Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឈាម​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​មិន​អាច​ធ្វើ​ពិធី​អ្វី​នឹង​សម្អាត​ស្រុក​ដោយ​ព្រោះ​តែ​ឈាម​បាន​ខ្ចាយ​នោះ​ឡើយ មាន​តែ​ឈាម​របស់​អ្នក​ដែល​បាន​កម្ចាយ​ឈាម​នោះ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ក្លាយ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្ដាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជម្រះ​ស្រុក​ឲ្យ​រួច​ពី​ភាព​សៅ‌ហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ឲ្យ​ស្រុក​ដែល​ឯង​នៅ​នោះ ទៅ​ជា​ស្មោក‌គ្រោក​ឡើយ ដ្បិត​ឯ​ឈាម នោះ​រមែង​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​ស្មោក‌គ្រោក ហើយ​នឹង​រក​អ្វី​ឲ្យ​ធួន​ស្មើ​នឹង​ស្រុក ដោយ​ឈាម​ដែល​បាន​ខ្ចាយ​ហើយ​នោះ​គ្មាន​ទេ មាន​តែ​ឈាម​នៃ​អ្នក​ដែល​បាន​កំចាយ​ឈាម​នោះ​ប៉ុណ្ណោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

33 មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ រស់​នៅ​ក្លាយ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្តាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជម្រះ​ស្រុក​ឲ្យ​រួច​ពី​ភាព​សៅ‌ហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:33
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «តើ​អ្នក​បាន​ប្រព្រឹត្ត​អ្វី​ដូច្នេះ? សូរ​សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី ឡើង​មក​ដល់​យើង។


អ្នក​ណា​ដែល​កម្ចាយ​ឈាម​របស់​មនុស្ស អ្នក​នោះ​នឹង​ត្រូវ​គេ​កម្ចាយ​ឈាម​វិញ ដ្បិត​ព្រះ‌ទ្រង់​បាន​បង្កើត​មនុស្ស​មក ឲ្យ​ដូច​រូប​អង្គ​ទ្រង់។


ទ្រង់​ក៏​ប្រគល់​អ្នក​ទាំង​នោះ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គីបៀន ហើយ​គេ​ចង​ក​នៅ​លើ​ភ្នំ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ អ្នក​ទាំង​ប្រាំពីរ​នាក់​នោះ​ក៏​ស្លាប់​ជា‌មួយ​គ្នា គេ​សម្លាប់​អ្នក​ទាំង​នោះ នៅ​ថ្ងៃ​ដំបូង​ក្នុង​រដូវ​ចម្រូត ពេល​ទើប​ចាប់​តាំង​ច្រូត​ស្រូវ​ឱក។


សូម​ឲ្យ​ទោស​នោះ​ធ្លាក់​ទៅ​លើ​ក្បាល​យ៉ូអាប់ និង​វង្សា‌ញាតិ​របស់​គេ​ទាំង​អស់​វិញ​ចុះ សូម​កុំ​ឲ្យ​ខាន​មាន​អ្នក​ណា ក្នុង​ពូជ‌ពង្ស​យ៉ូអាប់​ដែល​ហូរ​ខ្ទុះ ឬ​កើត​ឃ្លង់ ឬ​ដែល​ត្រូវ​ច្រត់​លើ​ឈើ​ច្រត់ ឬ​ដែល​ដួល​ស្លាប់​ដោយ​ដាវ ឬ​ដែល​ខ្វះ​អាហារ​នោះ​ឡើយ»។


ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «ចូរ​ធ្វើ​តាម​ពាក្យ​គាត់​ចុះ ចូរ​សម្លាប់​គាត់ ហើយ​កប់​គាត់​ទៅ ដើម្បី​លុប​ឈាម​ដែល​យ៉ូអាប់​បាន​កម្ចាយ ដោយ​ឥត​ហេតុ​ចេញ​ពី​យើង និង​ពី​ជំនួរ​វង្ស​របស់​បិតា​យើង​ទៅ។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​នៅ​តែ​មិន​បាន​ដក​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះ‌អង្គ ដែល​ឆួល​ឡើង​ទាស់​នឹង​ពួក​យូដា ដោយ​ព្រោះ​អស់​ទាំង​សេចក្ដី​ចាក់​រុក ដែល​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​ព្រះ‌អង្គ​នោះ​ឡើយ។


ហើយ​ដោយ​ព្រោះ​ឈាម​ឥត​ទោស ដែល​ទ្រង់​បាន​កម្ចាយ ដ្បិត​ទ្រង់​បាន​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ពេញ​ដោយ​ឈាម​ដែល​ឥត​ទោស​នោះ ព្រះ‌យេហូវ៉ា​មិន​ព្រម​អត់​ទោស​ឲ្យ​ទេ។


ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។


៙ បន្ទាប់​មក គេ​ទៅ​ភ្ជាប់​ខ្លួន នឹង​ព្រះ‌បាល-ពេអរ ហើយ​បាន​បរិ‌ភោគ​សំណែន ដែល​បាន​ថ្វាយទៅ​ព្រះ​ដែល​គ្មាន​ជីវិត


គេ​កម្ចាយ​ឈាម​មនុស្ស​ដែល​គ្មាន​ទោស គឺ​ជា​ឈាម​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន ដែល​គេ​យក​ទៅ​ធ្វើ​យញ្ញ​បូជា ឲ្យ​រូប​ព្រះ​នៅ​ស្រុក​កាណាន ហើយ​ស្រុក​នោះ​ក៏​ត្រឡប់​ជា​ស្មោក‌គ្រោក ដោយ‌សារ​ឈាម។


ផែនដី​ត្រូវ​ស្មោក‌គ្រោក​ដោយ‌សារ​ពួក​អ្នក ដែល​អាស្រ័យ​នៅ ពី​ព្រោះ​គេ​បាន​រំលង​អស់​ទាំង​ក្រឹត្យ‌ក្រម គេ​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ទាំង​ប៉ុន្មាន ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។


ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​យាង​ចេញ ពី​ស្ថាន​របស់​ព្រះ‌អង្គ​មក ដើម្បី​នឹង​សម្រេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ផែន​ដី​នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ។


ប៉ុន្តែ មុន​ដំបូង យើង​នឹង​សង​អំពើ​ទុច្ចរិត និង​អំពើ​បាប​របស់​គេ​មួយ​ជា​ពីរ ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​យើង​ទៅ​ជា​ស្មោក‌គ្រោក ដោយ​សាក‌សព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​ធ្វើ​ឲ្យ​ស្រុក​ជា​មត៌ក​របស់​យើង មាន​ពេញ​ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ។


មាន​ការ​មួយ​ដែល​អ្នក​ត្រូវ​ដឹង​ថា បើ​អ្នក​រាល់​គ្នា​សម្លាប់​ខ្ញុំ នោះ​នឹង​នាំ​ឲ្យ​ឈាម​ដែល​ឥត​មាន​ទោស​ប្រឡាក់​លើ​ខ្លួន​អ្នក​រាល់​គ្នា លើ​ទី​ក្រុង​នេះ និង​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​ប្រាប់​ពាក្យ​ទាំង​នេះ ដល់​ត្រចៀក​អ្នក​រាល់​គ្នា​ជា​ពិត។


ស្រុក​គេ​ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ បាន​ជា​យើង​ទម្លាក់​អំពើ​ទុច្ចរិត​របស់​គេ​ទៅ​លើ​គេ​វិញ ឯ​ស្រុក​ក៏​ក្អួត​គេ​ចេញ​ទៅ​ផង។


ឥឡូវ​នេះ មាន​សាសន៍​ជា​ច្រើន មូល​គ្នា​មក​ទាស់​នឹង​ឯង គេ​ពោល​ថា "ចូរ​ឲ្យ​វា​ត្រូវ​ស្មោក‌គ្រោក​ទៅ ហើយ​ឲ្យ​ភ្នែក​យើង​បាន​ស្កប់ ដោយ​មើល​ស៊ីយ៉ូន​ចុះ"។


ក៏​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សំណូក ដើម្បី​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​កោន​ក្នុង​ទី​ក្រុង​ជម្រក ឲ្យ​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​វិញ មុន​ពេល​សម្ដេច​សង្ឃ​ស្លាប់​នោះ​ដែរ។


ដើម្បី​កុំ​ឲ្យ​ឈាម​របស់​មនុស្ស​ឥត​ទោស ខ្ចាយ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​មក​អ្នក​ទុក​ជា​មត៌ក ហើយ​កុំ​ឲ្យ​ទោស​នៃ​ការ​ខ្ចាយ​ឈាម​នោះ​ធ្លាក់​មក​លើ​អ្នក។


ភ្នែក​របស់​អ្នក​មិន​ត្រូវ​ប្រណី​ដល់​អ្នក​នោះ​ឡើយ គឺ​ត្រូវ​បំបាត់​ការ​ខ្ចាយ​ឈាម​មនុស្ស​ឥត​ទោស ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​អ្នក​បាន​សប្បាយ​ត​ទៅ»។


មិន​ត្រូវ​ទុក​សាក​សព​ឲ្យ​ជាប់​នៅ​លើ​ឈើ​ពេញ​មួយ​យប់​ឡើយ គឺ​ត្រូវយក​សព​អ្នក​នោះ​ទៅ​កប់​នៅ​ថ្ងៃ​ដដែល​នោះ​កុំ​ខាន ដ្បិត​អ្នក​ណា​ដែល​ត្រូវ​ព្យួរក​លើ​ឈើ ជា​អ្នក​ដែល​ព្រះ​ដាក់​បណ្ដា‌សា។ ត្រូវ​ធ្វើ​យ៉ាង​នោះ ដើម្បី​កុំ​ឲ្យ​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​ប្រទាន​ឲ្យ​អ្នក​ទុក​ជា​មត៌ក ត្រូវ​ស្មោក‌គ្រោក​ឡើយ»។


ដើម្បី​ឲ្យ​ឈាម​របស់​កូន​យេរូ-បាល​ទាំង​ចិត​សិប​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិចជា​ប្អូន​បាន​សម្លាប់​ដោយ​ឃោរ​ឃៅ បាន​ធ្លាក់​មក​លើ​គាត់ និង​ធ្លាក់​មក​លើ​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចម្រើន​កម្លាំង​ដៃគាត់ ឲ្យ​សម្លាប់​បង​ប្អូន​របស់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម