២ សាំយូអែល 3:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦32 គេបញ្ចុះសពអ័ប៊ីនើរនៅត្រង់ហេប្រុន ហើយស្តេចព្រះកន្សែង នៅត្រង់ផ្នូរលោក ឯពួកប្រជារាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥32 គេបានបញ្ចុះសពលោកអប៊ីនើរនៅក្រុងហេប្រូន។ ព្រះរាជាទ្រង់ព្រះកន្សែង ហើយប្រជាជនទាំងអស់ក៏នាំគ្នាយំដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤32 គេបញ្ចុះសពអ័ប៊ីនើរ នៅត្រង់ហេប្រុន ហើយស្តេចទ្រង់ព្រះកន្សែង នៅត្រង់ផ្នូរលោក ឯពួករាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ សូមមើលជំពូកអាល់គីតាប32 គេបានបញ្ចុះសពលោកអប៊ីនើរនៅក្រុងហេប្រូន។ ស្តេចទតបានយំ ហើយប្រជាជនទាំងអស់ក៏នាំគ្នាយំដែរ។ សូមមើលជំពូក |
នោះស្ដេចមានសេចក្ដីរំជួលក្នុងព្រះហឫទ័យជាខ្លាំង ក៏យាងឡើងទៅក្នុងបន្ទប់ខាងលើខ្លោងទ្វារ ហើយទ្រង់ព្រះកន្សែង កំពុងដែលទ្រង់យាងទៅ ទ្រង់ក៏មានរាជឱង្ការដូច្នេះថា៖ «ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ! ឱអាប់សាឡុមបុត្របិតាអើយ ស៊ូឲ្យយើងបានស្លាប់ជំនួសឯង ឱអាប់សាឡុមបុត្របិតា! បុត្របិតាអើយ!»។