ព្រះអង្គបានយកអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថាន ពីទីនោះមក រួចគេប្រមូលអដ្ឋិរបស់ពួកបុត្រដែលត្រូវចងកនោះដែរ។
២ សាំយូអែល 21:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបញ្ចុះអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថានបុត្រារបស់ទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតារបស់ស្តេចសូល នៅត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសម្រេចតាមគ្រប់ការ ដែលស្តេចបានបង្គាប់។ គ្រាក្រោយនោះមក ព្រះបានយកព្រះហឫទ័យទុកដាក់ចំពោះសេចក្ដីទូលអង្វររបស់អ្នកស្រុកនោះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានបញ្ចុះអដ្ឋិធាតុរបស់ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាបិតារបស់ព្រះបាទសូលនៅសេឡា ក្នុងស្រុកបេនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្ដេច ហើយព្រះជាម្ចាស់ទ្រង់សម្តែងព្រះហឫទ័យមេត្តាករុណាដល់ស្រុកនោះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបញ្ចុះអដ្ឋិរបស់សូល នឹងយ៉ូណាថាន ជាបុត្រាទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតាទ្រង់ត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសំរេចតាមគ្រប់ទាំងការ ដែលស្តេចទ្រង់បង្គាប់មក គ្រាក្រោយនោះមក ព្រះទ្រង់ប្រោសសណ្តាប់ស្តាប់សេចក្ដីទូលអង្វរ របស់ស្រុកនោះវិញ។ អាល់គីតាប គេបានបញ្ចុះឆ្អឹងរបស់ស្តេចសូល និងសម្តេចយ៉ូណាថាន ក្នុងផ្នូររបស់លោកគីស ជាឪពុករបស់ស្តេចសូលនៅសេឡា ក្នុងស្រុកពុនយ៉ាមីន។ គេធ្វើសព្វគ្រប់ទាំងអស់តាមបញ្ជារបស់ស្តេចទត ហើយអុលឡោះសំដែងចិត្តមេត្តាករុណាដល់ស្រុកនោះវិញ។ |
ព្រះអង្គបានយកអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថាន ពីទីនោះមក រួចគេប្រមូលអដ្ឋិរបស់ពួកបុត្រដែលត្រូវចងកនោះដែរ។
ព្រះបាទដាវីឌបានស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏បានថ្វាយតង្វាយដុត និងតង្វាយមេត្រីផង នោះព្រះយេហូវ៉ាព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយពួកអ៊ីស្រាអែលក៏រួចផុតពីគ្រោះកាចនោះទៅ។:៚
គេបញ្ចុះសពអ័ប៊ីនើរនៅត្រង់ហេប្រុន ហើយស្តេចព្រះកន្សែង នៅត្រង់ផ្នូរលោក ឯពួកប្រជារាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ។
ព្រះបាទដាវីឌបញ្ជាពួកយុវជនរបស់ខ្លួន ហើយគេក៏សម្លាប់អ្នកទាំងពីរនោះទៅ ព្រមទាំងកាត់ដៃកាត់ជើងយកទៅព្យួរនៅក្បែរស្រះ ត្រង់ហេប្រុន តែគេនាំយកព្រះសិររបស់ព្រះបាទអ៊ីស-បូសែត ទៅបញ្ចុះនៅក្នុងផ្នូររបស់អ័ប៊ីនើរ នៅក្រុងហេប្រុន។
ពេលនោះ ទេវតាស្រែកមកខ្ញុំថា៖ «មើល៍! សេះដែលចេញទៅស្រុកនៅទិសខាងជើង បានរម្ងាប់ចិត្តយើងចំពោះស្រុកខាងជើងនោះហើយ»។
គឺសម្រាប់គាត់ និងពូជរបស់គាត់ ជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃរហូតតទៅ ព្រោះគាត់បានឈឺឆ្អាលជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូនចៅអ៊ីស្រាអែលរួចពីបាប»។
រួចតាមពីក្រោយបុរសនោះ ចូលទៅក្នុងត្រសាល ហើយចាក់ទម្លុះអ្នកទាំងពីរ គឺទាំងបុរសសាសន៍អ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចក្នុងចំណោមប្រជាជនអ៊ីស្រាអែលក៏ស្ងប់ទៅ។
សេឡា អេលេប យេប៊ូស (គឺជាក្រុងយេរូសាឡិម) គីបៀរ និងគារយ៉ាត់-យារីម ទាំងអស់មានដប់បួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ។
គេដាក់ថ្មបង្គរឡើងជាគំនរយ៉ាងធំនៅពីលើ ដែលនៅរហូតមកដល់សព្វថ្ងៃ។ បន្ទាប់មក ព្រះយេហូវ៉ាក៏បែរចេញពីសេចក្ដីក្រោធដែលឆួលក្ដៅនោះទៅ។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា ជ្រលងភ្នំអាគ័រ រហូតដល់សព្វថ្ងៃ។
នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបមនុស្សពីរនាក់ ក្បែរផ្នូរលោកស្រីរ៉ាជែលនៅភូមិសេលសា ក្នុងព្រំប្រទល់ស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា "សត្វលាដែលអ្នករកនោះបានឃើញហើយ ឥឡូវនេះ ឪពុកអ្នកលែងគិតពីលាហើយ តែព្រួយចិត្តអំពីអ្នកវិញ ដោយថា តើធ្វើដូចម្តេចឲ្យបានកូនខ្ញុំមកវិញ?"។