Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 10:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​មនុស្ស​ពីរ​នាក់ ក្បែរ​ផ្នូរ​លោក​ស្រី​រ៉ាជែល​នៅ​ភូមិ​សេល‌សា ក្នុង​ព្រំ​ប្រទល់​ស្រុក​បេនយ៉ាមីន គេ​នឹង​ប្រាប់​អ្នក​ថា "សត្វ​លា​ដែល​អ្នក​រក​នោះ​បាន​ឃើញ​ហើយ ឥឡូវ​នេះ ឪពុក​អ្នក​លែង​គិត​ពី​លាហើយ តែ​ព្រួយ​ចិត្ត​អំពី​អ្នក​វិញ ដោយ​ថា តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​ខ្ញុំ​មក​វិញ?"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 នៅ​ថ្ងៃ​នេះ ពេល​លោក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ លោក​នឹង​ជួប​បុរស​ពីរ​នាក់​ក្បែរ​ផ្នូរ​របស់​លោក​ស្រី​រ៉ាជែល នៅ​ព្រំ‌ប្រទល់​ទឹក​ដី​បេន‌យ៉ាមីន គឺ​នៅ​ភូមិ​សេល‌សា។ អ្នក​ទាំង​ពីរ​នឹង​ជម្រាប​លោក​ថា “លា​ញី​ដែល​លោក​ដើរ​រក​នោះ គេ​បាន​រក​ឃើញ​វិញ​ហើយ។ ឥឡូវ​នេះ ឪពុក​របស់​លោក​ឈប់​គិត​ពី​រឿង​លា តែ​ព្រួយ​បារម្ភ​ពី​លោក​វិញ ដោយ​ពោល​ថា: កូន​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​ថ្ងៃ​នេះ កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នោះ​នឹង​ជួប​ប្រទះ​នឹង​២​នាក់ នៅ​ត្រង់​ផ្នូរ​រ៉ាជែល​ដែល​នៅ​ភូមិ​សេលសា ក្នុង​ព្រំ​ស្រុក​បេន‌យ៉ាមីន គេ​នឹង​ប្រាប់​អ្នក​ថា សត្វ​លា​ដែល​អ្នក​រក នោះ​បាន​ឃើញ​ហើយ តែ​ឥឡូវ​ឪពុក​អ្នក​បាន​លែង​គិត​ពី​លា ដោយ​ថប់​ព្រួយ​នឹង​អ្នក​វិញ ដោយ​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ឲ្យ​បាន​កូន​អញ​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 នៅ​ថ្ងៃ​នេះ ពេល​អ្នក​ចាក​ចេញ​ពី​ខ្ញុំ​ទៅ អ្នក​នឹង​ជួប​បុរស​ពីរ​នាក់ ក្បែរ​ផ្នូរ​របស់​លោក​ស្រី​រ៉ាជែល នៅ​ព្រំ​ប្រទល់​ទឹក​ដី​ពុន‌យ៉ាមីន គឺ​នៅ​ភូមិ​សេល‌សា។ អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នក​ថា “លា​ញី​ដែល​អ្នក​ដើរ​រក​នោះ គេ​បាន​រក​ឃើញ​វិញ​ហើយ។ ឥឡូវ​នេះ ឪពុក​របស់​អ្នក​ឈប់​គិត​ពី​រឿង​លា តែ​ព្រួយ​បារម្ភ​ពី​អ្នក​វិញ ដោយ​ពោល​ថា: កូន​ខ្ញុំ​មិន​ដឹង​ជា​យ៉ាង​ណា​ទេ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច?”។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 10:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ពួក‌គេ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​បេត-អែល។ កាល​គេ​នៅ​ឆ្ងាយ មិន​ទាន់​ទៅ​ដល់​អេប្រា‌តា​នៅ​ឡើយ នាង​រ៉ាជែល​ក៏​ឈឺ​ពោះ​សម្រាល​កូន ហើយ​គាត់​សម្រាល​កូន​យ៉ាង​ពិបាក។


ដ្បិត កាល​ពុក​មក​ពី​ស្រុក​ប៉ាដាន់ រ៉ាជែល​ម្តាយ​កូន​បាន​ស្លាប់​ចោល​ពុក តាម​ផ្លូវ​ក្នុង​ស្រុក​កាណាន ជិត​អេប្រា‌តា ហើយ​ពុក​ក៏​បាន​បញ្ចុះ​សព​ម្ដាយ​កូន​នៅ​ទី​នោះ តាម​ផ្លូវ​ទៅ​អេប្រា‌តា (គឺ​ភូមិ​បេថ្លេ‌ហិម)»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មាន​ឮ​សូរ​សំឡេង​នៅ​រ៉ាម៉ា ជា​សូរ​ទំនួញ និង​សូរ​យំ​យ៉ាង​ជូរ‌ចត់ គឺ​នាង​រ៉ាជែល​យំ​នឹង​កូន​នាង ហើយ​មិន​ព្រម​កម្សាន្ត​ចិត្ត ពី​ដំណើរ​កូន​សោះ ដ្បិត​វា​វិនាស​បាត់​ហើយ។


សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។


នោះ​លោក​សូល​ឆ្លើយ​ជម្រាប​មា​ថា៖ «លោក​បាន​ប្រាប់​យើង​ខ្ញុំ​ច្បាស់​ថា លា​បាន​ឃើញ​ហើយ»។ ប៉ុន្តែ ត្រង់​ឯ​ការ​តាំង​រាជ្យ​ដែល​សាំយូ‌អែល​បាន​ប្រាប់ នោះ​គាត់​មិន​បាន​ជម្រាប​ដល់​មា​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម