Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 25:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 រួច​តាម​ពី​ក្រោយ​បុរស​នោះ ចូល​ទៅ​ក្នុង​ត្រសាល ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ គឺ​ទាំង​បុរស​សាសន៍​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ស្ងប់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 គាត់​តាម​បុរស​នោះ​រហូត​ដល់​ក្នុង​ពន្លា​របស់​គេ ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ​នាក់ គឺ​បុរស​អ៊ីស្រា‌អែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ស្ងប់​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ចូល​ទៅ​ក្នុង​ត្រសាល​តាម​ក្រោយ​អ្នក​នោះ ហើយ​ក៏​ចាក់​ទំលុះ​អ្នក​ទាំង​២​នោះ​ទៅ គឺ​ទាំង​ប្រុស​សាសន៍​អ៊ីស្រាអែល នឹង​ស្ត្រី​នោះ​ផង ត្រូវ​ត្រង់​ពោះ​នាង នោះ​សេចក្ដី​វេទនា​បាន​បាត់​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 គាត់​តាម​បុរស​នោះ​រហូត​ដល់​ក្នុង​ជំរំ​របស់​គេ ហើយ​ចាក់​ទម្លុះ​អ្នក​ទាំង​ពីរ​នាក់ គឺ​បុរស​អ៊ីស្រ‌អែល និង​ស្ត្រី​នោះ​ធ្លាយ​ពោះ។ ដូច្នេះ គ្រោះ​កាច​ដែល​កើត​មាន​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល ក៏​ស្ងប់​ទៅ​វិញ។

សូមមើលជំពូក ចម្លង




ជន‌គណនា 25:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បញ្ចុះ​អដ្ឋិ​របស់​ស្តេច​សូល និង​យ៉ូណា‌ថាន​បុត្រា​របស់​ទ្រង់ នៅ​ក្នុង​ផ្នូរ​របស់​គីស ជា​បិតា​របស់​ស្តេច​សូល នៅ​ត្រង់​សេឡា​ក្នុង​ស្រុក​បេនយ៉ាមីន គេ​ក៏​ធ្វើ​សម្រេច​តាម​គ្រប់​ការ ដែល​ស្តេច​បាន​បង្គាប់។ គ្រា​ក្រោយ​នោះ​មក ព្រះ​បាន​យក​ព្រះ‌ហឫ‌ទ័យ​ទុក​ដាក់​ចំពោះ​សេចក្ដី​ទូល​អង្វរ​របស់​អ្នក​ស្រុក​នោះ​វិញ។


ព្រះបាទ​ដាវីឌ​បាន​ស្អាង​អាសនា​មួយ ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ក៏​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​ផង នោះ​ព្រះ‌យេហូវ៉ា​ព្រះ‌សណ្តាប់​សេចក្ដី​ទូល​អង្វរ​ឲ្យ​ស្រុក​នោះ ហើយ​ពួក​អ៊ីស្រា‌អែល​ក៏​រួច​ផុត​ពី​គ្រោះ​កាច​នោះ​ទៅ។:៚


ឯ​ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​គាត់​ថា៖ «សូម​ឲ្យ​ដី​ទី​លាន​នេះ​មក​យើង​ចុះ ដើម្បី​នឹង​ស្អាង​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា ចូរ​លក់​ឲ្យ​យើង​ពេញ​ថ្លៃ​ចុះ ប្រយោជន៍​ដើម្បី​ឲ្យ​សេចក្ដី​វេទនា​នេះ បាន​បាត់​ចេញ​ពី​បណ្ដា‌ជន​ទៅ»។


ឯ​សេចក្ដី​សញ្ញា​ដែល​យើង​បាន​តាំង​នឹង​គេ​នោះ គឺ​ជា​ជីវិត និង​ជា​សេចក្ដី​សុខ​ដែល​យើង​បាន​ឲ្យ​ដល់​គេ ដើម្បី​ឲ្យ​គេ​កោត​ខ្លាច​យើង ព្រម​ទាំង​ភ័យ‌ញ័រ​នៅ​ចំពោះ​ឈ្មោះ​យើង។


អស់​អ្នក​ណា​ដែល​ចូល​ទៅ​ជិត​រោង​ឧបោសថ​របស់​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​ស្លាប់។ តើ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ត្រូវ​វិនាស​ឬ?»


«ភីនេ‌ហាស​ជា​កូន​របស់​អេលាសារ ដែល​ត្រូវ​ជា​កូន​របស់​សង្ឃ​អើរ៉ុន បាន​បង្វែរ​សេចក្ដី‌ក្រោធ​របស់​យើង​ចេញ​ពី​កូន​ចៅ​អ៊ីស្រា‌អែល ដោយ​ព្រោះ​មាន​ចិត្ត​ឈឺ‌ឆ្អាល​ជំនួស​យើង ដើម្បី​កុំ​ឲ្យ​យើង​បាន​បំផ្លាញ​គេ​ក្នុង​សេចក្ដី​ប្រចណ្ឌ​របស់​យើង។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​ចៅ‌ក្រម​របស់​ពួក​អ៊ីស្រា‌អែល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​សម្លាប់​មនុស្ស​របស់​ខ្លួន ដែល​ចូល​ខាង​ព្រះ​បាល​នៅ​ពេអរ​ចេញ​ទៅ»។


គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​ក៏​បែរ​ចេញ​ពី​សេចក្ដី​ក្រោធ​ដែល​ឆួល​ក្ដៅ​នោះទៅ។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​អាគ័រ រហូត​ដល់​សព្វ​ថ្ងៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម