Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 1:2 - Khmer Christian Bible

2 ស្របតាម​គោល​បំណង​របស់​ព្រះជាម្ចាស់​ដ៏​ជា​ព្រះវរបិតា​ដែល​បាន​កំណត់​ទុក​ គឺ​ជា​ពួកអ្នក​ដែល​ទទួល​បាន​ការ​ញែក​ជា​បរិសុទ្ធ​របស់​ព្រះវិញ្ញាណ​ ដើម្បី​ឲ្យ​ស្ដាប់​បង្គាប់​ព្រះយេស៊ូ​គ្រិស្ដ​ និង​ទទួល​បាន​ការ​ប្រោះ​ឈាម​របស់​ព្រះ​អង្គ។​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 ជាពួកអ្នកដែលត្រូវបានជ្រើសតាំង​ស្របតាម​ការជ្រាបជាមុន​របស់​ព្រះដែលជាព្រះបិតា ដោយ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ ដែល​នាំទៅរក​ការស្ដាប់បង្គាប់ និង​ការប្រោះ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ជា​អ្នក​ដែល​ព្រះ ជា​ព្រះ‌វរបិតា​បាន​ជ្រើស​រើស និង​បាន​បម្រុង​ទុក ហើយ​ព្រះ‌វិញ្ញាណ​បាន​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់​ព្រះ‌យេស៊ូវ​គ្រីស្ទ ព្រម​ទាំង​បាន​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ​ប្រោះ​លើ​ខ្លួន។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្តី​សុខ​សាន្ត កាន់​តែ​ច្រើន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា បាន​ជ្រើស​រើស​បងប្អូន តាម​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក​ពី​មុន​មក ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បងប្អូន​ឲ្យ​វិសុទ្ធ* ដើម្បី​ឲ្យ​បងប្អូន​ស្ដាប់​បង្គាប់​ព្រះ‌យេស៊ូ‌គ្រិស្ត* និង​ឲ្យ​ព្រះអង្គ​ប្រោះ​ព្រះ‌លោហិត​របស់​ព្រះអង្គ​លើ​បងប្អូន ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ជា​ពួក​អ្នក​រើស​តាំង តាម​បព្វ‌ញាណ​នៃ​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដោយ​ព្រះ‌វិញ្ញាណ​ទ្រង់​ញែក​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​បាន​ស្តាប់​បង្គាប់ ព្រម​ទាំង​បាន​ព្រះ‌លោហិត​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ​ប្រោះ​លើ​ខ្លួន សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ នឹង​សេចក្ដី​សុខ‌សាន្ត កាន់​តែ​ច្រើន​ឡើង។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ ជា​បិតា​បាន​ជ្រើស​រើស​បង​ប្អូន តាម​គម្រោង‌ការ​ដែល​ទ្រង់​គ្រោង​ទុក​ពី​មុន​មក ដោយ​រស‌អុលឡោះ​ញែក​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ ដើម្បី​ឲ្យ​បង​ប្អូន​ស្ដាប់​បង្គាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ឲ្យ​គាត់​ប្រោះ​ឈាម​របស់​គាត់​លើ​បង​ប្អូន។ សូម​ឲ្យ​បង​ប្អូន​បាន​ប្រកប​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​សុខ‌សាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 1:2
53 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ដរាប​ណា​ព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំង​នោះ​ទេ​ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំង​នោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​


ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​គេ​នឹង​សំដែង​ទីសំគាល់​ដ៏​អស្ចារ្យ​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​ សូម្បី​អស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ប្រសិនបើ​អាច​ធ្វើ​បាន​នោះ។​


លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ ដោយ​សំឡេង​ត្រែ​លាន់​រំពង​ ហើយ​ពួក​ទេវតា​នឹង​ប្រមូល​អស់​អ្នក​ ដែល​លោក​បាន​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង​ទៀត។​


ដរាប​ណា​ព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំង​នោះ​ឲ្យ​ខ្លី​ទេ​ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំង​នោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​


ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែង​ក្លាយជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​សំដែង​ទី​សំគាល់​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​អ្នក​ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស​ ប្រសិន​បើ​អាច​ធ្វើ​បាន​


នៅ​ពេល​នោះ​ លោក​នឹង​ចាត់ពួក​ទេវតា​ឲ្យ​ប្រមូល​អ្នក​ដែល​លោក​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ចុង​បំផុត​នៃ​ផែន​ដី​រហូត​ដល់​ជើង​មេឃ​


ដូច្នេះ​តើ​ព្រះជាម្ចាស់​មិន​រក​យុត្ដិធម៌​ទាល់តែ​សោះ​ឲ្យ​ពួក​អ្នក​ព្រះអង្គ​ជ្រើស​តាំង​ ដែល​អំពាវ​នាវ​ទៅ​ព្រះអង្គ​ទាំង​យប់​ទាំង​ថ្ងៃ​ទេ​ឬ?​ តើ​ព្រះអង្គ​ពន្យា​ពេល​ជាមួយ​ពួកគេ​ឬ?​


ព្រះអម្ចាស់​ដែល​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ហេតុការណ៍​ទាំង​នេះ​តាំង​ពី​ដើម​រៀង​មក​ បាន​មាន​បន្ទូល​យ៉ាង​ដូច្នេះ‍។​


ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោល​បំណង​ និង​ព្រះតម្រិះ​ជា​មុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់​ទុក​ រីឯ​អ្នក​រាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យ​វិន័យ​


ឥឡូវ​នេះ​ ខ្ញុំ​សូម​ប្រគល់​អ្នក​រាល់គ្នា​ដល់​ព្រះជាម្ចាស់​ និង​ព្រះបន្ទូល​នៃ​ព្រះគុណ​របស់​ព្រះអង្គ​ដែល​អាច​ស្អាង​ និង​ប្រទាន​មរតក​ដល់​អ្នក​ទាំង​អស់​គ្នា​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​


ដែល​យើង​បាន​ទទួល​ព្រះគុណ​ និង​តួនាទី​ជា​សាវក​ ដើម្បី​ឲ្យ​គ្រប់​ជនជាតិ​បាន​ស្ដាប់​បង្គាប់​តាម​ជំនឿ​ សម្រាប់​ព្រះនាម​របស់​ព្រះអង្គ។​


ជូន​ចំពោះ​បងប្អូន​ជា​ទី​ស្រឡាញ់​ទាំង​អស់​នៅ​ក្នុង​ព្រះជាម្ចាស់​ ដែល​បាន​ត្រាស់ហៅ​ឲ្យ​ធ្វើ​ជា​ពួក​បរិសុទ្ធ​នៅ​ក្រុង​រ៉ូម។​ សូម​ឲ្យ​ព្រះជាម្ចាស់​ ជា​ព្រះ​វរ​បិតា​របស់​យើង​ និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ប្រទាន​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក​រាល់គ្នា។​


ព្រះជាម្ចាស់​មិន​បោះបង់​ចោល​ប្រជារាស្ដ្រ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​នោះ​ឡើយ​ ឬ​មួយ​អ្នក​រាល់គ្នា​មិន​ដឹង​អំពី​អ្វីដែល​បទគម្ពីរ​បាន​ចែង​អំពី​លោក​អេលីយ៉ា​ទេ​ឬអី​ថា​ តើ​គាត់​ទូលអង្វរ​ព្រះជាម្ចាស់​ទាស់​ជាមួយ​ជនជាតិ​អ៊ីស្រាអែល​យ៉ាង​ដូចម្ដេច​ខ្លះ?​


យោង​តាម​ដំណឹង​ល្អ​ ដោយសារ​អ្នករាល់​គ្នា​ ពួកគេ​ត្រលប់​ជា​សត្រូវ​របស់​ព្រះជាម្ចាស់​ ប៉ុន្ដែ​យោង​តាម​ការ​ជ្រើសរើស​វិញ​ ដោយសារ​ដូនតា​របស់​ពួកគេ​ ព្រះជាម្ចាស់​ស្រឡាញ់​ពួកគេ​


គឺ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នកបម្រើ​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​សាសន៍​ដទៃ​ ហើយ​បំពេញ​តួនាទី​ជា​សង្ឃ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ព្រះជាម្ចាស់​ទុក​ជា​តង្វាយ​ដែល​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​ទទួល​យក​ និង​ដែល​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ។​


ដោយសារ​មនុស្ស​ទាំង​អស់​បាន​ដឹង​អំពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​រាល់គ្នា​ ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ត្រេកអរ​ណាស់​ចំពោះ​អ្នក​រាល់គ្នា​ តែ​ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​មាន​ប្រាជ្ញា​ខាង​ការ​ល្អ​ ហើយ​មិន​ពាក់​ព័ន្ធ​ខាង​ការ​អាក្រក់។​


ប៉ុន្ដែ​ឥឡូវ​នេះ​ បាន​បើកសំដែង​ឲ្យ​ជនជាតិ​ទាំង​អស់​បាន​ដឹង​តាមរយៈ​បទគម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល​ ស្រប​តាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដ៏​អស់កល្ប​ជានិច្ច​ ដើម្បី​ឲ្យ​គេ​ស្ដាប់​បង្គាប់​ដោយ​ជំនឿ​


ព្រោះ​បើ​អ្នក​រាល់គ្នា​រស់នៅ​តាម​សាច់ឈាម​ នោះ​អ្នក​រាល់គ្នា​នឹង​ត្រូវ​ស្លាប់​ ផ្ទុយ​ទៅ​វិញ​ បើ​អ្នក​រាល់គ្នា​សម្លាប់​អំពើ​របស់​រូបកាយ​ដោយ​ព្រះវិញ្ញាណ​ នោះ​អ្នក​រាល់គ្នា​នឹង​មាន​ជីវិត។​


តើ​អ្នកណា​នឹង​ចោទ​ប្រកាន់​ពួកអ្នក​ដែល​ព្រះជាម្ចាស់​ជ្រើសរើស​បាន?​ ដ្បិត​ព្រះជាម្ចាស់​គឺ​ជា​អ្នក​ដែល​រាប់​ពួកគេ​ជា​សុចរិត។​


ប៉ុន្ដែ​ដោយសារ​ព្រះអង្គ​ នោះ​អ្នក​រាល់គ្នា​ក៏​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ដែល​បាន​ត្រលប់​ជា​ប្រាជ្ញា​ មកពី​ព្រះជាម្ចាស់​សម្រាប់​យើង​ ទាំង​ខាង​សេចក្ដី​សុចរិត​ សេចក្ដី​បរិសុទ្ធ​ និង​សេចក្ដី​ប្រោសលោះ​


ហើយ​បងប្អូន​ខ្លះ​ក៏​ធ្លាប់​ជា​មនុស្ស​បែប​នោះ​ដែរ​ ប៉ុន្ដែ​ត្រូវ​បាន​លាង​សំអាត​ និង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ ព្រមទាំង​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ និង​ដោយសារ​ព្រះវិញ្ញាណ​នៃ​ព្រះជាម្ចាស់​របស់​យើង​


​និង​អស់​ទាំង​កម្ពស់​ដែល​ងើប​ប្រឆាំង​នឹង​ចំណេះ​ដឹង​របស់​ព្រះជាម្ចាស់​ ព្រមទាំង​នាំ​គ្រប់​ទាំង​គំនិត​ឲ្យ​ចុះចូល​ស្ដាប់​បង្គាប់​ព្រះគ្រិស្ដ​


ដូច្នេះ​ ដោយ​ព្រោះ​ព្រះជាម្ចាស់​បាន​រើស​តាំង​អ្នក​រាល់គ្នា​ជា​ពួក​បរិសុទ្ធ​ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ ចូរ​ពាក់​ចិត្ដ​អាណិត​អាសូរ​ ចិត្ដ​សប្បុរស​ ចិត្ដ​សុភាព​ ចិត្ដ​ស្លូត​បូត​ និង​ចិត្ដ​អត់ធ្មត់​ចុះ​


ឱ​ បងប្អូន​ដែល​ព្រះអម្ចាស់​ស្រឡាញ់​អើយ!​ យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នក​រាល់គ្នា​ជានិច្ច​ ព្រោះ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នក​រាល់គ្នា​ទុក​ជា​ផល​ដំបូង​សម្រាប់​សេចក្ដី​សង្គ្រោះ​ដោយសារ​ព្រះវិញ្ញាណ​ញែក​អ្នក​រាល់គ្នា​ជា​បរិសុទ្ធ​ ហើយ​ដោយសារ​អ្នក​រាល់គ្នា​មាន​ជំនឿ​លើ​សេចក្ដី​ពិត។​


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង​សម្រាប់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រម​ជាមួយ​នឹង​សិរី​រុងរឿង​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផង។​


ខ្ញុំ​ ប៉ូល​ ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​ និង​ជា​សាវក​របស់​ព្រះយេស៊ូ​គ្រិស្ដ​សម្រាប់​ជំនឿ​របស់​ពួកអ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ និង​ការ​ស្គាល់​សេចក្ដី​ពិត​ដែល​ស្រប​តាម​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​


នោះ​ចូរ​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្មោះ​ត្រង់​ និង​ជំនឿ​ជឿជាក់​ ទាំង​មាន​ចិត្ដ​ដែល​បាន​ប្រោះ​សំអាត​ពី​មនសិការ​អាក្រក់​ និង​រូបកាយ​ដែល​បាន​លាង​សំអាត​ដោយ​ទឹក​ដ៏​ស្អាត​ផង។​


ដោយសារ​ជំនឿ​ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង​ និង​បាន​ប្រោះ​ឈាម​ ដើម្បី​កុំ​ឲ្យ​មេ​បំផ្លាញ​កូនច្បង​មក​ប៉ះ​ពាល់​ពួកគេ​ឡើយ។​


​មាន​ព្រះ​យេស៊ូ​ដែល​ជា​អ្នក​សម្រុះសម្រួល​កិច្ច​ព្រមព្រៀង​ថ្មី​ ហើយ​មាន​ឈាម​ដែល​បាន​ប្រោះ​ គឺ​ជា​ឈាម​ដែល​បាន​ប្រកាស​អំពី​សេចក្ដី​ប្រសើរ​ជាង​ឈាម​របស់​លោក​អេបិល។


បន្ទាប់​ពី​ព្រះអង្គ​គ្រប់​លក្ខណ៍​ហើយ​ ព្រះអង្គ​ក៏​ត្រលប់​ជា​ប្រភព​នៃ​សេចក្ដី​សង្គ្រោះ​អស់កល្ប​ជានិច្ច​សម្រាប់​អស់​អ្នក​ដែល​ស្ដាប់បង្គាប់​ព្រះអង្គ​


ចូរ​ធ្វើ​ដូច​ជា​កូន​ដែលស្ដាប់បង្គាប់​ គឺ​មិន​ត្រូវ​ធ្វើ​តាម​សេចក្ដីប៉ង​ប្រាថ្នា​ដែល​អ្នក​រាល់គ្នា​ធ្លាប់​មាន​កាល​ដែល​នៅ​ល្ងង់​ខ្លៅ​នោះ​ឡើយ​


គឺ​បាន​លោះ​ដោយ​សារ​ឈាម​ដ៏​វិសេស​របស់​ព្រះគ្រិស្ដ​ ដែល​ជា​កូនចៀម​ដ៏​ល្អ​ឥតខ្ចោះ​ ឥត​ស្លាកស្នាម​


ដែល​បាន​ជ្រើសរើស​តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ​ ប៉ុន្ដែ​ទើប​តែនឹង​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​នៅ​គ្រា​ចុងក្រោយ​នេះ​សម្រាប់​អ្នក​រាល់គ្នា។​


អ្នក​រាល់គ្នា​បាន​ជម្រះ​ចិត្ដ​របស់​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ស្ដាប់បង្គាប់​តាម​សេចក្ដី​ពិត​ ដើម្បី​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ដែល​ឥត​ពុតត្បុត​ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​យ៉ាង​ខ្លាំង​ដោយ​ចិត្ដ​បរិសុទ្ធ​ចុះ​


រីឯ​អ្នក​រាល់គ្នា​ជា​ពូជ​ដែល​បាន​ជ្រើសរើស​ ជា​សង្ឃហ្លួង​ ជា​ជនជាតិ​បរិសុទ្ធ​ ជា​ប្រជារាស្ដ្រ​ដែល​ជា​កម្មសិទ្ធិ​ផ្ទាល់​របស់​ព្រះជា​ម្ចាស់​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រកាស​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​ ដែល​ព្រះអង្គ​បាន​ហៅ​អ្នក​រាល់គ្នា​ចេញ​ពី​សេចក្ដី​ងងឹត​ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​


ដោយសារ​អ្នក​រាល់គ្នា​ស្គាល់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​ និង​សេចក្ដី​សុខសាន្ដ​កាន់​តែ​ច្រើន​ឡើងៗ។​


ខ្ញុំ​ជា​ចាស់ទុំ​ ជូន​ចំពោះ​លោកស្រី​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ និង​កូនៗ​របស់​លោកស្រី​ ដែល​ខ្ញុំ​ស្រឡាញ់​នៅ​ក្នុង​សេចក្ដី​ពិត​ ហើយ​មិន​មែន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​ គឺ​អស់​អ្នក​ដែល​ស្គាល់​សេចក្ដី​ពិត​ដែរ​


កូនចៅ​ បងស្រី​របស់​លោកស្រី​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​នោះ​ ក៏​ជម្រាបសួរ​មក​លោកស្រី​ដែរ។​


សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​មេត្ដា​ករុណា​ សេចក្ដី​សុខសាន្ដ​ និង​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើងៗ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម