ព្រះអង្គក៏បានតាំងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ជារៀងរហូតតទៅ ហើយព្រះអង្គ ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើជាព្រះដល់គេដែរ។
២ សាំយូអែល 7:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើមានសាសន៍ណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះបានយាងទៅ លោះចេញ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីឈ្មោះ និងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសម្រាប់ស្រុកគេ នៅមុខប្រជារាស្ត្ររបស់ព្រះអង្គ ដែលព្រះអង្គបានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ និងព្រះរបស់គេផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅលើផែនដីនេះ គ្មានប្រជាជាតិណាមួយដូចប្រជាជាតិអ៊ីស្រាអែលទេ គឺព្រះអង្គបានទៅរំដោះពួកគេមកធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ ព្រមទាំងប្រទានឲ្យពួកគេមានកេរ្តិ៍ឈ្មោះ ទៀតផង។ ព្រះអង្គបានសម្តែងការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងស្រុករបស់ព្រះអង្គ ឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញ គឺប្រជារាស្ត្រដែលព្រះអង្គបានលោះពីកណ្ដាប់ដៃរបស់ប្រជាជាតិ និងព្រះរបស់ស្រុកអេស៊ីប ដើម្បីឲ្យគេធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើមានសាសន៍ឯណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជារាស្ត្ររបស់ផងទ្រង់ ដែលព្រះបានយាងទៅ លោះចេញ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ហើយនឹងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសំរាប់ស្រុកគេ នៅមុខរាស្ត្ររបស់ផងទ្រង់ ដែលទ្រង់បានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃ ហើយនឹងព្រះរបស់គេផង អាល់គីតាប នៅលើផែនដីនេះ គ្មានប្រជាជាតិណាមួយ ដូចប្រជាជាតិអ៊ីស្រអែលទេ គឺទ្រង់បានទៅរំដោះពួកគេ មកធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ព្រមទាំងប្រទានឲ្យពួកគេមានកេរ្តិ៍ឈ្មោះទៀតផង។ ទ្រង់បានសំដែងការអស្ចារ្យដ៏ធំៗគួរស្ញែងខ្លាច នៅក្នុងស្រុករបស់ទ្រង់ ឲ្យប្រជារាស្ត្ររបស់ទ្រង់ឃើញ គឺប្រជារាស្ត្រដែលទ្រង់បានលោះពីកណ្តាប់ដៃរបស់ប្រជាជាតិ និងព្រះរបស់ស្រុកអេស៊ីប ដើម្បីឲ្យគេធ្វើជាប្រជារាស្ត្ររបស់ទ្រង់។ |
ព្រះអង្គក៏បានតាំងពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យបានធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ជារៀងរហូតតទៅ ហើយព្រះអង្គ ឱព្រះយេហូវ៉ាអើយ ទ្រង់បានធ្វើជាព្រះដល់គេដែរ។
តើមានសាសន៍ណាមួយនៅផែនដីដូចអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គនេះ ដែលព្រះបានយាងទៅប្រោសលោះ ទុកជាប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យបានល្បីព្រះនាម ដោយការយ៉ាងធំ ហើយគួរស្ញែងខ្លាច ដោយបណ្តេញសាសន៍ដទៃពីមុខប្រជារាស្ត្រព្រះអង្គចេញ ជាប្រជារាស្ត្រដែលព្រះអង្គបានលោះពីស្រុកអេស៊ីព្ទមកដូច្នេះ?
ពួកគេជាអ្នកបម្រើរបស់ព្រះអង្គ ហើយជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ដោយព្រះចេស្តាដ៏អស្ចារ្យ និងដោយព្រះហស្តដ៏ខ្លាំងពូកែ។
ព្រះអង្គបានប្រទានការប្រោសលោះ ដល់ប្រជារាស្ត្រព្រះអង្គ ព្រះអង្គបង្គាប់ឲ្យគេកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គរហូតតទៅ។ ព្រះនាមរបស់ព្រះអង្គបរិសុទ្ធ ហើយគួរកោតស្ញប់ស្ញែង!
គេនឹងថ្លែងប្រាប់ពីឫទ្ធានុភាពនៃស្នាព្រះហស្ដ ដ៏គួរឲ្យស្ញប់ស្ញែងរបស់ព្រះអង្គ ហើយទូលបង្គំនឹងប្រកាស ពីភាពធំអស្ចារ្យរបស់ព្រះអង្គ។
ព្រះអង្គមិនបានប្រព្រឹត្តដូច្នេះ ចំពោះសាសន៍ដទៃណាឡើយ គេមិនស្គាល់វិន័យរបស់ព្រះអង្គទេ។ ហាលេលូយ៉ា !
៙ ឱព្រះយេហូវ៉ាជាព្រះនៃទូលបង្គំអើយ ការអស្ចារ្យដែលព្រះអង្គបានធ្វើ មានច្រើនណាស់ ហើយព្រះអង្គក៏មានគំនិតគិតដល់យើងខ្ញុំដែរ គ្មានអ្នកណាអាចប្រៀបផ្ទឹម ស្មើនឹងព្រះអង្គបានឡើយ។ ប្រសិនបើទូលបង្គំនឹងប្រកាស រៀបរាប់ពីការអស្ចារ្យទាំងនោះ នោះមានច្រើនឥតគណនា មិនអាចរៀបរាប់អស់ឡើយ។
ដ្បិតគេមិនបានចាប់យកស្រុកនោះ ដោយដាវរបស់ខ្លួនឡើយ ក៏មិនមែនដៃរបស់គេ ដែលសង្គ្រោះគេនោះដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្រព្រះអង្គវិញ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងគេ។
ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គឆ្លើយតបយើងខ្ញុំ ដោយឫទ្ធិបារមីគួរឲ្យស្ញែងខ្លាច និងដោយសេចក្ដីសុចរិត ព្រះអង្គជាសេចក្ដីសង្ឃឹម ដល់អស់ទាំងចុងបំផុតផែនដី និងដល់ចុងសមុទ្រនៅទីឆ្ងាយ
ចូរទូលដល់ព្រះថា «អស់ទាំងកិច្ចការរបស់ ព្រះអង្គ គួរស្ញែងខ្លាចយ៉ាងណាទៅ! ខ្មាំងសត្រូវរបស់ព្រះអង្គ ចុះចូលចំពោះព្រះអង្គ ដោយព្រោះព្រះចេស្ដាដ៏ធំរបស់ព្រះអង្គ
នៅយប់នោះ យើងនឹងឆ្លងកាត់ស្រុកអេស៊ីព្ទ ហើយវាយអស់ទាំងកូនច្បងក្នុងស្រុកអេស៊ីព្ទ ទាំងមនុស្សទាំងសត្វ យើងនឹងដាក់ទោសព្រះទាំងអស់របស់ស្រុកអេស៊ីព្ទ គឺយើងនេះជាព្រះយេហូវ៉ា។
ដ្បិតធ្វើដូចម្តេចឲ្យដឹងថាទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គបានប្រកបដោយព្រះគុណរបស់ព្រះអង្គបាន បើព្រះអង្គមិនយាងទៅជាមួយយើងខ្ញុំនោះ? យ៉ាងនេះឯង ដែលយើងខ្ញុំ គឺទូលបង្គំ និងប្រជារាស្ត្ររបស់ព្រះអង្គនឹងបានខុសប្លែកពីជាតិសាសន៍ឯទៀតនៅលើផែនដី»។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងធ្វើជាព្រះរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងដឹងថា យើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលនាំអ្នករាល់គ្នាចេញពីបន្ទុករបស់សាសន៍អេស៊ីព្ទ។
ដ្បិត ប្រសិនបើយើងបានលើកដៃវាយអ្នក និងប្រជារាស្ត្ររបស់អ្នក ដោយជំងឺអាសន្នរោគនៅពេលនេះ ម៉្លេះសមអ្នករាល់គ្នានឹងវិនាសសូន្យពីផែនដីបាត់ទៅហើយ។
ប៉ុន្តែ យើងបានទុកឲ្យអ្នកនៅរស់ ដើម្បីឲ្យអ្នកបានឃើញឫទ្ធិបារមីរបស់យើង ហើយឲ្យកេរ្តិ៍ឈ្មោះរបស់យើងឮសុះសាយពាសពេញផែនដី។
ព្រះអង្គក៏បានធ្វើទីសម្គាល់ និងការអស្ចារ្យនៅស្រុកអេស៊ីព្ទ ដរាបដល់សព្វថ្ងៃ ព្រមទាំងនៅពួកអ៊ីស្រាអែល ហើយកណ្ដាលពួកមនុស្សដទៃផង ព្រះអង្គក៏បានតាំងកិត្តិនាមរបស់ព្រះអង្គឡើងដូចជាមានសព្វថ្ងៃ។
ព្រះអង្គបាននាំអ៊ីស្រាអែល ជាប្រជារាស្ត្រព្រះអង្គ ចេញពីស្រុកអេស៊ីព្ទមកដោយទីសម្គាល់ និងការអស្ចារ្យ ដោយព្រះហស្តខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ព្រមទាំងការស្ញែងខ្លាចយ៉ាងធំ។
ប៉ុន្តែ យើងបានប្រព្រឹត្តដោយយល់ដល់ឈ្មោះយើង ដើម្បីមិនត្រូវទាបថោក នៅចំពោះភ្នែកសាសន៍ដទៃ ជាសាសន៍ដែលគេនៅជាមួយ ហើយដែលយើងបានសម្ដែងឲ្យគេស្គាល់យើង នៅចំពោះភ្នែកនៃសាសន៍នោះ ដោយនាំគេចេញពីស្រុកអេស៊ីព្ទមកនោះដែរ។
ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។
ព្រះអង្គជាទំនុកសរសើរ ព្រះអង្គជាព្រះរបស់អ្នក ព្រះអង្គបានធ្វើការដ៏ធំ គួរស្ញែងខ្លាចដើម្បីអ្នក ជាការដែលភ្នែករបស់អ្នកបានឃើញស្រាប់។
ត្រូវនឹកចាំថា ពីដើមអ្នកក៏ជាបាវបម្រើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ាជាព្រះរបស់អ្នកបានលោះអ្នក ហេតុនេះហើយបានជាខ្ញុំបង្គាប់ដូច្នេះដល់អ្នកនៅថ្ងៃនេះ។
ឱអ៊ីស្រាអែលអើយ អ្នកសប្បាយហើយ តើមានអ្នកឯណាដូចឯង ជាសាសន៍ដែលព្រះយេហូវ៉ាបានសង្គ្រោះ ជាខែលការពារអ្នក ហើយជាដាវនៃសិរីល្អរបស់អ្នក! ខ្មាំងសត្រូវរបស់អ្នកនឹងចុះចូលអ្នក ហើយអ្នកនឹងជាន់លើទីខ្ពស់ៗរបស់គេ»។
ខ្ញុំក៏ទូលអង្វរដល់ព្រះយេហូវ៉ាថា "ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ សូមកុំបំផ្លាញប្រជារាស្ត្ររបស់ព្រះអង្គ និងមត៌ករបស់ព្រះអង្គឡើយ ដ្បិតព្រះអង្គបានលោះគេដោយតេជានុភាពរបស់ព្រះអង្គ ហើយបាននាំគេចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។
ដែលទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើង ដើម្បីលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយសម្អាតមនុស្សមួយពួក ទុកជាប្រជារាស្ត្រមួយរបស់ព្រះអង្គផ្ទាល់ ដែលមានចិត្តខ្នះខ្នែងធ្វើការល្អ។
ដ្បិតពួកសាសន៍កាណាន និងមនុស្សនៅស្រុកនេះទាំងអស់នឹងឮពីរឿងនេះ ហើយនឹងឡោមព័ទ្ធយើងខ្ញុំ រួចគេនឹងកាត់ឈ្មោះយើងខ្ញុំចេញពីផែនដី។ ដូច្នេះ តើព្រះអង្គនឹងធ្វើយ៉ាងណា សម្រាប់ព្រះនាមដ៏ធំរបស់ព្រះអង្គ?»។
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
ហើយគេក៏ច្រៀងទំនុកមួយថ្មីថា៖ «ព្រះអង្គសមនឹងទទួលក្រាំងនេះ ហើយបកត្រាផង ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានលោះមនុស្សដោយព្រះលោហិតរបស់ព្រះអង្គ ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់សាសន៍ ថ្វាយដល់ព្រះ។