ហើយដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស
កូឡុស 3:12 - Khmer Christian Bible ដូច្នេះ ដោយព្រោះព្រះជាម្ចាស់បានរើសតាំងអ្នករាល់គ្នាជាពួកបរិសុទ្ធ និងជាទីស្រឡាញ់របស់ព្រះអង្គ ចូរពាក់ចិត្ដអាណិតអាសូរ ចិត្ដសប្បុរស ចិត្ដសុភាព ចិត្ដស្លូតបូត និងចិត្ដអត់ធ្មត់ចុះ ព្រះគម្ពីរខ្មែរសាកល ដោយហេតុនេះ ក្នុងនាមជាអ្នកដែលត្រូវបានជ្រើសរើសរបស់ព្រះ ជាអ្នកដ៏វិសុទ្ធ និងជាទីស្រឡាញ់ ចូរបំពាក់ខ្លួនដោយដួងចិត្តនៃសេចក្ដីមេត្តាករុណា សេចក្ដីសប្បុរស ការបន្ទាបខ្លួន សេចក្ដីសុភាពរាបសា និងសេចក្ដីអត់ធ្មត់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ដោយព្រោះព្រះបានជ្រើសរើសអ្នករាល់គ្នាជាប្រជារាស្រ្តបរិសុទ្ធ និងស្ងួនភ្ងារបស់ព្រះអង្គ ចូរប្រដាប់កាយដោយចិត្តក្តួលអាណិត សប្បុរស សុភាព ស្លូតបូត ហើយអត់ធ្មត់ចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយព្រះជាម្ចាស់បានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏វិសុទ្ធ* និងជាទីស្រឡាញ់របស់ព្រះអង្គ បងប្អូនត្រូវតែកាន់ចិត្តអាណិតមេត្តា ចិត្តល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្តស្លូតបូត និងចិត្តខន្តីអត់ធ្មត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរប្រដាប់កាយ ដោយចិត្តក្តួលអាណិត សប្បុរស សុភាព សំឡូត នឹងចិត្តអត់ធ្មត់ ទុកដូចជាពួកអ្នករើសតាំង ដែលបរិសុទ្ធ ហើយស្ងួនភ្ងាដល់ព្រះចុះ អាល់គីតាប ដោយអុលឡោះបានជ្រើសរើសបងប្អូនធ្វើជាប្រជាជនដ៏បរិសុទ្ធ និងជាទីស្រឡាញ់របស់ទ្រង់ បងប្អូនត្រូវតែកាន់ចិត្ដអាណិតមេត្ដា ចិត្ដល្អ សប្បុរស ចេះបន្ទាបខ្លួន មានចិត្ដស្លូតបូត និងចិត្ដខន្ដី អត់ធ្មត់។ |
ហើយដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស
ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយគេនឹងសំដែងទីសំគាល់ដ៏អស្ចារ្យ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោត សូម្បីអស់អ្នកដែលត្រូវបានជ្រើសរើស ប្រសិនបើអាចធ្វើបាននោះ។
លោកនឹងចាត់ពួកទេវតារបស់លោក ដោយសំឡេងត្រែលាន់រំពង ហើយពួកទេវតានឹងប្រមូលអស់អ្នក ដែលលោកបានជ្រើសរើសទាំងបួនទិស គឺពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាងទៀត។
ដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះឲ្យខ្លីទេ នោះគ្មានមនុស្សណាម្នាក់បានទទួលសេចក្ដីសង្គ្រោះឡើយ ប៉ុន្ដែព្រះអង្គបង្រួញថ្ងៃទាំងនោះសម្រាប់អស់អ្នកដែលព្រះអង្គបានជ្រើសរើស
ព្រោះពួកមនុស្សដែលក្លែងជាព្រះគ្រិស្ដ និងពួកអ្នកនាំព្រះបន្ទូលក្លែងក្លាយជាច្រើននឹងក្រោកឡើង ហើយពួកគេនឹងសំដែងទីសំគាល់ និងការអស្ចារ្យ ដើម្បីបោកបញ្ឆោតអ្នកដែលព្រះអម្ចាស់បានជ្រើសរើស ប្រសិនបើអាចធ្វើបាន
នៅពេលនោះ លោកនឹងចាត់ពួកទេវតាឲ្យប្រមូលអ្នកដែលលោកជ្រើសរើសទាំងបួនទិស គឺពីចុងបំផុតនៃផែនដីរហូតដល់ជើងមេឃ
ទៅតាមព្រះហឫទ័យមេត្ដាករុណារបស់ព្រះជាម្ចាស់នៃយើងដែលជាការបំភ្លឺពីស្ថានសួគ៌មកប្រោសយើង
ដូច្នេះតើព្រះជាម្ចាស់មិនរកយុត្ដិធម៌ទាល់តែសោះឲ្យពួកអ្នកព្រះអង្គជ្រើសតាំង ដែលអំពាវនាវទៅព្រះអង្គទាំងយប់ទាំងថ្ងៃទេឬ? តើព្រះអង្គពន្យាពេលជាមួយពួកគេឬ?
ជូនចំពោះបងប្អូនជាទីស្រឡាញ់ទាំងអស់នៅក្នុងព្រះជាម្ចាស់ ដែលបានត្រាស់ហៅឲ្យធ្វើជាពួកបរិសុទ្ធនៅក្រុងរ៉ូម។ សូមឲ្យព្រះជាម្ចាស់ ជាព្រះវរបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ដ ប្រទានព្រះគុណ និងសេចក្ដីសុខសាន្ដដល់អ្នករាល់គ្នា។
គឺចូរប្រដាប់ខ្លួនដោយព្រះអម្ចាស់យេស៊ូគ្រិស្ដវិញ ហើយកុំគិតតែបំពេញចំណង់តណ្ហាខាងសាច់ឈាមឡើយ។
ទោះបីកូនទាំងពីរនោះមិនទាន់កើត និងមិនទាន់បានធ្វើអ្វីល្អ ឬអាក្រក់នៅឡើយក៏ដោយ ដើម្បីឲ្យគម្រោងការនៃការជ្រើសរើសដែលស្របតាមបំណងរបស់ព្រះជាម្ចាស់នៅស្ថិតស្ថេរ
សេចក្ដីស្រឡាញ់ អត់ធ្មត់ សេចក្ដីស្រឡាញ់ សប្បុរស និងមិនច្រណែន សេចក្ដីស្រឡាញ់ មិនអួតខ្លួន និងមិនបំផ្លើស
ដោយចិត្ដបរិសុទ្ធ ចំណេះដឹង សេចក្ដីអត់ធ្មត់ សេចក្ដីសប្បុរស ព្រះវិញ្ញាណបរិសុទ្ធ សេចក្ដីស្រឡាញ់ឥតពុតត្បុត
ព្រោះក្នុងព្រះគ្រិស្ដយេស៊ូ ការកាត់ស្បែក ឬមិនកាត់ស្បែកគ្មានអ្វីសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់ គឺជាជំនឿដែលប្រពឹ្រត្ដដោយសេចក្ដីស្រឡាញ់។
តាមដែលព្រះអង្គបានជ្រើសរើសយើងនៅក្នុងព្រះគ្រិស្ត តាំងពីមុនដើមកំណើតពិភពលោកមក ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅចំពោះព្រះអង្គដោយសេចក្ដីស្រឡាញ់
ដោយការបន្ទាបខ្លួន និងចិត្ដស្លូតបូតគ្រប់យ៉ាង ដោយសេចក្ដីអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមកនៅក្នុងសេចក្ដីស្រឡាញ់
ទាំងពាក់មនុស្សថ្មីដែលត្រូវបានបង្កើតឡើងដូចព្រះជាម្ចាស់ ដែលមានសេចក្ដីសុចរិត និងសេចក្ដីបរិសុទ្ធរបស់សេចក្ដីពិត។
ចូរមានចិត្ដសប្បុរសចំពោះគ្នាទៅវិញទៅមក និងមានចិត្ដអាណិតអាសូរ ព្រមទាំងលើកលែងទោសឲ្យគ្នាទៅវិញទៅមក ដូចដែលព្រះជាម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នានៅក្នុងព្រះគ្រិស្ដដែរ។
ព្រះជាម្ចាស់ជាសាក្សីរបស់ខ្ញុំថា ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងយ៉ាងណា ដោយព្រះហឫទ័យសន្ដោសរបស់ព្រះគ្រិស្ដយេស៊ូ។
រួចអ្នករាល់គ្នាក៏បានពាក់មនុស្សថ្មីដែលកំពុងផ្លាស់ប្រែជាថ្មីខាងឯការយល់ដឹង ដើម្បីឲ្យត្រូវនឹងរូបអង្គរបស់ព្រះដែលបានបង្កើតមនុស្សថ្មីនោះ
ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបស្នងអំពើអាក្រក់ឡើយ ផ្ទុយទៅវិញ ចូរខំធ្វើអំពើល្អដល់គ្នាជានិច្ច និងដល់មនុស្សទាំងអស់។
ដែលព្រះអង្គបានសង្គ្រោះយើង ហើយបានត្រាស់ហៅយើង ដោយការត្រាស់ហៅដ៏បរិសុទ្ធ មិនមែនដោយការប្រព្រឹត្តិរបស់យើងទេ គឺដោយគោលបំណង និងព្រះគុណរបស់ព្រះអង្គដែលបានប្រទានឲ្យយើងក្នុងព្រះគ្រិស្ដយេស៊ូតាំងពីមុនអស់កល្បជានិច្ចម្ល៉េះ
ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។
ខ្ញុំ ប៉ូល ជាបាវបម្រើរបស់ព្រះជាម្ចាស់ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ដសម្រាប់ជំនឿរបស់ពួកអ្នកដែលព្រះជាម្ចាស់បានជ្រើសរើស និងការស្គាល់សេចក្ដីពិតដែលស្របតាមការគោរពកោតខ្លាចព្រះជាម្ចាស់
ស្របតាមគោលបំណងរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែលបានកំណត់ទុក គឺជាពួកអ្នកដែលទទួលបានការញែកជាបរិសុទ្ធរបស់ព្រះវិញ្ញាណ ដើម្បីឲ្យស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ និងទទួលបានការប្រោះឈាមរបស់ព្រះអង្គ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
ដូច្នេះ បងប្អូនអើយ! ចូរមានចិត្ដសង្វាត ដើម្បីធ្វើឲ្យការត្រាស់ហៅ និងការជ្រើសរើសរបស់អ្នករាល់គ្នាប្រាកដប្រជា ដ្បិតបើប្រព្រឹត្ដសេចក្ដីទាំងនេះ នោះអ្នករាល់គ្នានឹងមិនជំពប់ដួលសោះឡើយ
កូនចៅ បងស្រីរបស់លោកស្រីដែលព្រះជាម្ចាស់បានជ្រើសរើសនោះ ក៏ជម្រាបសួរមកលោកស្រីដែរ។
ស្ដេចទាំងនោះនឹងច្បាំងជាមួយកូនចៀម ប៉ុន្ដែកូនចៀមនឹងឈ្នះពួកគេ ពីព្រោះកូនចៀមជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ និងជាស្ដេចលើអស់ទាំងស្ដេច ហើយអស់អ្នកដែលនៅជាមួយព្រះអង្គ គឺជាអ្នកដែលព្រះអង្គបានត្រាស់ហៅ បានជ្រើសរើស និងជាអ្នកស្មោះត្រង់»។