អេភេសូរ 1:4 - Khmer Christian Bible4 តាមដែលព្រះអង្គបានជ្រើសរើសយើងនៅក្នុងព្រះគ្រិស្ត តាំងពីមុនដើមកំណើតពិភពលោកមក ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតបន្ទោសបាននៅចំពោះព្រះអង្គដោយសេចក្ដីស្រឡាញ់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ដូចដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទតាំងពីមុនកំណើតនៃពិភពលោកមកម្ល៉េះ ដើម្បីឲ្យយើងបានវិសុទ្ធ និងឥតសៅហ្មងនៅចំពោះព្រះអង្គ។ ដោយសេចក្ដីស្រឡាញ់ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 តាមដែលព្រះអង្គបានជ្រើសរើសយើងក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះព្រះអង្គ ដោយសេចក្តីស្រឡាញ់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ព្រះអង្គបានជ្រើសរើសយើងក្នុងអង្គព្រះគ្រិស្ត តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានវិសុទ្ធ* និងឥតសៅហ្មងនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យស្រឡាញ់យើង ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយមក ប្រយោជន៍ឲ្យយើងរាល់គ្នាបានបរិសុទ្ធ ហើយឥតកន្លែងបន្ទោសបាននៅចំពោះទ្រង់ ដោយសេចក្ដីស្រឡាញ់ សូមមើលជំពូកអាល់គីតាប4 អុលឡោះបានជ្រើសរើសយើងក្នុងអាល់ម៉ាហ្សៀស តាំងពីមុនកំណើតពិភពលោកមកម៉្លេះ ដើម្បីឲ្យយើងបានបរិសុទ្ធ និងឥតសៅហ្មងនៅចំពោះទ្រង់ ព្រោះទ្រង់ស្រឡាញ់យើង។ សូមមើលជំពូក |
ដ្បិតមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេ គឺខ្ញុំបានជ្រើសរើសអ្នករាល់គ្នា ព្រមទាំងតាំងអ្នករាល់គ្នាឲ្យចេញទៅបង្កើតផល ហើយឲ្យផលរបស់អ្នករាល់គ្នាបាននៅស្ថិតស្ថេរ ដូច្នេះហើយ អ្វីក៏ដោយដែលអ្នករាល់គ្នាសុំព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានឲ្យអ្នករាល់គ្នាមិនខាន។
ស្របតាមគោលបំណងរបស់ព្រះជាម្ចាស់ដ៏ជាព្រះវរបិតាដែលបានកំណត់ទុក គឺជាពួកអ្នកដែលទទួលបានការញែកជាបរិសុទ្ធរបស់ព្រះវិញ្ញាណ ដើម្បីឲ្យស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ដ និងទទួលបានការប្រោះឈាមរបស់ព្រះអង្គ។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។
រីឯអ្នករាល់គ្នាជាពូជដែលបានជ្រើសរើស ជាសង្ឃហ្លួង ជាជនជាតិបរិសុទ្ធ ជាប្រជារាស្ដ្រដែលជាកម្មសិទ្ធិផ្ទាល់របស់ព្រះជាម្ចាស់ ដើម្បីឲ្យអ្នករាល់គ្នាប្រកាសអំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលព្រះអង្គបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹតចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ
សត្វសាហាវដែលអ្នកបានឃើញនោះ កាលពីដើមវាមាន ប៉ុន្ដែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីទីជម្រៅមក រួចទៅរកសេចក្ដីវិនាស។ អស់អ្នកដែលរស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោកមកនឹងងឿងឆ្ងល់ ពេលពួកគេឃើញសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាន ហើយនឹងត្រូវមកនោះ។