រួចលោកអេលីយ៉ាប្រាប់គេថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ»។ គេក៏ចាប់ ហើយលោកអេលីយ៉ានាំចុះទៅឯជ្រោះគីសុន សម្លាប់ចោលនៅទីនោះទៅ។
២ របាក្សត្រ 23:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ គេក៏ចៀសផ្លូវឲ្យព្រះនាងចេញទៅ ហើយព្រះនាងយាងចេញទៅតាមទ្វារ ដែលសេះចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេចាប់ព្រះនាងនាំទៅវាំងវិញ។ កាលមកដល់មាត់ខ្លោងទ្វារសេះ គេក៏ប្រហារជីវិតព្រះនាងនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ គេក៏ចៀសផ្លូវឲ្យព្រះនាងចេញទៅ ហើយព្រះនាងយាងចេញទៅតាមទ្វារ ដែលសេះចូលទៅឯដំណាក់ស្តេច រួចគេធ្វើគុតនៅទីនោះ។ អាល់គីតាប គេចាប់នាងនាំទៅវាំងវិញ។ កាលមកដល់មាត់ខ្លោងទ្វារសេះ គេក៏ប្រហារជីវិតនាងនៅទីនោះ។ |
រួចលោកអេលីយ៉ាប្រាប់គេថា៖ «ចូរចាប់ពួកហោរារបស់ព្រះបាលទៅ កុំឲ្យអ្នកណាមួយរួចឡើយ»។ គេក៏ចាប់ ហើយលោកអេលីយ៉ានាំចុះទៅឯជ្រោះគីសុន សម្លាប់ចោលនៅទីនោះទៅ។
ពេលព្រះនាងអ័ថាលា ជាមាតាព្រះបាទអ័ហាស៊ីយ៉ា ឃើញថារាជបុត្របានសុគតហើយ ព្រះនាងក៏ចាត់ចែងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់។
ពេលនោះ សង្ឃយេហូយ៉ាដានាំពួកមេដែលត្រួតលើកងទ័ពចេញមកប្រាប់ថា៖ «ចូរនាំព្រះនាងចេញទៅក្រៅទៅ ហើយបើអ្នកណាតាមព្រះនាង នោះត្រូវសម្លាប់ដោយដាវ» ដ្បិតលោកបានហាមថា៖ «កុំសម្លាប់ព្រះនាងនៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ាឡើយ»។
ព្រះអង្គបំផ្លាញអស់អ្នកដែលពោលពាក្យភូតភរ ព្រះយេហូវ៉ាស្អប់ខ្ពើមមនុស្សកម្ចាយឈាម និងមនុស្សបោកប្រាស់។
ប៉ុន្តែ ព្រះអង្គ ឱព្រះអើយ ព្រះអង្គនឹងធ្វើឲ្យគេចុះ ទៅក្នុងរណ្តៅនៃសេចក្ដីវិនាស ពួកមនុស្សកម្ចាយឈាម និងជនបោកប្រាស់ នឹងរស់នៅមិនបានពាក់កណ្ដាលអាយុឡើយ តែទូលបង្គំវិញ ទូលបង្គំនឹងទុកចិត្ត ដល់ព្រះអង្គ។
ឯច្រកភ្នំទាំងមូលនៃសាកសព និងផេះ ព្រមទាំងចម្ការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន និងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ មិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយ នៅជាដរាបតទៅ។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឈាមធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយមិនអាចធ្វើពិធីអ្វីនឹងសម្អាតស្រុកដោយព្រោះតែឈាមបានខ្ចាយនោះឡើយ មានតែឈាមរបស់អ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះ។
ដ្បិតអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះនឹងថ្កោលទោសអ្នកវិញយ៉ាងនោះដែរ ហើយអ្នករាល់គ្នាវាល់ឲ្យគេយ៉ាងណា អ្នកនឹងទទួលមកវិញតាមរង្វាល់នោះឯង។
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។
អ័ដូនី-បេសេកពោលថា៖ «ពីមុន ខ្ញុំបានឲ្យគេកាត់មេដៃ និងមេជើងរបស់ស្តេចចិតសិបអង្គ ដែលធ្លាប់រើសអាហារក្រោមតុខ្ញុំ។ ឥឡូវនេះ ព្រះបានសងខ្ញុំ ដូចខ្ញុំបានប្រព្រឹត្តនឹងគេហើយ»។ គេនាំលោកទៅក្រុងយេរូសាឡិម ហើយលោកក៏ស្លាប់នៅទីនោះ។