Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កូឡុស 3:10 - Khmer Christian Bible

10 រួច​អ្នក​រាល់គ្នា​ក៏​បាន​ពាក់​មនុស្ស​ថ្មី​ដែល​កំពុង​ផ្លាស់ប្រែ​ជា​ថ្មី​ខាង​ឯ​ការ​យល់​ដឹង​ ដើម្បី​ឲ្យ​ត្រូវ​នឹង​រូប​អង្គ​របស់​ព្រះ​ដែល​បាន​បង្កើត​មនុស្ស​ថ្មី​នោះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ហើយ​បាន​បំពាក់ខ្លួន​ដោយ​បុគ្គល​ថ្មី ដែល​កំពុង​ត្រូវបាន​ធ្វើឲ្យថ្មីឡើងវិញ ឲ្យទៅដល់​ការយល់ដឹងត្រឹមត្រូវ ស្របតាម​រូបតំណាង​របស់​ព្រះអង្គ​ដែល​បាន​និម្មិតបង្កើត​បុគ្គលថ្មីនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​ចំណេះ​ដឹង ឲ្យ​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បងប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចម្រើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​ព្រះ‌ជា‌ម្ចាស់​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បងប្អូន​ស្គាល់​ព្រះអង្គ​យ៉ាង​ច្បាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ចូរ​ប្រដាប់​ខ្លួន​ដោយ​មនុស្ស​ថ្មី​វិញ ដែល​កំពុង​តែ​កែ​ឡើង​ខាង​ឯ​សេចក្ដី​ចេះ​ដឹង ឲ្យ​បាន​ត្រូវ​នឹង​រូប​អង្គ​ព្រះ ដែល​បង្កើត​មនុស្ស​ថ្មី​នោះ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

10 បង​ប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចំរើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​អុលឡោះ​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បង​ប្អូន​ស្គាល់​ទ្រង់​យ៉ាង​ច្បាស់។

សូមមើលជំពូក ចម្លង




កូឡុស 3:10
33 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ជីវិត​អស់​កល្ប​ជានិច្ច​នោះ​ គឺ​ឲ្យ​ពួកគេ​ស្គាល់​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​ពិត​តែ​មួយ​ និង​ព្រះយេស៊ូ​គ្រិស្ដ​ដែល​ព្រះអង្គ​បាន​ចាត់​ឲ្យ​មក​


កុំ​ត្រាប់​តាម​លោកិយ​នេះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ឲ្យ​ព្រះជាម្ចាស់​កែប្រែ​អ្នក​រាល់គ្នា​ដោយ​គំនិត​ផ្លាស់ប្រែ​ជាថ្មី​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ច្បាស់​ថា​ អ្វី​ទៅ​ជា​បំណង​របស់​ព្រះជាម្ចាស់​ គឺ​អ្វី​ដែល​ល្អ​ អ្វី​ដែល​គាប់​ព្រះ​ហឫទ័យ​ព្រះអង្គ​ និង​អ្វីដែល​គ្រប់​លក្ខណ៍​


ដ្បិត​រាត្រី​កាល​ជិត​កន្លង​ផុត​ហើយ​ រីឯ​ថ្ងៃ​ក៏​ជិត​មក​ដល់​ដែរ​ ដូច្នេះ​ចូរ​យើង​បោះបង់​ចោល​អំពើ​នៃ​សេចក្ដី​ងងឹត​ទាំងឡាយ​ ហើយ​ពាក់​គ្រឿង​សឹក​នៃ​ពន្លឺ​វិញ។​


គឺ​ចូរ​ប្រដាប់​ខ្លួន​ដោយ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​វិញ​ ហើយ​កុំ​គិត​តែ​បំពេញ​ចំណង់​តណ្ហា​ខាង​សាច់ឈាម​ឡើយ។​


ដូច្នេះ​ យើង​ត្រូវ​បាន​បញ្ចុះ​ជាមួយ​ព្រះអង្គ​រួច​ហើយ​តាមរយៈ​ពិធី​ជ្រមុជទឹក​ទៅ​ក្នុង​សេចក្ដី​ស្លាប់​ ដើម្បី​ឲ្យ​ដូច​ដែល​ព្រះគ្រិស្ដ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដោយសារ​សិរី​រុងរឿង​របស់​ព្រះវរបិតា​ជា​យ៉ាង​ណា​ នោះ​យើង​នឹង​រស់នៅ​ក្នុង​ជីវិត​ថ្មី​ជា​យ៉ាង​នោះ​ដែរ។​


ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន​


ដូច្នេះ​យើង​ទាំង​អស់​គ្នា​កំពុង​ឆ្លុះ​ឲ្យ​ឃើញ​សិរី​រុងរឿង​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​ស្បៃ​បាំង​មុខ​ យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ពី​សិរី​រុងរឿង​ទៅ​សិរី​រុងរឿង​ឲ្យ​មាន​រូបរាង​ដូច​ព្រះអង្គ​ នេះ​គឺ​មក​ពី​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ។​


ហេតុនេះ​ យើង​មិន​រសាយ​ចិត្ដ​ឡើយ​ ដ្បិត​ទោះបី​រូបកាយ​ខាង​ក្រៅ​របស់​យើង​ខ្សោយ​ទៅៗ​ក៏​ដោយ​ ក៏​មនុស្ស​ខាង​ក្នុង​របស់​យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ជា​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​


ពីព្រោះ​ព្រះជាម្ចាស់​ដែល​បាន​មាន​បន្ទូល​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត​ ព្រះអង្គ​បាន​ផ្ដល់​ពន្លឺ​មក​ក្នុង​ចិត្ដ​របស់​យើង​ ដើម្បី​បំភ្លឺ​ការ​យល់​ដឹង​អំពី​សិរី​រុងរឿង​របស់​ព្រះ​ជាម្ចាស់​ដែល​នៅ​លើ​ព្រះ​ភក្រ្ដព្រះ​យេស៊ូគ្រិស្ដ។​


ដូច្នេះបើ​អ្នកណា​នៅ​ក្នុង​ព្រះគ្រិស្ដ​ អ្នក​នោះបាន​កើត​ជា​ថ្មី​ ហើយ​អ្វីៗដែល​ចាស់​បាន​កន្លង​ផុត​ទៅ​ មើល៍​ អ្វីៗ‍​ត្រលប់​ជា​ថ្មី​វិញ​


ដ្បិត​អស់​អ្នក​ដែល​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ព្រះគ្រិស្ដ​ នោះ​បាន​ប្រដាប់​ខ្លួន​ដោយ​ព្រះគ្រិស្ដ​ហើយ។​


ដ្បិត​ការ​កាត់ស្បែក​ ឬ​មិន​កាត់ស្បែក​មិន​មែន​ជា​អ្វី​ឡើយ​ សំខាន់​គឺ​ការ​កើត​ជា​ថ្មី។​


ព្រោះ​យើង​ជា​ស្នា​ព្រះហស្ដរ​បស់​ព្រះជាម្ចាស់​ដែល​ត្រូវ​បាន​បង្កើត​មក​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​សម្រាប់​ការ​ល្អ​ដែល​ព្រះជាម្ចាស់​បាន​រៀបចំ​ទុក​ជា​មុន​ ដើម្បី​ឲ្យ​យើង​ប្រព្រឹត្ដ​តាម។​


គឺ​ព្រះអង្គ​បាន​លុប​បំបាត់​ក្រឹត្យវិន័យ​ដែល​មាន​បញ្ញត្ដិ​ និង​សេចក្ដី​បង្គាប់​ទាំងឡាយ​ចោល​ ដើម្បី​ឲ្យ​ព្រះអង្គ​យក​ទាំង​ពីរ​មក​បង្កើត​ជា​មនុស្ស​ថ្មី​តែ​មួយ​នៅ​ក្នុង​ព្រះអង្គ​ ទាំង​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខសាន្ត​


ដូច្នេះ​ ដោយ​ព្រោះ​ព្រះជាម្ចាស់​បាន​រើស​តាំង​អ្នក​រាល់គ្នា​ជា​ពួក​បរិសុទ្ធ​ និង​ជា​ទី​ស្រឡាញ់​របស់​ព្រះអង្គ​ ចូរ​ពាក់​ចិត្ដ​អាណិត​អាសូរ​ ចិត្ដ​សប្បុរស​ ចិត្ដ​សុភាព​ ចិត្ដ​ស្លូត​បូត​ និង​ចិត្ដ​អត់ធ្មត់​ចុះ​


លើស​ពី​សេចក្ដី​ទាំង​អស់​នេះ​ ចូរ​ពាក់​សេចក្ដី​ស្រឡាញ់​ដែល​នាំ​ឲ្យ​មាន​ការ​រួបរួម​គ្នា​យ៉ាង​គ្រប់​លក្ខណ៍​ចុះ។​


ដូច្នេះ​ សូម​ឲ្យ​ការ​រួម​ចំណែក​ខាង​ឯ​ជំនឿ​របស់​អ្នក​មាន​ប្រសិទ្ធភាព​ឡើង​ ដើម្បី​ឲ្យ​បាន​យល់​ដឹង​អំពី​ការ​ល្អ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​យើង​សម្រាប់​ព្រះគ្រិស្ដ។​


ប៉ុន្ដែបាន​ធ្លាក់​ចុះ​វិញ​ អ្នក​ទាំង​នោះ​មិន​អាច​ប្រែចិត្ត​ជា​ថ្មី​ម្ដង​ទៀត​បាន​ឡើយ​ ព្រោះ​ពួកគេ​បាន​ឆ្កាង​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​សា​ជា​ថ្មី​ ទាំង​ធ្វើ​ឲ្យ​ព្រះអង្គ​អាម៉ាស់​ជា​សាធារណៈ​ទៀត​ផង។​


យើង​ដឹង​ថា​ យើង​បាន​ស្គាល់​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​ គឺ​បើ​យើង​កាន់​តាម​បញ្ញត្ដិ​របស់​ព្រះអង្គ‍។​


ផ្ទុយ​ទៅ​វិញ​ អ្នក​ណា​កាន់​តាម​ព្រះ​បន្ទូល​របស់​ព្រះអង្គ​ នោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ពិត​ជា​បាន​គ្រប់​លក្ខណ៍​នៅ​ក្នុង​អ្នក​នោះ។​ យើង​ដឹង​ថា​ យើង​នៅ​ក្នុង​ព្រះអង្គ​ដោយសារ​សេចក្ដី​នេះ​


ព្រះអង្គ​ដែល​គង់​លើ​បល្ល័ង្ក​មាន​បន្ទូល​ថា៖​ «មើល៍​ យើង​ធ្វើ​អ្វីៗ​ទាំង​អស់​ជា​ថ្មី»។​ ព្រះអង្គ​មាន​បន្ទូល​ទៀត​ថា៖​ «ចូរ​សរសេរ​ទុក​ចុះ​ ដ្បិត​ពាក្យ​ទាំង​នេះ​ជា​ពាក្យ​ដ៏​ពិត​ ហើយ​គួរ​ឲ្យ​ជឿ»។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម