដែល​មិន​ជឿ​ព្រះ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​អ្នក​កុហក​វិញ ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ទី​បន្ទាល់​ដែល​ព្រះ​បាន​ធ្វើ អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​ណា​ជឿ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជា‌ម្ចាស់ អ្នក​នោះ​មាន​សក្ខីភាព​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​ព្រះ‌ជា‌ម្ចាស់​ទេ អ្នក​នោះ​ចាត់​ទុក​ថា ព្រះអង្គ​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខីភាព​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ប្រទាន​មក ស្ដី​អំពី​ព្រះ‌បុត្រា​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ នោះ​មាន​សេចក្ដី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ហើយ តែ​អ្នក​ណា​ដែល​មិន​ជឿ​ដល់​ព្រះ​សោះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ឲ្យ​ទ្រង់​ទៅ​ជា​អ្នក​កុហក​វិញ ពី​ព្រោះ​មិន​បាន​ជឿ​ដល់​សេចក្ដី​បន្ទាល់ ដែល​ទ្រង់​បាន​ធ្វើ​ពី​ដំណើរ​ព្រះ‌រាជ‌បុត្រា​នៃ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​ណា​ជឿ​លើ​បុត្រា​របស់​អុលឡោះ អ្នក​នោះ​មាន​សក្ខី‌ភាព​របស់​ទ្រង់​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​អុលឡោះ​ទេ អ្នក​នោះ​ចាត់​ទុក​ថា ទ្រង់​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខី‌ភាព​ដែល​អុលឡោះ​បាន​ប្រទាន​មក ស្ដី​អំពី​បុត្រា​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 5:10
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះជា​ម្ចាស់ស្រឡាញ់​មនុស្ស​លោក​ដល់​ម៉្លេះ បាន​ជា​ព្រះ​អង្គ​ប្រទាន​ព្រះ​រាជ​បុត្រា​តែ​មួយ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា​នោះ មិន​​ត្រូវ​​វិនាស​ឡើយ គឺ​ឲ្យមាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ​


ហើយ​​អស់​​អ្នក​ដែល​ជឿ​លើ​ព្រះ​រាជ​បុត្រា អ្នក​នោះ​មិន​ជាប់​ទោស​ឡើយ ប៉ុន្ដែ​អស់​អ្នក​ដែល​មិន​ជឿ អ្នក​នោះ​ជាប់ទោសហើយ ​​​ដោយ​ព្រោះ​មិន​បាន​ជឿ​លើ​ព្រះ​នាម​នៃ​ព្រះ​រាជ​បុត្រា​តែ​មួយ​របស់​ព្រះ​ជា​​ម្ចាស់


ប៉ុន្ដែ​អ្នកណា​ទទួល​យក​សេចក្តី​បន្ទាល់​របស់​ព្រះអង្គ អ្នក​នោះ​ក៏​អះអាង​ដែរ​ថា​ ព្រះជាម្ចាស់​ពិតត្រង់


អ្នក​រាល់គ្នា​គ្មាន​ព្រះបន្ទូល​របស់​ព្រះអង្គ​នៅ​ក្នុង​ខ្លួន​ទាល់​តែ​សោះ​ ព្រោះ​អ្នក​រាល់គ្នា​មិន​ជឿ​ព្រះ​មួយ​អង្គ​នេះ​ដែល​ព្រះ​វរ​បិតា​បាន​ចាត់​ឲ្យ​មក​


[លោក​ភីលីព​តប​ថា៖​ «បើ​លោក​ជឿ​អស់​ពី​ចិត្ដ​មែន​ នោះ​លោក​អាច​ទទួល​បាន»​ មន្ដ្រី​នោះ​ក៏​ឆ្លើយ​ថា៖​ «ខ្ញុំ​ជឿ​ថា​ព្រះយេស៊ូ​គិ្រស្ដ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»]​


ឯ​ព្រះវិញ្ញាណ​ផ្ទាល់ក៏​បាន​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​របស់​យើង​ដែរ​ថា​ យើង​ជា​កូន​របស់​ព្រះជាម្ចាស់។​


ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ កាល​ណា​អ្នក​ស្នង​មរតក​នៅ​ក្មេង​នៅ​ឡើយ​ នោះ​មិន​ខុស​ពី​បាវបម្រើ​ទេ​ ទោះបី​គាត់​ជា​ម្ចាស់​លើ​អ្វីៗ​ទាំង​អស់​ក៏​ដោយ​


ហើយ​ដោយ​ព្រោះ​អ្នក​រាល់គ្នា​ជា​កូន​ នោះ​ព្រះជាម្ចាស់​បញ្ជូន​វិញ្ញាណ​នៃ​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​គង់​នៅ​ក្នុង​ចិត្ត​យើង​ គឺ​វិញ្ញាណ​នេះ​ហើយ​ដែល​បន្លឺ​សំឡេង​ថា​ អ័ប្បា!​ ព្រះវរបិតា​អើយ!​


ដ្បិត​អ្នក​រាល់គ្នា​បាន​ស្លាប់​ហើយ​ រីឯ​ជីវិត​របស់​អ្នក​រាល់គ្នា​ក៏​បាន​លាក់​ទុក​ជាមួយ​ព្រះគ្រិស្ដ​នៅ​ក្នុង​ព្រះជាម្ចាស់​ដែរ។​


បងប្អូន​អើយ!​ ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​មាន​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​មាន​ចិត្ត​អាក្រក់​ និង​ចិត្ត​មិន​ជឿ​ដែល​នាំ​ឲ្យ​បែកចេញ​ពី​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់នោះ​ឡើយ​


យើង​មាន​ពាក្យ​របស់​អ្នក​នាំ​ព្រះ​បន្ទូល​ដ៏​ប្រាកដ​ប្រជា​ ហើយ​អ្នក​រាល់គ្នា​យកចិត្ដ​ទុកដាក់​ស្ដាប់​យ៉ាង​ល្អ​ទុក​ជា​ចង្កៀង​បំភ្លឺ​នៅ​ទី​ងងឹត​រហូត​ដល់​ថ្ងៃរះ​ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង​នៅ​ក្នុង​ចិត្ដ​អ្នក​រាល់គ្នា។​


បើ​យើង​និយាយ​ថា​ យើង​មិន​ដែល​ប្រព្រឹត្ដ​បាប​ នោះ​យើង​ធ្វើ​ឲ្យ​ព្រះអង្គ​ត្រលប់​ជា​អ្នក​កុហក​ ហើយ​ព្រះបន្ទូល​របស់​ព្រះអង្គ​មិន​នៅ​ក្នុង​យើង​ទេ។​


អស់​អ្នក​ដែល​ជឿ​ថា​ ព្រះយេស៊ូ​ជា​ព្រះគ្រិស្ដ​ អ្នក​នោះ​កើត​មក​ពី​ព្រះជាម្ចាស់​ ហើយ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ​ដែល​បាន​បង្កើត​ខ្លួន​មក​ ក៏​ស្រឡាញ់​អ្នក​ដែល​កើត​ពី​ព្រះអង្គ​ដែរ។​


ដូច្នេះ​នាគ​ក៏​ខឹង​នឹង​ស្រ្ដី​នោះ​ជា​ខ្លាំង​ ហើយ​ក៏​ចេញ​ទៅ​ច្បាំង​ជាមួយ​នឹង​កូន​ចៅ​ឯ​ទៀតៗ​របស់​នាង​ដែល​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ និង​មាន​សេចក្ដី​បន្ទាល់​របស់​ព្រះយេស៊ូ។​


អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ។​ អ្នកណា​មាន​ជ័យជម្នះ​ យើង​នឹង​ឲ្យ​នំម៉ាណា​ដែល​បាន​លាក់​ទុក​ដល់​អ្នក​នោះ​ ហើយ​យើង​នឹង​ឲ្យ​ក្រួស​ស​មួយ​ដល់​អ្នក​នោះ​ នៅ​លើ​ក្រួស​នោះ​មាន​សរសេរ​ឈ្មោះ​ថ្មី​មួយ​ ដែល​គ្មាន​អ្នកណា​ស្គាល់​ឡើយ​ លើក​លែង​តែ​អ្នក​ដែល​បាន​ទទួល​ប៉ុណ្ណោះ»។​


គឺ​ដូច​ដែល​យើង​បាន​ទទួល​សិទ្ធិ​អំណាច​ពី​ព្រះ​វរ​បិតា​របស់​យើង​ដែរ​ ហើយ​យើង​នឹង​ឲ្យ​ផ្កាយ​ព្រឹក​ដល់​អ្នក​នោះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម