Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះបាទ​ដាវីឌ​បាន​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ផង នោះ​ព្រះ‌យេហូវ៉ា​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​រួច​ផុត​ពី​គ្រោះ​កាច​នោះ​ទៅ។:៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌បាទ​ដាវីឌ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​កន្លែង​នោះ រួច​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព។ ព្រះ‌អម្ចាស់​ក៏​ប្រណី​សន្ដោស​ស្រុក​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ក៏​បាន​រួច​ផុត​ពី​គ្រោះ​កាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 រួច​ទ្រង់​ស្អាង​អាសនា១ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​ថ្វាយ​ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​សេចក្ដី​វេទនា​នោះ ក៏​ថយចេញ​ពី​ពួក​អ៊ីស្រាអែល​ទៅ។:៚

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ស្តេច​ទត​សង់​អាសនៈ​ជូនអុលឡោះ‌តាអាឡា​នៅ​កន្លែង​នោះ រួច​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព។ អុលឡោះ‌តាអាឡា​ក៏​ប្រណី​សន្តោស​ស្រុក​នោះ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ក៏​បាន​រួច​ផុត​ពី​គ្រោះ​កាច។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:25
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់‌រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក»។ ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​បាន​លេច​មក​ឲ្យលោក​ឃើញ។


កាល​បាន​មក​ដល់​កន្លែង​ដែល​ព្រះ​បាន​បង្ហាញ​ប្រាប់​លោក​ហើយ លោក​អ័ប្រា‌ហាំ​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ រួច​តម្រៀប​ឧស ហើយ​ចង​អ៊ីសាក​ជា​កូន ដាក់​លើ​គំនរ​ឧស​នៅ​លើ​អាស‌នា​នោះ។


បន្ទាប់​មក លោក​ណូអេ​បាន​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា រួច​យក​សត្វ​ជើង​បួន​ពី​សត្វ​ដែល​ស្អាត​គ្រប់​មុខ និង​ពី​សត្វ​ស្លាប​ដែល​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​ដុត​លើ​អាស‌នា​នោះ។


គេ​បញ្ចុះ​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រា​របស់​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​របស់​ស្តេច​សូល នៅ​ត្រង់​សេឡា​ក្នុង​ស្រុក​បេនយ៉ាមីន គេ​ក៏​ធ្វើ​សម្រេច​តាម​គ្រប់​ការ ដែល​ស្តេច​បាន​បង្គាប់។ គ្រា​ក្រោយ​នោះ​មក ព្រះ​បាន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​ចំពោះ​សេចក្ដី​ទូល​អង្វរ​របស់​អ្នក​ស្រុក​នោះ​វិញ។


ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​តប​ថា៖ «យើង​មាន​សេចក្ដី​ចង្អៀត​ចិត្ត​ជា​ខ្លាំង សូម​ឲ្យ​យើង​រាល់​គ្នា​ធ្លាក់​ទៅ​ក្នុង​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​វិញ​ចុះ ដ្បិត​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​ធំ​ណាស់ សូម​កុំ​ឲ្យ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ឡើយ»។


គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​ជន្មាយុ​ចាស់​ជរា​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់​ក្តៅ​សោះ។


គឺ​យ៉ាង​នោះ ដែល​យើង​នឹង​សម្រាក​សេចក្ដី​ក្រោធ​យើង​ចំពោះ​អ្នក ហើយ​សេចក្ដី​ប្រចណ្ឌ​របស់​យើង នឹង​ថយ​ចេញ​ពី​ចំពោះ​អ្នក​ទៅ យើង​នឹង​នៅ​ស្ងៀម ឥត​មាន​កំហឹង​ទៀត។


អស់​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​ស្លាប់។ តើ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ត្រូវ​វិនាស​ឬ?»


ស្អែក​ឡើង ប្រជាជន​នាំ​គ្នា​ក្រោក​ឡើង​ពី​ព្រលឹម រួច​សង់​អាសនា​មួយ​នៅ​ទី​នោះ ហើយ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី។


ពេល​នោះ គេឌាន​ក៏​សង់​អាស‌នា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ រួច​ដាក់​ឈ្មោះ​ថា យេហូវ៉ា-សាឡិម (ដែល​មាន​ន័យ​ថា ព្រះ‌អម្ចាស់​ជា​សេចក្ដី​សុខ​សាន្ត)។ អាសនា​នោះ​ស្ថិត​នៅ​ត្រង់​អូប្រា ដែល​ជា​របស់​ពួក​អ័បៀ‌ស៊ើរ រហូត​ដល់​សព្វ​ថ្ងៃ។


ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​យក​តង្វាយ​ដុត​នោះ​មក​ឲ្យ​ខ្ញុំ ព្រម​ទាំង​តង្វាយ​មេត្រី​ផង» រួច​ទ្រង់​ក៏​ថ្វាយ​តង្វាយ​ដុត​នោះ​ទៅ


ស្ដេច​សូល​ក៏​ស្អាង​អាសនា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​ហើយ​ជា​អាសនា​មុន​ដំបូង ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា។


រួច​ត្រឡប់​មក​រ៉ាម៉ា​វិញ ដ្បិត​ផ្ទះ​លោក​នៅ​ត្រង់​រ៉ាម៉ា​នោះ គឺ​នៅ​ទី​នោះ ដែល​លោក​តែង​វិនិច្ឆ័យ​រឿង​របស់​ពួក​អ៊ីស្រា‌អែល​ជា‌និច្ច ហើយ​លោក​ក៏​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ​ដែរ។


ដូច្នេះ លោកសាំយូ‌អែល​ក៏​យក​កូន​ចៀម​ដែល​នៅ​បៅ មក​ដុត​ទាំង​មូល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​អំពាវ‌នាវ​ដល់​ទ្រង់​ឲ្យ​ពួក​អ៊ីស្រា‌អែល នោះ​ព្រះ‌យេហូវ៉ា​ក៏​យល់​ព្រម​តាម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម