Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​បាន​យក​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន ពី​ទី​នោះ​មក រួច​គេ​ប្រមូល​អដ្ឋិ​របស់​ពួក​បុត្រ​ដែល​ត្រូវ​ចង​ក​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌បាទ​ដាវីឌ​នាំ​យក​អដ្ឋិ‌ធាតុ​របស់​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន ព្រម​ទាំង​ប្រមូល​យក​អដ្ឋិ‌ធាតុ​របស់​អ្នក​ទាំង​ប្រាំ‌ពីរ ដែល​គេ​ចង​ក​នោះ​មក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​ក៏​នាំ​យក​អដ្ឋិ​របស់​សូល នឹង​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ ពី​ទី​នោះ​មក រួច​គេ​ប្រមូល​អដ្ឋិ​នៃ​ពួក​បុត្រ​ដែល​ត្រូវ​ចង​ក​នោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ស្តេច​ទត​នាំ​យក​ឆ្អឹង​របស់​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន ព្រម​ទាំង​ប្រមូល​យក​ឆ្អឹង​របស់​អ្នក​ទាំង​ប្រាំ​ពីរ ដែល​គេ​ចង​ក​នោះ​មក​ដែរ។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 21:13
2 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះបាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រ​របស់​ទ្រង់ ពី​ពួក​យ៉ាបេស-កាឡាត ដែល​គេ​បាន​លួច​យក​ពី​ទី‌ធ្លា​ក្រុង​បេត-សាន ជា​កន្លែង​ដែល​ពួក​ភីលី‌ស្ទីន​បាន​ព្យួរ នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​ទ្រង់​នៅ​ភ្នំ​គីលបោ។


គេ​បញ្ចុះ​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រា​របស់​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​របស់​ស្តេច​សូល នៅ​ត្រង់​សេឡា​ក្នុង​ស្រុក​បេនយ៉ាមីន គេ​ក៏​ធ្វើ​សម្រេច​តាម​គ្រប់​ការ ដែល​ស្តេច​បាន​បង្គាប់។ គ្រា​ក្រោយ​នោះ​មក ព្រះ​បាន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​ចំពោះ​សេចក្ដី​ទូល​អង្វរ​របស់​អ្នក​ស្រុក​នោះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម