Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 17:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 តើ​មាន​សាសន៍​ណា​មួយ​នៅ​ផែនដី​ដូច​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​នេះ ដែល​ព្រះ​បាន​យាង​ទៅ​ប្រោស​លោះ ទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​ល្បី​ព្រះ‌នាម ដោយ​ការ​យ៉ាង​ធំ ហើយ​គួរ​ស្ញែង​ខ្លាច ដោយ​បណ្តេញ​សាសន៍​ដទៃ​ពី​មុខ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ចេញ ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌រាស្ត្រ​ណា​មួយ​ដូច​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដែល​ព្រះ​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ឡើយ។ ព្រះអង្គ​ធ្វើ​ឲ្យ​កិត្តិនាម​របស់​ព្រះអង្គ​ល្បី‌ល្បាញ ដោយ​សម្តែង​ការ​អស្ចារ្យ​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ព្រះអង្គ​បណ្ដេញ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ចេញ​ពី​មុខ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 តើ​មាន​សាសន៍​ឯ​ណា​មួយ នៅ​ផែនដី ឲ្យ​ដូច​អ៊ីស្រាអែល ជា​រាស្ត្រ​របស់​ផង​ទ្រង់​នេះ ដែល​ព្រះ​បាន​យាង​ទៅ​ប្រោស​លោះ ទុក​ជា​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ឲ្យ​បាន​ល្បី​ព្រះ‌នាម ដោយ​ការ​យ៉ាង​ធំហើយ​គួរ​ស្ញែង​ខ្លាច ដោយ​បណ្តេញ​សាសន៍​ដទៃ ពី​មុខ​រាស្ត្រ​ទ្រង់​ចេញ ជា​រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌រាស្ត្រ​ណា​មួយ​ដូច​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​ម្ចាស់​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ឡើយ។ ទ្រង់​ធ្វើ​ឲ្យ​កិត្តិ‌នាម​របស់​ទ្រង់​ល្បី​ល្បាញ ដោយ​សំដែង​ការ​អស្ចារ្យ​ដ៏​ឧត្តម​គួរ​ស្ញែង​ខ្លាច ទ្រង់​បណ្តេញ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ចេញ​ពី​មុខ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 17:21
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ គ្មាន​ព្រះ​ណា​ដូច​ជា​ព្រះ‌អង្គ​ឡើយ ហើយ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ត្រចៀក​ទូល‌បង្គំ​រាល់​គ្នា​បាន​ឮ នោះ​ក៏​គ្មាន​ព្រះ​ណា​ក្រៅ​ពី​ព្រះ‌អង្គ​ដែរ។


ដ្បិត​ព្រះ‌អង្គ​បាន​យក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ធ្វើ​ជា​របស់​ព្រះ‌អង្គ​ជា​រៀង​រហូត​ត​ទៅ ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ក៏​ជា​ព្រះ​ដល់​គេ​ដែរ។


ព្រះ‌អង្គបាន​សម្ដែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និងប្រជាជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​បុព្វ‌បុរស​របស់​យើង​ដោយ​ចិត្ត​ព្រហើន ហើយ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រះ‌នាម​ព្រះ‌អង្គ​ល្បី​ល្បាញ រហូត​ដល់​សព្វ​ថ្ងៃ។


ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា បាន​ប្រោស​លោះ ពោល​ដូច្នេះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោស​លោះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត


ព្រះ‌អង្គ​បាន​ប្រទាន​ការ​ប្រោស​លោះ ដល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ព្រះ‌អង្គប​ង្គាប់​ឲ្យ​គេ​កាន់​តាម​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​រហូត​តទៅ។ ព្រះ‌នាម​របស់​ព្រះ‌អង្គ​បរិសុទ្ធ ហើយ​គួរ​កោត​ស្ញប់​ស្ញែង!


ព្រះ‌អង្គ​មិន​បាន​ប្រព្រឹត្ត​ដូច្នេះ ចំពោះ​សាសន៍​ដទៃ​ណា​ឡើយ គេ​មិន​ស្គាល់​វិន័យ​របស់​ព្រះ‌អង្គ​ទេ។ ហាលេលូយ៉ា !


ឱ​ព្រះ​នៃ​ការ​សង្គ្រោះ​របស់​យើង​ខ្ញុំ​អើយ ព្រះ‌អង្គ​ឆ្លើយ​តប​យើង​ខ្ញុំ ដោយ​ឫទ្ធិ​បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច និង​ដោយ​សេចក្ដី​សុចរិត ព្រះ‌អង្គ​ជា​សេចក្ដី​សង្ឃឹម ដល់​អស់​ទាំង​ចុង​បំផុត​ផែនដី និង​ដល់​ចុង​សមុទ្រ​នៅ​ទី​ឆ្ងាយ


ព្រះ‌អង្គ​បានលោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដោយ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ គឺ​កូន​ចៅ​លោក​យ៉ាកុប និង​លោក​យ៉ូសែប។ –បង្អង់


ដូច្នេះ ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "យើង​ជា​ព្រះ‌យេហូវ៉ា យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​បន្ទុក​របស់​សាសន៍​អេស៊ីព្ទ ហើយ​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ភាព​ជា​ទាសករ​របស់​គេ យើង​នឹងប្រោស​លោះ​អ្នក​រាល់​គ្នា ដោយ​លើក​ដៃ​យើង​ឡើង និង​ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។


ប៉ុន្តែ យើង​នឹង​ផ្អាក​សេចក្ដី​ក្រោធ ដោយ​យល់​ដល់​ឈ្មោះយើង និង​ដោយ​យល់​ដល់​សេចក្ដី​សរសើរ​របស់​យើង នោះ​យើង​នឹងមិន​កាត់​អ្នក​ចេញ​ទេ។


គឺ​ព្រះ‌អង្គ​ដែល​ឲ្យ​ព្រះ‌ពាហុ​រុងរឿង​ឧត្តម របស់​ព្រះ‌អង្គ​អម​ដៃ​ស្តាំ​ម៉ូសេ​ទៅ ជា​ព្រះ​ដែល​ញែក​ទឹក​ចេញ​ពី​គ្នា​នៅ​មុខ​គេ ដើម្បី​ធ្វើ​ឲ្យ​ព្រះ‌អង្គ​មាន​នាម​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ត​ទៅ​នោះ


ក្នុង​គ្រប់​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ នោះ​ព្រះ‌អង្គ​ក៏​រង​ទុក្ខ​ដែរ ហើយ​ទេវតា​ដែល​នៅ​ចំពោះ​ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ព្រះ‌អង្គ​បាន​ប្រោស​លោះ​គេ ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​គាំទ្រ​គេ​រាល់​ថ្ងៃ​តាំង​ពី​ដើម​រៀង​មក។


នៅ​គ្រា​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ការ​គួរ​ស្ញែង‌ខ្លាច ដែល​យើង​ខ្ញុំ​មិន​បាន​ម៉ៃ​ចិត្ត​សោះ នោះ​ព្រះ‌អង្គ​បាន​យាង​ចុះ​មក ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​បាន​កក្រើក​ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ។


ព្រះ‌អង្គ​បាន​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដោយ​ទី​សម្គាល់ និង​ការ​អស្ចារ្យ ដោយ​ព្រះ‌ហស្ត​ខ្លាំង​ពូកែ និង​ព្រះ‌ពាហុ​លើក​សម្រេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ។


ត្រូវ​នឹក​ចាំ​ថា ពី​ដើម​អ្នក​ក៏​ជា​បាវ​បម្រើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​លោះ​អ្នក ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​ដូច្នេះ​ដល់​អ្នក​នៅ​ថ្ងៃ​នេះ។


ដ្បិត​តើ​មាន​សាសន៍​ដ៏​ធំ​ណា​មួយ​ដែល​មាន​ព្រះ​គង់​នៅ​ជិត​គេ ដូច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​គង់​ជិត​យើង គ្រប់​ពេល​ដែល​យើង​អំពាវ‌នាវ​រក​ព្រះ‌អង្គ?


ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។


លោក​យ៉ូស្វេ​បាន​ចាប់​យក​ស្តេច​ទាំង​ប៉ុន្មាន និង​ស្រុក​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ប្រយុទ្ធ​ជំនួស​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម